-
អង្គការសហប្រជាជាតិបានប្រកាសថា ឥឡូវនេះគ្មានប្រទេសណាមួយលើពិភពលោកប្រើប្រាស់ប្រេងឥន្ធនៈ ដែលផ្ទុកសារធាតុសំណទៀតឡើយ

សារធាតុសំណ ត្រូវបានបន្ថែមទៅក្នុងប្រេងសាំងនៅដើមទសវត្សរ៍ឆ្នាំ១៩២០ ដើម្បីធ្វើឱ្យដំណើរការម៉ាស៊ីនប្រសើរឡើង។ ឥន្ធនៈដែលមានជាតិពុលខ្ពស់ បានបំពុលខ្យល់ ដី និងទឹក ថែមទាំងបង្កឱ្យមានជំងឺបេះដូង មហារីក ដាច់សរសៃឈាមខួរក្បាល និងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ចាត់ទុកការលុបបំបាត់ទាំងស្រុងនៃប្រេងសាំងផ្ទុកសារធាតុសំណនេះថាជា ភាពជោគជ័យលក្ខណៈអន្តរជាតិមួយ ខណៈវាបានការពារការស្លាប់មុនអាយុរបស់មនុស្សជាតិជាងមួយលាននាក់ជារៀងរាល់ឆ្នាំ ព្រមទាំងកាត់បន្ថយអ្នកជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីក ហើយនិងការពារកុមារផងដែរ។ ប្រភព៖ BBC
-
អតីតរដ្ឋមន្ដ្រីផ្នែកទំនាក់ទំនងរបស់អាហ្វហ្កានីស្ថាន លោក Sayed Sadaat បានចាប់អាជីពជាអ្នកដឹកជញ្ជូនអាហារនៃក្រុមហ៊ុន Lieferando បន្ទាប់ពីបានធ្វើចំណាកស្រុកទៅរស់នៅប្រទេសអាល្លឺម៉ង់

លោកបានបញ្ជាក់ថា វាមិនមែនជារឿងអាម៉ាស់សំរាប់លោកនោះទេ ព្រោះនេះជាការជួយបំរើដល់ពលរដ្ឋ។ ទិន្នន័យនៃជនចំណាកស្រុកអាហ្វហ្កានីស្ថានទៅកាន់ប្រទេសអាល្លឺម៉ង់បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីយោធាអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយជនចំណាកស្រុកទាំងនោះពិបាកស្វែងរកការងារសមរម្យ ប្រសិនបើពួកគេមិនចេះភាសាអាល្លឺម៉ង់។ ប្រភព៖ SCMP
-
សារសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

-
សំពោចកលឿងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

-
រាជបណ្ឌិត្យសភាកម្ពុជា បានប្រមូលទិញក្របីនៅកម្ពុជាបានសរុបចំនួន ១០៦ក្បាល ក្នុងនោះមានពូជក្របីស្រងែ ពូជក្របីកតាំង ពូជក្របីសំពៅ និងពូជក្របីឃ្លៀច

-
បទបង្ហាញស្តីពីការឈ្វេងយល់ពីមន្ទីរពិសោធន៍ Fort Detrick របស់សហរដ្ឋអាមេរិក ដែលអ្នកសិក្សាស្រាវជ្រាវក៏ដូចជាមជ្ឈដ្ឋានទូទៅរំពឹងថាជាទីតាំងសំខាន់ចាំបាច់ដែលWHOត្រូវសិក្សាស្រាវជ្រាវទាក់ទងនឹងប្រភពនៃមេរោគCovid-19

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបទបង្ហាញស្តីពីការឈ្វេងយល់ពីមន្ទីរពិសោធន៍ Fort Detrick របស់សហរដ្ឋអាមេរិក ដែលអ្នកសិក្សាស្រាវជ្រាវក៏ដូចជាមជ្ឈដ្ឋានទូទៅរំពឹងថាមន្ទីរពិសោធន៍នេះជាទីតាំងសំខាន់ចាំបាច់ដែលWHOត្រូវសិក្សាស្រាវជ្រាវទាក់ទងនឹងប្រភពនៃមេរោគCovid-19។ ជម្រាបជូនអង្គពិធីដែលជានិស្សិតមកតាមបណ្តាសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា មន្ទីរពិសោធន៍ Fort Detrick គឺជាការមន្ទីរពិសោធន៍របស់កងទ័ពសហរដ្ឋអាមេរិកដែលមានទីតាំងនៅរដ្ឋម៉ារីលែនហើយបើតាមដឹង មន្ទីរពិសោធន៍ Fort Detrick គឺជាមជ្ឈមណ្ឌលនៃកម្មវិធីអាវុធជីវសាស្ត្ររបស់អាមេរិកចាប់ពីឆ្នាំ១៩៤៣ មក។ ជាមួយគ្នា យើងជាមនុស្សរស់នៅក្នុងសហគមន៍ជោគវាសនារួមត្រូវក្រោកឈរឡើងរួមជាមួយអនាគតរួមគ្នា។ នៅចំពោះមុខការរីករាតត្បាតនៃជំងឺCovid-19នេះ គ្មានប្រទេសណាមួយអាចរក្សាអ៊ីសូឡង់ដើម្បីទប់ទល់នឹងមេរោគនេះបានឡើយ។ ច្បាស់ណាស់ដែលថាមេរោគអាចបង្កើនប្រសិទ្ធភាពចម្លងរបស់វាដោយវាមិនបានកំណត់ព្រំដែន ឬជាតិសាសន៍នោះទេ។ មធ្យោបាយតែមួយគត់ដើម្បីយកឈ្នះលើមេរោគនេះការធ្វើការរួមគ្នាដោយឈរលើស្មារតីនៃសហគមន៍អន្តរជាតិ។ នៅក្នុងកិច្ចពិភាក្សានេះ លោក សាខុន ប៉ូរិន្ទ អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា រួមជាមួយអង្គពិធីទាំងមូលបានទទួលស្គាល់ថា គោលបំណងនៃការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ពីសំណាក់អាមេរិក គឺគ្មានជំនាញវិទ្យាសាស្ត្រនិងគ្មានភាពជឿទុកចិត្តទេ។ លើសពីនេះ អាមេរិកបានចាត់ទុកបញ្ហាតាមដានរកប្រភពដើមនៃវីរុសជាបញ្ហានយោបាយ។ អង្គពិធីទាំងមូលបានយល់ស្របលើរបាយការណ៍ និងការអត្ថាធិប្បាយរបស់លោក Peter Ben Embarek ប្រធាន ក្រុម អ្នក ជំនាញ អង្គការ សុខភាពពិភពលោកបាន ចុះ…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩(មានវីដេអូ)

-
ប្រជាពលរដ្ឋជាង ១០លាន ៦សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

-
៣០ សីហា ២០២១

១. សហគមន៍កែច្នៃចង្កឹះសង្កែ និងសហគមន៍ឆែបលិចនៃខេត្តព្រះវិហារ បានបណ្ដុះកូនទ្រាំងជាង ២ពាន់ដើម លើផ្ទៃដី ១០ហិកតា ក្នុងបំណងអភិរក្សទ្រាំង ជួយការពារដី និងព្រៃក្នុងសហគមន៍ – ថ្មីៗ ២. ក្រសួងកសិកម្ម ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របី ដែលបានឆ្លងក្នុងបណ្ដាខេត្តមួយចំនួននៅកម្ពុជា និងរាតត្បាតលើសត្វគោក្របីជាង ៣ម៉ឺនក្បាល – ភ្នំពេញបុស្តិ៍ ៣. ៧ខែ ឆ្នាំ២០២១ កម្ពុជានាំចេញទៅកាន់ថៃ មានតម្លៃ ៥៦៩លានដុល្លារ ធ្លាក់ចុះ ៣២% ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ ៤ប៊ីលានដុល្លារ កើនឡើង ១% – ភ្នំពេញប៉ុស្តិ៍ ៤. ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន Wang Yi និងរដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken លោក វ៉ាង យី ប្រាប់អាមេរិកថា សហគមន៍អន្តរជាតិគួរតែចូលរួមជាមួយមេដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្កានីស្ថាន និងផ្តល់ការណែនាំជាវិជ្ជមានពួកគេក្នុងការដឹកនាំប្រទេស – CNA ៥. វៀតណាមព្រួយបារម្ភអំពីការផ្គត់ផ្គង់កាហ្វេលើពិភពលោក ខណៈមជ្ឈមណ្ឌលនាំចេញនៃក្រុងហូជីមិញ បានបន្តស្ថិតក្រោមការរឹតបន្តឹងការធ្វើដំណើរដ៏តឹងតែង…
-
អូស្ត្រាលី 🇦🇺 កពុងត្រៀមបើកដំណើរការទិដ្ឋាការថ្មីដែលបង្កើតដើម្បីបង្កើនចំនួនជនបរទេសមកធ្វើការលើវិស័យកសិកម្មនៅអូស្ត្រាលី

ទិដ្ឋាការថ្មីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម David Littleproud បាននិយាយថា៖ “រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងទ្វេភាគីជាយូរមកហើយដូចជា ថៃ សិង្ហបុរី កូរ៉េខាងត្បូង ព្រមទាំងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត”។ ទិដ្ឋាការនេះនឹងផ្តល់ជូនដល់កម្មករវិស័យកសិកម្ម, ជលផល និងព្រៃឈើ ដែលជាវិធីសាស្រ្តព្យាយាមផ្ដល់នូវដំណោះស្រាយរយៈពេលវែងចំពោះកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មរបស់អូស្ត្រាលី។ វិធីសាស្ត្រនេះនឹងអនុញ្ញាតអោយពលករចំណាកស្រុកធ្វើការនៅអូស្ត្រាលីរយៈពេល ៣ ឆ្នាំដោយមានតម្រូវការវិលត្រឡប់ទៅ ប្រទេសកំណើតវិញរយៈពេល ៣ខែជារៀងរាល់ឆ្នាំ។ ប្រសិនបើជនចំណាកស្រុកដែលមកធ្វើការយល់ព្រមធ្វើការនៅក្នុងវិស័យ័ដែលបានអនុញ្ញាតលើសពីបីឆ្នាំ ពួកគេក៏អាចដាក់ពាក្យសុំស្នាក់ នៅអចិន្ត្រៃយ៍បានដែរ។ ទិដ្ឋការនេះក៏ធ្វើអោយមានការព្រួយបារម្ភនឹងការកេងកម្លាំងកម្មករដោយនិយោជិកអាចនឹងផ្តល់ប្រាក់ទាបជាងតម្លៃទីផ្សារដោយសារកំណើននៃជនចំណាកស្រុកមកកាន់អូស្ត្រាលី។ ប្រភព៖ SCMP