Category: នយោបាយ

  • ហេតុអ្វីបានជាការចាកចេញពីអាហ្វហ្កានីស្ថានរបស់លោក Biden ដើរខុសយ៉ាងធ្ងន់ធ្ងរ?

    ហេតុអ្វីបានជាការចាកចេញពីអាហ្វហ្កានីស្ថានរបស់លោក Biden ដើរខុសយ៉ាងធ្ងន់ធ្ងរ?

    នៅខែមេសា ប្រធានាធិបតីអាមេរិកលោក Biden បានបញ្ជាឱ្យដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថានត្រឹមថ្ងៃទី១១ កញ្ញា ទោះបីមានការជំទាស់ពីបណ្ដាឧត្ដមសេនីយ៍ជាន់ខ្ពស់មួយចំនួនក៏ដោយ។ យោងតាមកាសែត New York Times រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងប្រធានអគ្គសេនាធិការដ្ឋានចម្រុះនៃកងប្រដាប់អាវុធអាមេរិកលោកឧត្ដមសេនីយ៍ Mark A. Milley បានជួបប្រជុំសម្ងាត់ជាមួយមន្ត្រីសេតវិមាន និងទីភ្នាក់ងារចារកម្ម ដើម្បីរៀបចំផែនការនៃការដកទ័ព។ ក្នុងកិច្ចប្រជុំនេះ របាយការណ៍វាយតម្លៃមួយរបស់ភ្នាក់ងារចារកម្ម លើកឡើងថាកងយោធាអាហ្វហ្គានីស្ថានមានសមត្ថភាពទប់ទល់នឹងក្រុមតាលីបង់បានពី ១-២ឆ្នាំ ហើយតាលីបង់នឹងមិនអាចចូលកាន់កាប់ប្រទេសទាំងស្រុង។ គ្មាននរណាម្នាក់លើកឡើងថា តើអាមេរិកនឹងធ្វើអ្វី បើតាលីបង់កាន់កាប់បានអាកាសយានដ្ឋាននៃរដ្ឋធានីកាប៊ុលនោះ។ នៅពេលអាមេរិកបិទមូលដ្ឋានអាកាស Bagram លោក Biden ថាកងទ័ពអាហ្វហ្កានីស្ថានទទួលបានការបណ្ដុះបណ្ដាលល្អជាងបំពាក់ឧបករណ៍ល្អជាង និងមានសមត្ថភាពក្នុងការធ្វើសង្គ្រាមខ្ពស់ជាងតាលីបង់ ហើយលទ្ធភាពដែលក្រុមតាលីបង់ផ្ដួលរំលំអ្វីៗគ្រប់យ៉ាង និងចូលកាន់កាប់គឺមិនទំនងទេ។ មកដល់ខែសីហា កងទ័ពអាហ្វហ្កានីស្ថានបានដួលរលំ ហើយក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុលត្រឹមរយៈពេលតិចជាង២សប្ដាហ៍។ ព្រឹត្តិការណ៍នេះបង្ហាញពីការមើលស្រាលសត្រូវ និងការបរាជ័យជាបន្តបន្ទាប់របស់រដ្ឋបាលលោក Biden ប៉ុន្តែមន្ត្រីរដ្ឋបាលបៃដិនជឿជាក់ជានិច្ចថាពួកគេមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការដកទ័ពចេញ និងការជម្លៀសជនស៊ីវិល ស្របពេលកងទ័ពអាហ្វហ្កានីស្ថានទប់ទល់នឹងក្រុមតាលីបង់។ ការមើលស្រាលសមត្ថភាពរបស់តាលីបង់ក្នុងការដណ្ដើមយកប្រទេសទាំងមូលបានលឿន បានប៉ះពាល់យ៉ាងខ្លាំងដល់ផែនការរបស់រដ្ឋបាលបៃដិន។ នៅពេលក្រុមតាលីបង់ចាប់ផ្ដើមចូលកាន់កាប់ទីរួមខេត្តជាច្រើនកំឡុងខែសីហា អាមេរិកក៏បានភ្ញាក់ខ្លួនថាក្រុងកាប៊ុលអាចនឹងធ្លាក់ក្នុងដៃរបស់តាលីបង់ទាំងស្រុង។ ប្រភព៖ New York Times

  • ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាព

    ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាព

    ប្រធានាធិបតីស្តាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាព និងរងការរិះគន់ចំពោះការអះអាងអំពីការលួចបន្លំសន្លឹកឆ្នោតដោយគ្មានមូលដ្ឋានច្បាស់លាស់។ នេះបើតាម Al Jazeera ថ្ងៃទី២៩ សីហា។ លោក Bolsonaro មានប្រសាសន៍ថា “ខ្ញុំមានជម្រើសបីសម្រាប់អនាគតរបស់ខ្ញុំគឺការចាប់ខ្លួន សេចក្តីស្លាប់ ឬការទទួលជ័យជម្នះនាអាណត្តិក្រោយ” ។ លោក Bolsonaro បានចោទសួរអំពីប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រេស៊ីលទាំងដែលប្រធានតុលាការរៀបចំការបោះឆ្នោតហៅកាត់ថា TSE បាននិយាយថាគ្មានបញ្ហាជាមួយប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកឡើយ។ ក្រុមអ្នករិះគន់ បាននិយាយថាជាយុទ្ធនាការ ស្រដៀងអ្វីដែលលោក Donald Trump បានធ្វើ។ គោលបំណងនៃការចោទសួរពីភាពសុក្រឹត្យនៃការបោះឆ្នោតនេះគឺដើម្បីបង្កមន្ទិលសង្ស័យ និងភាពល្អក់កករនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ។ ប្រភព៖ Al Jazeera

  • ភ្នំពេញក្រោន ចែកគ្នាម្នាក់១ពិន្ទុជាមួយទ័ព បន្តរក្សាមិនទាន់ចាញ់នៅលីគកម្ពុជា

    ភ្នំពេញក្រោន ចែកគ្នាម្នាក់១ពិន្ទុជាមួយទ័ព បន្តរក្សាមិនទាន់ចាញ់នៅលីគកម្ពុជា

    ក្រុមភ្នំពេញក្រោនចែកគ្នាមួយពិន្ទុ នៅក្របខណ្ឌ Metfone Cambodian League 2021 នឹងមិនទាន់ចាញ់ ក្រោយស្មើ ១ទល់នឹង១ ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទការប្រកួតកាលពីថ្ងៃអាទិត្យទី២៩ ខែសីហាម្សិលមិញ នៅកីឡដ្ឋាន Smart RSN

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភរិយាបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដើម្បីសាងសង់អាគារព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភរិយាបរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដើម្បីសាងសង់អាគារព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

    រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ សីហា ឆ្នាំ២០២១ បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកស្រី ….

  • បុត្រាសម្ដេច ស ខេង បញ្ជាក់ថា វត្តមានសម្តេចក្រឡាហោម ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ

    បុត្រាសម្ដេច ស ខេង បញ្ជាក់ថា វត្តមានសម្តេចក្រឡាហោម ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ

    ការបញ្ជាក់ របស់បុត្រាសម្ដេចក្រឡាហោម ស ខេង គឺលោកស សុខា បានធ្វើឡើង ក្រោយពីទណ្ឌិតសម រង្សី និងបក្សពួកបានផ្សព្វផ្សាយថា វត្តមានសម្ដេចក្រឡាហោម នៅប្រទេសបារាំងគឺបានចូលរួមជាមួយចលនាខុសច្បាប់របស់ខ្លួន….

  • “មេដឹកនាំប្រទេសខ្លះត្រូវបានគេលើកបន្តុប ពេលដែលអស់ប្រយោជន៍ គេធាក់ក្បាលចោលហើយដៀលថាអាអត់កំណើត”

    “មេដឹកនាំប្រទេសខ្លះត្រូវបានគេលើកបន្តុប ពេលដែលអស់ប្រយោជន៍ គេធាក់ក្បាលចោលហើយដៀលថាអាអត់កំណើត”
  • ក្រុមតាលីបង់ត្រៀមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ខណៈបេសកកម្មជម្លៀសរបស់អាមេរិកជិតបញ្ចប់ ហើយពួកគេរំពឹងថាការធ្លាក់ចុះរូបិយប័ណ្ណ និងភាពចលាចលសេដ្ឋកិច្ចនឹងធូរស្បើយ ពេលប្រព័ន្ធរដ្ឋាភិបាលថ្មីចាប់ផ្ដើមដំណើរការ

    ក្រុមតាលីបង់ត្រៀមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ខណៈបេសកកម្មជម្លៀសរបស់អាមេរិកជិតបញ្ចប់ ហើយពួកគេរំពឹងថាការធ្លាក់ចុះរូបិយប័ណ្ណ និងភាពចលាចលសេដ្ឋកិច្ចនឹងធូរស្បើយ ពេលប្រព័ន្ធរដ្ឋាភិបាលថ្មីចាប់ផ្ដើមដំណើរការ

    ពេលវេលាជាក់ស្ដែងនៃការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនេះនៅមិនទាន់ច្បាស់លាស់នៅឡើយ ខណៈមន្រ្តីមួយចំនួនត្រូវបានតែងតាំងរួចហើយ រួមមានក្រសួងសុខភាពសាធារណៈ ក្រសួងអប់រំ និងធនាគារកណ្តាល។ អាហ្វហ្កានីស្ថាន ជួបនូវការធ្លាក់ចុះរូបិយប័ណ្ណ និងការកើនឡើងនៃតម្លៃស្បៀងអាហារ ហើយធនាគារជាច្រើននៅបន្តបិទទ្វារ។ អង្គការសហប្រជាជាតិបានព្រមានអំពីមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការបាត់បង់ជំនួយបរទេស។ ប្រភព៖ Reuters

  • Sweet Dreams Resort, Pagoda Beach 🏝🌊🍹🛶🏄🏻‍♂️

    Sweet Dreams Resort, Pagoda Beach 🏝🌊🍹🛶🏄🏻‍♂️

    ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ📍

  • រដ្ឋបាលខេត្តកំពត បានទទួល ផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាឣំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ

    រដ្ឋបាលខេត្តកំពត បានទទួល ផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាឣំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ

    កំពត ៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មៀនប៉ៃលិន (តាង៉ែន) ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន….

  • លោក ចូ បៃដិន និយាយថា ការវាយប្រហារឆ្លើយតប ទៅនឹងការ​បំផ្ទុះគ្រាប់​បែក លើក្រុម ISIS នៅអាហ្វហ្គានីស្ថាន មិនមែនជាលើកចុងក្រោយទេ

    លោក ចូ បៃដិន និយាយថា ការវាយប្រហារឆ្លើយតប ទៅនឹងការ​បំផ្ទុះគ្រាប់​បែក លើក្រុម ISIS នៅអាហ្វហ្គានីស្ថាន មិនមែនជាលើកចុងក្រោយទេ

    វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើការសន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ប្រឆាំងនឹងក្រុមភេវករ ISIS នៅអាហ្វហ្គានីស្ថាន ឬ ISIS-K ដើម្បីសងសឹកចំពោះ ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់ នៅក្បែរព្រលានយន្តហោះកាប៊ុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ការវាយប្រហារនោះ បានផ្តាច់ជីវិតមនុស្សសំខាន់២នាក់ របស់ ISIS។ ឥឡូវនេះ លោក បៃដិន បានសន្យាថា វាមិនមែនជាលើកចុងក្រោយឡើយ ដោយអាមេរិកនឹងបន្តតាមប្រមាញ់ ជនដែលពាក់ព័ន្ធទាំងអស់ ក្នុងការបំផ្ទុះគ្រាប់បែក។ នេះជាការសងសឹក អាមេរិកទើបតែបានបើកការវាយប្រហារ ដោយប្រើយន្តហោះដ្រូន លើក្រុម ISIS នៅខេត្ត ណាងហ្គាហា (Nangahar) របស់អាហ្វហ្គានីស្ថាន។ ពាក់ព័ន្ធប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ ក្រុមតាលីបង់ បានចេញមុខរិះគន់សហរដ្ឋអាមេរិក ដោយនិយាយថា វាគឺជាការវាយប្រហារលើទឹកដីអាហ្វហ្គានីស្ថាន ហើយមិនបានជូនដំណឹងដល់ខ្លួនជាមុន។ ក្រុមតាលីបង់ ក៏បានអះអាងថា ពីការចាប់ខ្លួនជនសង្ស័យមួយចំនួន…