-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាអាជ្ញាធរកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មាន

-
វត្តភ្នំ បេះដូងរាជធានីភ្នំពេញ 🇰🇭

-
កេសរកូលព្រៃ ប្រទាលអន្ទង់ កេសរកូលថ្លើមថ្មព្រះអាទិត្យ

-
ទស្សនៈមេផ្ទះ

កាលពីថ្ងៃទី២៨ សីហា កម្ពុជាសម្រេចទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន ៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្នមុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។ (https://t.me/ams1minute/15611) កម្ពុជាធ្លាប់ធ្លាក់ចូលក្នុងភ្លេីងសង្គ្រាមអស់រយៈពេលជាង៣០ឆ្នាំ។ ប្រជាជនកម្ពុជាក៏ធ្លាប់ជាជនភៀសខ្លួនតាមបណ្តាប្រទេសនានាលេីសកលលោក។ កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាជនដែលកំពុងរង់ចាំនូវការសណ្តោសប្រណីទទួលយកជាជនភៀសខ្លួនតាមបណ្តាប្រទេសនានា។ ទោះបីកម្ពុជាតូចមែនពិត ដែលកំពុងតែថែរក្សាសន្តិភាពឱ្យបានគង់វង្ស ប្រយុទ្ធប្រឆាំងការពារប្រជាជនខ្លួនពីជំងឺកូវីដ១៩ និងកំពុងខិតខំស្តារសេដ្ឋកិច្ចជាតិទ្បេីងវិញក៏ដោយ ក៏កម្ពុជាមានបេះដូងធំទូលាយ។ កម្ពុជាមិនអាចឈរឱបដៃមេីលទុក្ខលំបាករបស់ជនភៀសខ្លួនទាំងនោះបានទ្បេីយ។ ផ្ទះតូចក៏តូចចុះ កុំឱ្យតែចិត្តចង្អៀត។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ សង្ឃឹមថាប្រជាជនអាហ្វហ្កានីស្ថានទាំងនោះ គោរពទៅតាមច្បាប់ទំលាប់នៃប្រទេសនីមួយៗ រស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងប្រជាជនម្ចាស់ស្រុក។
-
ផ្ទះបុរាណខ្មែរទាំង ៥ប្រភេទ

-
របាយការណ៍នៅថ្ងៃទី២៨ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣៥នាក់។ ៤. កូវីដ ៤៣៨ករណី និងជាសះស្បើយ ៣៤៥នាក់។ អ្នកឆ្លងសរុប ៩២.២០៨នាក់ អ្នកជាសះស្បើយ ៨៨.១១៩នាក់ អ្នកស្លាប់ ១.៨៨១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៧៧ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៥២៦នាក់ បញ្ជូនទៅតុលាការ ២នាក់ ឃាត់យានយន្ត ១គ្រឿង ឃាត់ម៉ូតូ ២៥គ្រឿង ពិន័យជាប្រាក់ ៤.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១

-
ទឹកធ្លាក់ស្រុកខ្ញុំ 🇰🇭

-
មកទល់ពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន៩លាននាក់ គឺស្មើនឹង ជាង៩០%នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង

ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារ និងយុវវ័យដែលមកដល់ពេលនេះចាក់បាន ជាង ៧២% នៃចំនួន ១ ៩៦៦ ៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុបយើងចាក់បានលើស ១០លាននាក់ដែលប្រមាណជាង ៦៥%នៃប្រជាជនសរុប ១៦លាននាក់។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។ ✍🏽 SPM