Category: នយោបាយ

  • តម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌មិនអាចកាត់ថ្លៃបាន 🇰🇭

    តម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌មិនអាចកាត់ថ្លៃបាន 🇰🇭

    ប្រាសាទបាយ៉ង់កោ នៅស្រុកគិរីវង់ ខេត្តតាកែវ📍 📸-គឹម បញ្ញារ័តន៍

  • ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតយ៉ាងណា, សំខាន់គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរាប់លាននាក់

    ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតយ៉ាងណា, សំខាន់គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរាប់លាននាក់

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជាក់ថា មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឱ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។ 

  • ក្រសួងបរិស្ថានប្រគល់ឡដុតសម្រាប់ប្រើកម្ទេចសំរាមតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក

    ក្រសួងបរិស្ថានប្រគល់ឡដុតសម្រាប់ប្រើកម្ទេចសំរាមតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក

    រាជធានីភ្នំពេញ៖ឡដុតសំណល់រឹងសំរាមចំនួន ៥០ ត្រូវបានក្រសួងបរិស្ថានប្រើបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) សម្រាប់ប្រើដុតកម្ទេចសំណល់ វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក។ឡដុតសំរាមទាំងនេះគឺជាផ្នែកមួយនៃជំនួយបន្ថែមទៀត សម្រាប់ប្រើដុតសំរាមដែលមានស្រាប់ នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការថ្លែងឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ។បញ្ជាក់នៅក្នុងពេលដែលចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹង សំរាមមួយកន្លែងស្ថិតនៅភូមិតំណាក់ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងថាការគ្រប់គ្រង និងវេច ខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើររួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង ២៥ ខេត្តរាជធានី សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែ ចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ឯកឧត្តមបានបញ្ជាក់បន្ថែមថានៅតាម បណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ ដំបងជាដើមបានប្រើប្រាស់ឡដុតសំណល់រឹងសំរាម ដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។ បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាន

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាន

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។ សម្ដេចតេជោ បានបន្តថា មកទល់ពេលនេះ កម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន ១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុប យើងចាក់បានលើស១០លាននាក់ដែលប្រមាណ ៦៥ភាគរយ នៃប្រជាជនសរុប១៦លាននាក់។ សម្ដេចកីសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។ សម្ដេចថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។ សម្ដេចតេជោ ក៏បានជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕ ដោយ វណ្ណលុក

  • ២៨ សីហា ២០២១

    ២៨ សីហា ២០២១

    ១. មន្ទីរពិសោធន៍តេស្តជំងឺកូវីដ១៩នៅសៀមរាប មានសមត្ថភាពតេស្តមេរោគកូវីដ១៩ ជិត១ពាន់សំណាកក្នុងមួយថ្ងៃ ហើយនឹងវិវត្តខ្លួនតេស្ដរកមេរោគបំលែងថ្មី – ថ្មីៗ ២. អាជ្ញាធរខេត្តមួយចំនួន ចាប់ផ្តើមធ្វើអន្តរាគមន៍សង្គ្រោះដំណាំស្រូវ ដែលប្រឈមពីបញ្ហាគ្រោះរាំងស្ងួតក្នុងឆ្នាំនេះ ខណៈដំណាំស្រូវប្រមាណ ៦ម៉ឺនហិចតា កំពុងរងការខូចខាតយ៉ាងដំណំ – RFI ៣. សហគមន៍ អ្នក ដាំ មៀន ប៉ៃលិន សង្ឃឹម ការវិនិយោគ រោងចក្រ កែច្នៃ ផ្លែឈើ តម្លៃ ជាង ១១ លាន ដុល្លារ របស់ ក្រុមហ៊ុន Cambodian Xing Can Shi Pin Co., Ltd នឹង ជួយ ធ្វើឱ្យ ទីផ្សារ មៀន ប៉ៃលិន ទៅកាន់ ទីផ្សារ អន្តរជាតិ កាន់តែច្រើន ពិសេស ចិន – ភ្នំពេញប៉ុស្តិ៍…

  • សម្តេចតេជោ ហ៊ុន សែន បានសម្រេច

    សម្តេចតេជោ ហ៊ុន សែន បានសម្រេច

    ១. ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី ៣០០នាក់ ២. ផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនសម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង ៣. លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជាដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា នៅពេលពួកគេចូលមកកម្ពុជា។ ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុងពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត។ ២៨ សីហា ២០២១ ប្រភព៖ FN

  • រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ជាបណ្តោះអាសន្ន មុននឹងទៅកាន់ប្រទេសទី៣

    រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ជាបណ្តោះអាសន្ន មុននឹងទៅកាន់ប្រទេសទី៣

    នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។

  • វេទិការពហុមតិ ២៨ សីហា ២០២១

    វេទិការពហុមតិ ២៨ សីហា ២០២១

    ប្រធានបទ វេទិការពហុមតិ «តើបញ្ហានៅអាហ្គានីស្ថាន មានឥទ្ធិពលអ្វីខ្លះសម្រាប់ ប្រទេសថនៅលើពិភពលោក»។

  • ការខាតបង់របស់អាមេរិកក្នុងសង្គ្រាមជាង ២០ឆ្នាំប្រឆាំងក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្កានីស្ថាន

    ការខាតបង់របស់អាមេរិកក្នុងសង្គ្រាមជាង ២០ឆ្នាំប្រឆាំងក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្កានីស្ថាន

    ចំណាយទឹកប្រាក់ជាង ២ទ្រីលានដុល្លារលើការប្រយុទ្ធដោយផ្ទាល់ ការបើកប្រាក់ខែសំរាប់កងទ័ពអាមេរិក និងការហ្វឹកហាត់យោធាអាហ្វហ្កានីស្ថាន ពលរដ្ឋអាហ្វហ្កានីស្ថានជាង ៤៧ ០០០នាក់ កងកម្លាំងសន្ដិសុខអាហ្វហ្កានីស្ថាន ៦៩ ០០០ និងយោធាអាមេរិករាប់ពាន់នាក់ទៀតបានបាត់បង់ជីវិត។ ចំណែកឯខាងក្រុមតាលីបង់ ស្លាប់សរុប ៥១ ០០០នាក់។ បំណុលដែលបន្សល់ពីសង្គ្រាមនេះ ត្រូវបានរំពឹងថានឹងឡើងដល់ ៦.៥ទ្រីលានដុល្លារនៅឆ្នាំ២០៥០។ ប្រភព៖ Forbes

  • របាយការណ៍នៅថ្ងៃទី២៧ សីហា

    របាយការណ៍នៅថ្ងៃទី២៧ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៤០១ករណី និងជាសះស្បើយ ៤៧៥នាក់។ អ្នកឆ្លងសរុប ៩១.៧៧០នាក់ អ្នកជាសះស្បើយ ៨៧.៧៧៤នាក់ អ្នកស្លាប់ ១.៨៧០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៣២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៩៣នាក់ បញ្ជូនទៅតុលាកាត ៤នាក់ ឃាត់យានយន្ត ៨គ្រឿង ឃាត់ម៉ូតូ ៤១គ្រឿង ពិន័យជាប្រាក់ ៣.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៨ សីហា ២០២១