-
កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K

កងយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៩ សីហា ទៅលើរថយន្តផ្ទុកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុមភេរវកម្ម ISIS-K នៅក្នុងទីប្រជុំជនភាគពាយព្យនៃអាកាសយានដ្ឋាន ដោយសង្ស័យថាគ្រោងនឹងធ្វើការបំផ្ទុះនៅអាកាសយានដ្ឋានក្រុងកាប៊ុល។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានមជ្ឈិមបូព៌ារបស់អាមេរិក លោក Bill Urban បាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមាន “ការផ្ទុះដ៏ធំជាលើកទីពីរ” ដែលជាសញ្ញាបង្ហាញថាមាន “បរិមាណសារធាតុផ្ទុះជាច្រើន” ក្នុងរថយន្តនោះ។ មានរបាយការណ៍ថា គ្រាប់បែកត្រូវបានបំពាក់លើរថយន្តនេះដោយផ្ទាល់ ប៉ុន្តែក្រោយពីសង្កេតឃើញការផ្ទុះមក បានបញ្ជាក់ថាគ្រាប់បែកគឺបំពាក់លើអ្នកបំផ្ទុះអត្តឃាតម្នាក់ ឬច្រើននាក់។ បច្ចុប្បន្ន កងកម្លាំងយោធាកំពុងធ្វើការវិនិច្ឆ័យថា ការវាយប្រហារនេះបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដែរឬទេ។ ការបំផ្ទុះគ្រាប់បែកនេះធ្វើឡើងខណៈពេលដែលអាមេរិកចាប់ផ្ដើមកាត់បន្ថយបេសកកម្មជម្លៀស ដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីអាកាសយានដ្ឋានកាប៊ុល។ យន្តហោះយោធាអាមេរិកនឹងបន្តយកជនភៀសខ្លួនរហូតពេលកំណត់បញ្ចប់បេសកកម្មនៅថ្ងៃទី៣១ សីហានេះ។ ប្រភព៖ Fox News
-
ឯកអគ្គរាជទូតជប៉ុន សាទរកម្ពុជាដែលជាប្រទេសទី២ ក្នុងអាស៊ានមានអត្រាប្រជាជនចាក់វ៉ាក់សាំងខ្ពស់ជាងគេ

ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី បានសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជា គឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ
-
អាមេរិកបានអ្វីខ្លះពីទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម?

ហេតុអ្វីបានជាសមុទ្រចិនខាងត្បូង សំខាន់សម្រាប់អាមេរិក ទាំងដែលអាមេរិកមិនមែនជារដ្ឋដែលមានជម្លោះនៅក្នុងបញ្ហា? អាស៊ានគឺជាតំបន់អាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកនាពេលបច្ចុប្បន្ន? សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងរវាងចិន-អាមេរិក ជាប្រធានបទដែលមិនអាចខ្វះបានសម្រាប់អាមេរិកនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន? សូមស្តាប់ការបកស្រាយរបស់ លោក បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យ អាស៊ី (AVI) ៣០ សីហា ២០២១
-
ជំនួបសងសឹកត្រូវលើកពេល ដោយសារកំហុសបច្ចេកទេសរបស់ឡៅ ចន្រ្ទា

-
តើក្រុមភេរវករ ISIS-K ជានរណា?

កាលពីថ្ងៃទី២៦ សីហាកន្លងទៅ ក្រុម ISIS-K បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុល សម្លាប់ទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់ និងប្រជាជនអាហ្វហ្កានីស្ថានជាង ១៧០នាក់។ ក្រុមរដ្ឋអ៉ីស្លាម Khorasan ឬ ISIS-K ឬ ISIS-KP គឺជាសម្ព័ន្ធនៃក្រុម ISIS កណ្តាលមជ្ឈិមបូព៌ានៅអាហ្វហ្កានីស្ថាន ដែលបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយតាលីបង់-ប៉ាគីស្ថាន។ ក្រុមនេះមានកងកម្លាំងតិចប្រមាណ ៣.០០០ នាក់ប៉ុណ្ណោះ និងជ្រុលនិយម ហើយសាហាវជាងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀតនៅក្នុងប្រទេស។ ក្រុម ISIS-K មិនគោរពតាមគោលការណ៍ព្រំដែនអន្តរជាតិនោះទេ ហើយគោលដៅវាយប្រហាររួមមាន កងកម្លាំងសន្តិសុខ និងអ្នកនយោបាយអាហ្វហ្កានីស្ថាន ពួកតាលីបង់ ក្រុមកាន់សាសនាភាគតិច កងកម្លាំងអាមេរិក សម្ព័ន្ធមិត្តណាតូ និងទីភ្នាក់ងារអន្តរជាតិរួមទាំងអង្គការជំនួយផងដែរ។ ការលេចឡើងនៃពួក ISIS-K គឺជាប់ទាក់ទងនឹងអំណាច ជាជាងមនោគមន៍វិជ្ជា ឬសាសនា។ យោងតាមរបាយការណ៍ខែមិថុនារបស់ UNSC ក្រុម ISIS-K បានធ្វើការវាយប្រហារចំនួន ៧៧លើកនៅអាហ្វហ្កានីស្ថានក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១។ កាលពីខែឧសភា ក្រុមនេះបានបើកការវាយប្រហារទៅលើសាលារៀនសំរាប់សិស្សស្រីៗក្នុងទីក្រុងកាប៊ុលដោយបានសម្លាប់មនុស្ស ៨៥នាក់ និង ២៧៥នាក់ទៀតបានរងរបួស។ ISIS-K បានចាត់ទុកកិច្ចព្រមព្រៀងដកទ័ពរបស់តាលីបង់ជាមួយអាមេរិក…
-
ការអប់រំផ្លូវចិត្តជាយុទ្ធសាស្រ្ត ជួយជម្រុញឲ្យអត្តពលិកដែលខ្ចីបទពិសោធមានទំនុកចិត្តខ្ពស់ អាចប្រជែងលើឆាកអន្តរជាតិ ដោយជោគជ័យ

-
លោក Lewis Hamilton និយាយថា ការប្រណាំងរថយន្តបែលហ្ស៊ិក Grand Prix គឺជារឿងឆោតល្ងង់

-
Lionel Messi បង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាករបម្រុង ខណៈ PSG យកឈ្នះ ក្រុម Reims ២-០ នៅ Ligue 1

-
របាយការណ៍នៅថ្ងៃទី២៩ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី គ្មានអ្នកស្លាប់ របួស ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥២នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ៤០៨ករណី និងជាសះស្បើយ ៣២៤នាក់។ អ្នកឆ្លងសរុប ៩២.៦១៦នាក់ អ្នកជាសះស្បើយ ៨៨.៤៤៣នាក់ អ្នកស្លាប់ ១.៨៩២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៨៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦១៩នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ៦៩គ្រឿង ឃាត់ម៉ូតូ ២២៦គ្រឿង ពិន័យជាប្រាក់ ៣.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣០ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
