-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ទូតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

-
អ្នកសារព័ត៌មាន ៨០រូប មកពី ៦០ស្ថាប័ន ចូលរួមវេទិកាពិភាក្សាលើប្រធានបទ «នយោបាយការទូតសភា» នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ វេទិកាពិភាក្សាលើប្រធានបទ «នយោបាយការទូតសភា» បានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ វេទិកាពិភាក្សានេះ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយគណ:កម្មការទី៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៨០រូប មកពី ៦០ស្ថាប័នផ្សេងៗគ្នា ។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំដំបូងនៃអាណត្តិថ្មីរបស់ព្រឹទ្ធសភា អំពីការធ្វើនយោបាយការទូតសភា ។ តើអ្វីទៅជា ការទូតសភា? លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ការរៀបចំវេទិកាពិភាក្សានេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវ «នយោបាយការទូតសភា» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។ ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចាត់ទុកវេទិកានេះ ជាឱកាសដ៏កម្រ ដែលអ្នកសារព័ត៌មាន បានជួបពិភាក្សាដោយផ្ទាល់ជាមួយស្ថាប័ននីតិបញ្ញត្តិ ហើយអាចលើកជាសំណួរទាក់ទងនឹងនយោបាយការទូតសភា ទៅកាន់វាគ្មិន ដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា…
-
សម្ដេចតេជោ ហ៊ុន សែន បញ្ចេញសម្លេងសន្ទនាទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧:០៦នាទី

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុងរវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ ដែលមានរយៈពេល ១៧៖០៦នាទី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ។ សូមជម្រាបថា នៅមុនសម្ដេចតេជោ បញ្ចេញសំឡេងសន្ទនាទាំងស្រុងនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។…
-
កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង

(ភ្នំពេញ)៖ ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត ៖ ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិ និងទឹកដី ហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតី «សាមគ្គីជាកម្លាំង»ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។ ទី២៖ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងការផ្តោះប្តូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឱ្យថៃគំរាមបានឡើយ។ នៅលើ នយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។ ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឱ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។ ទី៤៖ ភាពឯករាជម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកំសត់មួយនេះឱ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ សរុបមកវិញ កម្ពុជាជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រ។…
-
សម្តេចធិបតី ៖ ដំណើរជុំគ្នាពីពលរដ្ឋខ្មែរច្រើនម៉ឺននាក់ ជាកម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុក ការជួបជុំគ្នា ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) ពីពលរដ្ឋខ្មែរច្រើនម៉ឺននាក់ នៅថ្ងៃនេះ គឺជាមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន និងក្រោមស្មារតីខ្មែរតែមួយ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមពីសំណាក់ពលរដ្ឋខ្មែរ មកពីគ្រប់និន្នាការនយោ បាយ និងសាសនា តាមរយៈកាធ្វើដំណើរថ្មើរជើងពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ គឺជាការធ្វើដំណើររួមគ្នាដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ និងផ្តល់កម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ក្នុងការបន្តបំពេញបេសកកម្មការពារភាពត្រឹមត្រូវ បន្តថែរក្សាសន្តិភាព ស្ថិរភាព និងវឌ្ឍនសង្គមលើគ្រប់វិស័យ ការរក្សាឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតីនា យករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងវីដេអូជូនចំពោះពលរដ្ឋខ្មែរដែលចូលរួមក្នុងមហាព្រឹត្តិការណ៍នោះ បានថ្លែងប្តេជ្ញាចិត្តថា (សម្លេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា) ចំរៀងមរតកជាតិសំខាន់ៗ ដូចជាបទនគរាជ បទដែនដីខ្មែរ និងបទពង្សាវតារខ្មែរជាដើម ត្រូវអ្នករៀបចំកម្មវិធីតម្រូវឲ្យអ្នកចូលរួមក្នុងមហាព្យុហយាត្រាបានច្រៀងរួមគ្នាជាសម្លេងតែមួយ ដែលបានដាស់ស្មារតីនាំឲ្យអ្នកចូលរួមទាំងអស់បានទទួលនូវអារម្មណ៍រំជួលចិត្ត ក្នុងស្មារតីស្នេហាជាតិ និងមានមោទនភាពដែលកើតមកជាពូជខ្មែរ នៅលើទឹកដីខ្មែរ…
-
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា

(ភ្នំពេញ)៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមាន លោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុង របស់កម្ពុជាផងដែរ ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។ នៅក្នុងនោះ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជា ថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះ បង្ហាញពីទង្វើ និយាយផ្សេង តែធ្វើផ្សឹង ។ ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង…
-
អ្នកនាំពាក្យ៖ រាល់ព័ត៌មានទាក់ទងនឹងការលើកឡើងរបស់សម្តេចតេជោ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវជឿជាក់លើប្រភពសំខាន់បី

(ភ្នំពេញ)៖ រាល់ព័ត៌មានទាក់ទងនឹងការការសម្រេចចិត្ត ឬការលើកឡើងរបស់សម្តេចតេជោ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវជឿជាក់លើប្រភពសំខាន់បី ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ។ អ្នកពាក្យរូបនេះ បានជម្រាប និងរម្លឹកដល់សាធារណៈជនបន្ថែមថា រាល់ព័ត៌មាន ទាក់ទងនឹងការការសម្រេចចិត្ត ឬការលើកឡើងរបស់សម្តេចតេជោ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រភពសំខាន់ដែលបងប្អូនជឿកជាក់បានរួមមាន៖ ទី១-គឺការថ្លែងផ្ទាល់របស់សម្តេចតេជោ ។ ទី២-ការបញ្ជាក់របស់សម្តេចតេជោនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ។ ទី៣-តាមរយៈអ្នកនាំពាក្យផ្ទាល់របស់លោក ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា ។ សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសថ្លែងសារជូនចំពោះមហាជន ក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា (Solidarity March) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ចេញពីកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី ។ សម្ដេចធិបតី បានរម្លឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងាករដណ្ដើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការពារបូរណភាពទឹកដីកម្ពុជាតាមរយៈការទទួលបានជោគជ័យលើរឿងក្ដីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២…
-
សម្ដេចតេជោ ហ៊ុន សែន ៖ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ

(ភ្នំពេញ)៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលមកពីគ្រប់ទិសទីទាំងអស់ ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីល្លីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីល្លីម៉ែត្រដូចគ្នា ។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ ។ គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ យុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រាប់ម៉ឺននាក់ បានមកជួបជុំគ្នានៅទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ដើរថ្មើរជើងរួមគ្នា (Solidarity March) ដើម្បីលើកទឹកចិត្តដល់កងកម្លាំងតាមព្រំដែន ដែលដំណើរក្បួនថ្មើរជើងនេះ ចាប់ផ្ដើមពីកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March”…
-
កាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយ ព្រះសីលសំវរ ព្រះនាគមុនី ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥បានអញ្ជើញ និមន្ត ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៩ យាងចូល ៩០ព្រះវស្សា នៅវត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។ ក្នុងឱកាសនេះព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃ បានសូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តតាមទំនៀមទម្លាប់ប្រពៃណី សាសនា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត៕ដោយ៖លី ពៅ