Category: នយោបាយ

  • រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

    រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

    កំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាក​បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងដែលមាន ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តកំពង់ឆ្នាំង រួមជា​មួយ​ព្រះអភិវឌ្ឍនោ យុង សុធុយ ព្រះចៅអធិការស្ដីទីវត្តចន្ទ​ប្បជោត​នារាម ហៅវត្តតាសុត ឥស្សរជន ថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា​បាន​រៀបចំ​ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម​សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។ ក្នុងឱកាសនេះក៏មានជូននូវគ្រឿង​ឧបភោគបរិភោគ ដល់គ្រួសារងាយ​រងគ្រោះចំនួន ៩០ គ្រួសារ។អំណោយមាន អង្ករ សំពត់ សៀវភៅ មី ទឹកដោះគោ ទឹកសុទ្ធ ត្រីខ សាប៊ូម្សៅ សាប៊ូដុំ ភេសជ្ជៈ កាហ្វេ តែ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញនិងថវិកាមួយចំនួន៕ ដោយ៖សុខ គឹមសៀន

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលរបស់បងប្អូនជនរួមជាតិក្នុងព្រឹត្តិការណ៍មហាគ្រួសារខ្មែរជាប្រវត្តិសាស្ត្រ ដំណើរថ្មើរជើង Solidarity March

    សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុលរបស់បងប្អូនជនរួមជាតិក្នុងព្រឹត្តិការណ៍មហាគ្រួសារខ្មែរជាប្រវត្តិសាស្ត្រ ដំណើរថ្មើរជើង Solidarity March

    ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងតាមគណនីបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព​ (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត៕

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ការជួបជុំថ្មើរជើងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលចង់ប្រាប់ថា ប្រជាជនខ្មែរមិននៅស្ងៀមនោះទេ នៅពេលជាតិប្រឈម​ការគម្រាមកំហែង ឬការប្រមាថណាមួយ

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ការជួបជុំថ្មើរជើងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលចង់ប្រាប់ថា ប្រជាជនខ្មែរមិននៅស្ងៀមនោះទេ នៅពេលជាតិប្រឈម​ការគម្រាមកំហែង ឬការប្រមាថណាមួយ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកការជួបជុំគ្នាថ្មើរជើងចេញពីទីតាំង​កោះ​ពេជ្យ ដល់វិមានឯករាជ្យ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលចង់ប្រាប់ថា នៅ​ពេលជាតិ ប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹង​មិននៅ​ស្ងៀមនោះទេ ហើយយើងនឹងងើបឈរ ដោយស្មារតីរួមគ្នា ជាកម្លាំងជាតិតែមួយ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាព​សុខ​សាន្តរបស់ប្រទេស និងប្រជាជនយើង ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងដុច្នេះក្នុងព្រឹត្តិការណ៍ថ្មើរជើងចេញពីទីតាំងកោះពេជ្យ ដល់វិមានឯករាជ្យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួ​ម​ពីថ្នាក់ដឹកនាំ ស.ស.យ.ក មន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរមកពី​គ្រប់ទិស​ទី​រាប់សិបម៉ឺន​នាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់​រាជ​រដ្ឋា​ភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។ ជំហរ​របស់ពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីលី​ម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួម​ធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ បង្ហាញពីការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខការពារបូរណភាពទឹកដីកម្ពុជា

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ បង្ហាញពីការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខការពារបូរណភាពទឹកដីកម្ពុជា

    តាមរយៈគណនីបណ្ដាញសង្គមផ្លូវការ បន្ទាប់ពីបញ្ចប់កម្មវិធីធ្វើដំណើរថ្មើរជើង Solidarity March នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថាយ៉ាងដូច្នេះថា ៖ ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេន ថ្វាយ និងជូន សម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ដែលបានមកប្រជុំគ្នានៅទីនេះ ពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លា តាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈ…

  • សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីធ្វើដំណើរថ្មើរជើងគាំទ្រ​កងកម្លាំងជួរមុខកម្ពុជា

    សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីធ្វើដំណើរថ្មើរជើងគាំទ្រ​កងកម្លាំងជួរមុខកម្ពុជា

    (ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមចំណែកក្នុងខឿនការពារជាតិ បូរណភាព​ទឹកដី​កម្ពុជា​តាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាព​សហ​ព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បី​ប​ង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំង​នៅជួរមុខកម្ពុជា​។ កម្មវិធីធ្វើដំណើរថ្មើរជើង ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជាបានមានប្រសាសន៍ថា ៖ ឈរលើស្មារតីពិត បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានគតិយុត្តិផ្សេងៗ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដីសូម្បីតែមួយមីលីម៉ែត្រដែរ។ ឯកឧត្តមបញ្ជាក់ថា ៖ ការបង្ហាញកិច្ចគាំទ្រលើវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែក​ការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន ជាពិសេស បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី​ដ៏ត្រឹម​ត្រូវ ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និង​សំឡេង​នៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់​រាជរដ្ឋា​ភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ៕ លោក រ៉ា ណេត

  • កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយ​ប្រទេស​ជិត​ខាង​តាមសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ

    កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយ​ប្រទេស​ជិត​ខាង​តាមសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ

    (ភ្នំពេញ)៖ កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមា​ព្រំដែនជាមួយ​ប្រទេស​ជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅ​រកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ។ ជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើលិខិត​ជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អំពីបំណងស្នើសុំដោះស្រាយ​បញ្ហា​ទំនាស់​ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ តំបន់មុំបី ប្រាសាទតាមាន់តូច ប្រា​សាទ​តាមាន់ធំ និងប្រាសាទតាក្របី ។ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការ​ប្រកាន់ជំហរបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើ​កម្លាំង​យោធា។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការ​កំណត់​ខ្សែ​ព្រំដែន​​​ជាមួយប្រទេសជិតខាងកម្ពុជា ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តដល់​កូនចៅ​ជំនាន់ក្រោយ។ ចំពោះការជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព គឺកម្ពុជាមិន​មានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជា ក៏មិនឲ្យប្រទេសដទៃយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រដែរ ។ នេះជាការបញ្ជាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញបណ្តា​ឯកអគ្គ​រាជទូត ឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជា ចំនួន ២៧ មកពន្យ​ល់បកស្រាយ​រឿងពិត​ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ដោយ​សារតែ​មិន​អាច​ដោះស្រាយបញ្ហាតាមយន្តការទ្វេភាគីបាន ទើបសម្រេចដាក់លិខិតផ្លូវការរបស់​ខ្លួន​ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ…

  • កម្មវិធីធ្វើដំណើរថ្មើរជើង Solidarity March បង្ហាញពីការគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា ត្រូវបានបញ្ចប់ប្រកបដោយមោទនភាព

    កម្មវិធីធ្វើដំណើរថ្មើរជើង Solidarity March បង្ហាញពីការគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា ត្រូវបានបញ្ចប់ប្រកបដោយមោទនភាព

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា ៖ ពិធីបានបញ្ចប់ដោយជោគជ័យ គួរជាទីមោទនៈ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើងខ្ញុំគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។

  • សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីធ្វើដំណើរថ្មើរជើងគាំទ្រកងកម្លាំងជួរមុខកម្ពុជា

    សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធីធ្វើដំណើរថ្មើរជើងគាំទ្រកងកម្លាំងជួរមុខកម្ពុជា

    ក្នុងគោលបំណងចូលរួមចំណែកក្នុងខឿនការពារជាតិ បូរណភាពទឹកដីកម្ពុជាតាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា។ កម្មវិធីធ្វើដំណើរថ្មើរជើង ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ៖ ឈរលើស្មារតីពិត បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានគតិយុត្តិផ្សេងៗ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដីសូម្បីតែមួយមីលីម៉ែត្រដែរ។ ឯកឧត្តមបញ្ជាក់ថា ៖ ការបង្ហាញកិច្ចគាំទ្រលើវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន ជាពិសេស បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតីដ៏ត្រឹមត្រូវ ពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ៕

  • សម្ដេចធិបតី៖ ទ័ពថៃ ចោទកងទ័ពកម្ពុជាថា តម្រង់កាណុងដាក់ ប៉ុន្ដែគេវិញ​ចល័តទ័ព និងកាំភ្លើងធំរាល់ថ្ងៃ

    សម្ដេចធិបតី៖ ទ័ពថៃ ចោទកងទ័ពកម្ពុជាថា តម្រង់កាណុងដាក់ ប៉ុន្ដែគេវិញ​ចល័តទ័ព និងកាំភ្លើងធំរាល់ថ្ងៃ

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កងទ័ពថៃ បានចោទកងទ័ព​កម្ពុជាថា តម្រង់កាណុងដាក់ ប៉ុន្ដែសម្រាប់ពួកគេវិញ ចល័តទ័ព និងអូសកាំភ្លើង​ធំ​រាល់ថ្ងៃ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដូច្នេះក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជ​ធានី​ភ្នំ​ពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹក​នាំ​ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន ១២០០​នាក់ ។ សម្ដេចធិបតី បានបន្តថា ចំពោះកងទ័ពកម្ពុជានៅជួរមុខ មានអ្នកលើកឡើងថា ឃើញពាក់ស្បែកជើងផ្ទាត់ ប៉ុន្ដែសម្ដេចឆ្លើយតបទៅវិញថា ពេលខ្លះវាជាភាពងាយ​ស្រួលរបស់ពួកគាត់ មិនមែនខ្វះខាតសម្ភារៈទេ។ យ៉ាងណាមិញ សម្ដេចបាន​សង្កត់​ធ្ងន់ថា ទោះបីជាពាក់ស្បែកជើងផ្ទាត់ ក៏កងទ័ពកម្ពុជា មិនខ្លាចញញើតនឹងការប្រយុទ្ធ​ការពារ​ទឹកដីដែរ ។ សូមជម្រាបថា ជុំវិញករណីកងទ័ពថៃ ចោទកងទ័ពកម្ពុជាថា តម្រង់កាណុងដាក់ ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ លើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងចូលរួម​ក្នុងសហគមន៍កសិកម្មទំនើប

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ លើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងចូលរួម​ក្នុងសហគមន៍កសិកម្មទំនើប

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ធ្វើ​ការផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំយកអស់កម្លាំងកាយចិត្តអនុវត្តតួនាទី និងភារកិច្ច​ឱ្យបានល្អប្រសើរជួយដល់ប្រជាកសិករ។ ក្នុងពិធីចុះសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ ក្នុងខេត្តព្រះវិហារ និងខេត្ត​កំពង់ធំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយពន្យល់អំពីយុទ្ធសាស្ត្រ និងសិល្ប:នៃការដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ តាមរយ:យន្តការរក្សាលំនឹងថ្លៃ ការលើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍​កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើនថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីទស្សនាទាន “មានហូប មានបាន មានប្រើ និងមានរហូត” ដោយសង្កត់ធ្ងន់លើសារ:សំខាន់នៃវិស័យកសិកម្មកម្ពុជា​ដែល​ធានាបានទាំង​ស្រុងនូវសន្តិសុខស្បៀងក្នុងគ្រប់កាល:ទេស: ដូចជាវិបត្តិជំងឺ​កូវីដ-១៩ គ្រោះរាំងស្ងួតបង្កដោយបាតុភូតអ៊ែលនីញ៉ូ និងគ្រោះទឹកជំនន់នា​ពេលកន្លងមក ជាពិសេសក្នុងស្ថានភាពនៃការបង្កហេតុបិទព្រំដែន​ដោយក្រុម​ជ្រុលនិយមថៃនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថាការធ្វើពិពិធកម្មដំណាំពាក់ព័ន្ធនឹងការដាំដុះដំណាំនៅក្នុងតំបន់តែមួយ ដំណាំបង្វិល ដើម្បីបង្កើនភាពធន់នឹងកសិកម្ម។ កសិកម្មអាចកែលម្អសុខភាពដី កាត់បន្ថយហានិភ័យពីសត្វល្អិត ជំងឺ និង រក្សាស្ថេភាពទិន្នផលដោយការណែនាំ​ប្រភេទដំណាំនិងពូជផ្សេងៗគ្នា ។វិធីសាស្រ្ដនេះលើកកម្ពស់ជីវចម្រុះ កាត់បន្ថយ​ហានិភ័យទីផ្សារ អាកាសធាតុ និងជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្ដភាព។ ការធ្វើពិពិធកម្មដំណាំគឺជាយុទ្ធសាស្រ្ដដ៏សំខាន់មួយសម្រាប់ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌបរិស្ថាននិងសេដ្ឋកិច្ច។ ដោយឡែក្នុងពិធីជួបសំណេះ​សំ​ណា​ល​​ជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅថ្ងៃដដែលនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេល​ចុះ​ជួយ​ប្រជាកសិករ…