Category: នយោបាយ

  • កាកបាទក្រហមកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

    កាកបាទក្រហមកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា នៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួំពីថ្នាក់ដឹកនាំ និងសហការី នៃកាកបាទក្រហមកម្ពុជាផងដែរ ។ ក្នុងសារលិខិតរបស់កាកបាទក្រហមកម្ពុជា ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា មានខ្លឹមសារថា ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី…

  • កម្ពុជា ទទួលស្គាល់ត្រូវតែស្របនឹងផែនទី នៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧ និងប្រកាសមិនទទួលស្គាល់ផែនទីគូសដោយឯកតោភាគីរបស់ថៃដាច់ខាត

    កម្ពុជា ទទួលស្គាល់ត្រូវតែស្របនឹងផែនទី នៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧ និងប្រកាសមិនទទួលស្គាល់ផែនទីគូសដោយឯកតោភាគីរបស់ថៃដាច់ខាត

    (ភ្នំពេញ)៖ តាមរយៈការថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ជាក់ជាថ្មីថា ផែនទីដែលកម្ពុជា ទទួលស្គាល់ត្រូវតែស្របនឹងផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ខណៈកម្ពុជា មិនទទួលស្គាល់ផែនទីគូស ដោយឯកតោភាគីរបស់ថៃដាច់ខាត ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ដែលក្នុងនោះមានការកំណត់លើការប្រើប្រាស់ផែនទីត្រឹមត្រូវ ផែនទីឯកតោភាគីណាមួយ មិនត្រូវបានទទួលស្គាល់នោះទេ លុះត្រាតែផែនទីនោះ ស្របជាមួយផែនទីគោល ដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានប្រើប្រាស់ជាហូរហែរហូតដល់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ជាពិសេស បានយកមកកាត់ក្ដីនៅឆ្នាំ១៩៦២ បន្ថែមទៀត ដូច្នេះក្រៅពីផែនទីនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មិនទទួលស្គាល់នោះទេ​។ ជាមួយនេះ សម្ដេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុអ្វីកម្ពុជា បញ្ជូនសំណុំរឿងតំបន់មុំបី ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

    សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុអ្វីកម្ពុជា បញ្ជូនសំណុំរឿងតំបន់មុំបី ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

    (ភ្នំពេញ)៖ តាមរយៈសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបញ្ជូនសំណុំរឿង តំបន់មុំ ៣ ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការអន្ដរជាតិ កាលពីថ្ងៃទី១៥ មិថុនា គឺដោយសារភាគីទាំងពីរ មិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន ដូច្នេះ បើភាគីទាំងពីរ នៅតែមិនអាចរកឃើញនូវការចុះសម្រុងគ្នា ជម្រើសរបស់យើង គឺជ្រើសយកសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យន្តការនៃការចរចាទ្វេរភាគី និងយន្តការ ចូលទៅក្នុងតុលាការ សុទ្ធតែសន្តិភាព ពោល គឺការបញ្ជូនសំណុំរឿង ទៅតុលាការ មិនមែនមានន័យថា គឺជាការបង្កសង្រ្គាមឬបង្កើតសង្រ្គាមនោះទេ ។ ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ប៉ុន្មានថ្ងៃកន្លងទៅ ថៃ បានបង្ហាញថា…

  • សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ទុកពេល ២៤ម៉ោង បើភាគីថៃបើកព្រំដែន កម្ពុជា នឹងបើកដែរ តែមិនបើក កម្ពុជា នឹងបិទព្រំដែនជាមួយថៃ មិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់

    សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ទុកពេល ២៤ម៉ោង បើភាគីថៃបើកព្រំដែន កម្ពុជា នឹងបើកដែរ តែមិនបើក កម្ពុជា នឹងបិទព្រំដែនជាមួយថៃ មិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់

    (ភ្នំពេញ)៖ តាមរយៈសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជាទុកពេល ២៤ម៉ោង បើភាគីថៃបើកព្រំដែន កម្ពុជា នឹងបើកដែរ តែមិនបើក កម្ពុជា នឹងបិទព្រំដែនកម្ពុជា-ថៃ បិទមិនឱ្យនាំផ្លែឈើ និងបន្លែថៃ ឆ្លងកាត់។ ប៉ុន្ដែ កម្ពុជា ទុកពេលឱ្យ ២៤ម៉ោង ក្រោយពីសម្ដេចតេជោ បានសន្ទនាជាមួយនឹងនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីថៃ បានសន្ទនា ជាមួយនឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពីមានទំនាស់ ថៃ គឺជាអ្នកផ្ដើមបិទព្រំដែនជាឯកតោភាគី ដូច្នេះបើចង់បើក ព្រំដែន គឺកងទ័ពថៃ ត្រូវបើកច្រកព្រំដែនវិញ។ ឆ្លើយតបទៅនឹងវិធានការកងទ័ពថៃ បិទព្រំដែនជាឯកតោភាគី កម្ពុជា បានសម្រេចចិត្តបិទច្រកដូង ដែលជាច្រកសំខាន់របស់ថៃ នាំ ចេញបន្លែផ្លែឈើ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ការរើសអើងជាតិសាសន៍នៅថៃ កំពុងឡើងកម្ដៅ ដូច្នេះសូមពលរដ្ឋខ្មែរ ពិសេស ពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ

    សម្ដេចតេជោ ហ៊ុន សែន ៖ ការរើសអើងជាតិសាសន៍នៅថៃ កំពុងឡើងកម្ដៅ ដូច្នេះសូមពលរដ្ឋខ្មែរ ពិសេស ពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេស ពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជា មានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម ។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជា កំពុងមានតម្រូវការពលកម្មការងារច្រើន ខណៈកម្ពុជាកំសត់ណាស់ទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលករខ្មែរកំពុងធ្វើការងារនៅថៃ សូមត្រលប់មកកម្ពុជាវិញ កុំចាំទាល់តែគេដេញ ឬប្រមាថយើង ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះតាមរយៈសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃបើកច្រកទ្វាព្រំដែន បើមិនដូចច្នេះទេ កម្ពុជាអាចនឹងបិទគ្រប់ច្រកព្រំដែនមិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃបើកច្រកទ្វាព្រំដែន បើមិនដូចច្នេះទេ កម្ពុជាអាចនឹងបិទគ្រប់ច្រកព្រំដែនមិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់។

    សម្តេចតេជោមានប្រសាសន៍ថា ភាគីថៃជាអ្នករំលោភលើកិច្ចព្រមព្រៀងប្រទេសពីរ ដែលចាប់ផ្តើមបិទច្រកព្រំដែនដោយឯកត្តោភាគី ហើយដើម្បីកុំឱ្យបាក់មុខបែរជាមកសុំកម្ពុជាចរចាររឿងបើកច្រកព្រំដែន។ ហេតុនេះកម្ពុជាមិនអាចទទួលយកបានទេ។ សម្តេចមានប្រសាសន៍ផងដែរថា កុំបន្ទោសកម្ពុជាក្នុងការបិទច្រកដូង ដែលហាមឃាត់ការដឹកផ្លែឈើ និងបន្លែ ដែលថៃដឹកឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ។ បើកុំតែសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី សន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ប្រហែលជាកម្ពុជាអាចនឹងបិទគ្រប់ច្រកទាំងអស់។ ពេលនេះកម្ពុជាទុកពេលឱ្យ ២៤ម៉ោងឱ្យថៃ រឿងបើកច្រកទ្វាព្រំដែន។

  • នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា មិនបណ្ដេញ «ពលករបរទេស» ចេញពីប្រទេសថៃទេ

    នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា មិនបណ្ដេញ «ពលករបរទេស» ចេញពីប្រទេសថៃទេ

    (ភ្នំពេញ)៖ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេស៊ប៊ុកផ្ទាល់ខ្លួន ថា ប្រទេសថៃបើកទូលាយ និងស្វាគមន៍ ពលករបរទេសគ្រប់ជាតិសាសន៍ដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយស្របច្បាប់ដើម្បីធ្វើការស្របតាមសិទ្ធិរបស់ពួកគេ ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស។ នាយករដ្ឋមន្រ្តីរូបនេះបានអះអាងថា រដ្ឋាភិបាលថៃ មិនដែលមានគំនិត បណ្តេញពលករបរទេសពីប្រទេសណាចេញពីប្រទេសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានប្រទេសណាដែលចេញវិធានការហៅកម្មករត្រឡប់មកស្រុកវិញ និងផ្តល់ការងារធ្វើនោះ វាជាសិទ្ធិ និងសេរីភាពសម្រាប់កម្មករនៅក្នុងប្រទេសនីមួយៗក្នុងការសម្រេចចិត្ត ហើយវាស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលរបស់ប្រទេសនោះ ។ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ បានលើកឡើងថា”ខ្ញុំសន្យាថានឹងមិនធ្វើឱ្យទំនាក់ទំនងអន្តរជាតិក្លាយជាបញ្ហានយោបាយទេ ហើយខ្ញុំសូមទាមទារថា រាល់វិធានការអន្តរជាតិដែលកើតឡើងត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រទេស និងប្រជាជនជាងផលប្រយោជន៍នយោបាយរបស់ប្រទេសខ្លួន ដោយមិនមានឥទ្ធិពលវិជ្ជមានលើស្ថានភាពនោះទេ”។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ នាយករដ្ឋមន្ត្រីថៃនេះធ្វើឡើងស្របពេលដែលកម្ពុជាបានហៅឱ្យពលករកម្ពុជាត្រឡប់មកធ្វើការក្នុងប្រទេសវិញ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងក្តៅគគុករួចមក ។ ការហៅពលករត្រឡប់មកប្រទេសវិញនេះដែរបន្ទាប់ពីអ្នកជាតិនិយមថៃ និងយោធាថៃតែងធ្វើ ទុក្ខបុកម្នេញពលករកម្ពុជា ហើយតំបន់ខ្លះថែមទាំងប្រមាថពលករកម្ពុជាថែមទៀត។ សូមរំលឹកថា មុននេះអ្នកជំនាញថៃមួយចំនួនបានលើកឡើងពីតម្រូវការចាំបាច់ពីពលករបរទេសធ្វើការនៅប្រទេសថៃ ដែលក្នុងនោះមានពលករកម្ពុជា ដែលជាកម្លាំងដ៏សំខាន់សម្រាប់ទ្រទ្រង់វិស័យសំណង់ វិស័យកាត់ដេរ និងសហគ្រាសនៅប្រទេសថៃ។ការហៅត្រឡប់ពលករខ្មែរវាគឺជាផ្នែកមួយធ្វើឱ្យវិស័យទាំងនេះនឹងជួបវិបត្តិនៅប្រទេសថៃ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រវត្តិជាប់ទាក់ទងដែលនាំឲ្យប្រាសាទព្រះវិហារ បានក្លាយជាកម្មសិទ្ធិរបស់ប្រជាជាតិខ្មែរវិញ កាលពី ៦៣ឆ្នាំមុន

    ប្រវត្តិជាប់ទាក់ទងដែលនាំឲ្យប្រាសាទព្រះវិហារ បានក្លាយជាកម្មសិទ្ធិរបស់ប្រជាជាតិខ្មែរវិញ កាលពី ៦៣ឆ្នាំមុន

    (ភ្នំពេញ)៖ ថ្ងៃទី១៥ មិថុនា នេះ គឺជាខួបរំលឹក ៦៣ឆ្នាំ នៃការសម្រេចរបស់តុលាការអន្តរជាតិ ICJ នាទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបានប្រគល់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាកាន់កាប់វិញ ដោយថៃបានចាញ់ក្តីកម្ពុជាដោយក្តីអាម៉ាស់បំផុត។ ក្នុងអតីតកាលនោះ ប្រាសាទព្រះវិហាររបស់ខ្មែរ បានរងការឈ្លានពានពីអតីតទាហានថៃនៅក្នុងឆ្នាំ១៩៥៤ គឺច្រើនខែបន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យភាពពីបារាំង ដែលបានដាក់នឹមអាណានិគមនិយមមកលើកម្ពុជាក្នុងជំនាន់នោះ។ ជំនាន់នោះ បើគ្មានព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហនុនោះទេ ម្ល៉េះប្រាសាទព្រះវិហារខ្មែរ នឹងត្រូវធ្លាក់ចូលក្នុង កណ្តាប់ដៃប្រទេសថៃជាមិនខានឡើយ។ ប្រវត្តិសាស្រ្តបានសរសេរថា ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ ។ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិហារ។ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។ នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួន ដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ កម្ពុជា បានលើកយកផែនទីដងរែក ជាផែនទីឧបសម្ព័ន្ធទី១…

  • ខណៈមហាជនរង់ចាំលទ្ធផលកិច្ចប្រជុំ JBC ថ្ងៃទី២ កម្ពុជាកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅ ICJ ហើយ

    ខណៈមហាជនរង់ចាំលទ្ធផលកិច្ចប្រជុំ JBC ថ្ងៃទី២ កម្ពុជាកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅ ICJ ហើយ

    ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បន្តរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ការបញ្ជូននេះ ស្របនឹងខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ កាត់សេចក្តី ឱ្យកម្ពុជាឈ្នះថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ នេះបើតាមបណ្ដាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃនេះ។គិតត្រឹមម៉ោង១០:៣០ព្រឹកនេះ កិច្ចប្រជុំចង្អៀតនៅតែបន្ត រវាងប្រតិភូកម្ពុជា និងថៃ ពលរដ្ឋទាំងសងខាងកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំនេះ។ នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៥ ម្សិលមិញ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានផ្តល់អត្ថាធិប្បាយខ្លី ក្រោយបញ្ចប់កិច្ចប្រជុំ នៅម៉ោងជិត៤រសៀល ថ្ងៃដដែល ថាភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ ។ទោះជាកិច្ចប្រជុំ JBC មិនទាន់មានលទ្ធផលក៏ដោយសម្រាប់ថ្ងៃទី២នេះ ប៉ុន្តែសម្រាប់កម្ពុជានៅតែទៅមុខ មិនថយក្រោយត្រង់ថា…

  • គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បន្តកិច្ចប្រជុំនៅថ្ងៃទី២

    គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បន្តកិច្ចប្រជុំនៅថ្ងៃទី២

    កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងប្រតិភូថៃ ដឹកនាំឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ។ នៅមុនកិច្ចប្រជុំចាប់ផ្តើម ដែលគ្រោងចាប់ពីវេលាម៉ោង១០ព្រឹក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានមកជួបជុំគ្នា និងបានរៀបចំសេចក្តីរាយការណ៍ជុំវិញព្រឹត្តិការណ៍ នៃជម្លោះព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៥ ម្សិលមិញ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានផ្តល់អត្ថាធិប្បាយខ្លី ក្រោយបញ្ចប់កិច្ចប្រជុំ នៅម៉ោងជិត៤រសៀល ថ្ងៃដដែល ថាភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ បានរៀបចំឡើងបន្ទាប់ពីមានកិច្ចប្រជុំចង្អៀតរវាងភាគីទាំងពីរផងដែរ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃដែលបានរៀបចំឡើងនៅក្នុងថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ…