-
កិច្ចប្រជុំ JBC ចាប់ដំណើរការជាផ្លូវការហើយ ដោយភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រីឯថៃ ដឹកនាំដោយ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ

(ភ្នំពេញ)៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ដំណើរការជាផ្លូវការហើយ នាម៉ោង ១១ និង ៤០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ដែលការជួបប្រជុំគ្នានេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ ។ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ភាគីកម្ពុជា តំណាងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈភាគីថៃ គឺ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាឱ្យក្រសួងការបរទេសថៃ ទទួលបន្ទុកកិច្ចការព្រំដែន និងជាមន្រ្តីការទូតជើងចាស់ ដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលជាមួយនឹងការងារព្រំដែន ហើយជាពិសេសនោះ គឺលោកនេះហើយ ដែលមានប្រវត្តិការងារប្រកបដោយភាពជូរចត់ជាមួយកម្ពុជា ។ មុនដំណើរការកិច្ចប្រជុំផ្លូវការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ ការបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នេះ បានធ្វើឡើងបន្ទាប់ជម្លោះព្រំដែនគោករវាងប្រទេសទាំងពីរ…
-
គណៈកម្មការ JBC កម្ពុជា-ថៃ បានជួបប្រជុំចង្អៀត មុនដំណើរការកិច្ចប្រជុំផ្លូវការ

ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយ មុនដំណើរការកិច្ចប្រជុំផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា តំណាងដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលរៀបចំឡើងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ បន្ទាប់ពីកងទ័ពថៃ បាន លួចឆ្មក់ចូលមកបាញ់លើកងទ័ពកម្ពុជា និងបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ វណ្ណលុក
-
ប្រតិភូកម្ពុជា និងថៃ ទទួលបន្ទុកកិច្ចការព្រំដែនរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគ្នា នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយគ្នា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ។ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកប្រតិភូថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែនរបស់ប្រទេសថៃ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលរៀបចំឡើងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ បន្ទាប់ពីកងទ័ពថៃ បាន លួចឆ្មក់ចូលមកបាញ់លើកងទ័ពកម្ពុជា និងបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅមុនកិច្ចប្រជុំ JBC នេះ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥…
-
ឯកឧត្តម អ៊ុច បូររិទ្ធ ៖ សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជាដួងព្រលឹងរបស់យើង

(ព្រះវិហារ)៖ ពាក្យពេចន៍ពីរឃ្លាដ៏ពិសិដ្ឋ និងមានអត្ថន័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ដែលត្រូវបានចារទុកក្នុងទឹកចិត្តរបស់អ្នកស្នេហារជាតិគ្រប់ៗរូប ដែលមានខ្លឹមសារថា “សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជាដួងព្រលឹងរបស់យើង” ។ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានរំឭកបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយ និង ថវិកាមួយចំនួន ជូនដល់ កងពលតូចអន្តរាគមន៍លេខ៨ និង នៅទីបញ្ជាការដ្ឋាន កងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ “សន្តិភាព” មិនមែនជាអំណោយនោះទេ តែជាសមិទ្ធផលដែលទទួលបានដោយលំបាក តាមរយៈការបូជាទាំងកម្លាំងកាយ ចិត្ត និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដោយមានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន ។ ដូចនេះ “ការការពារសន្តិភាព” ជាកាតព្វកិច្ចដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរួមសាមគ្គីឯកភាជាធ្លុងមួយការពារ ទោះក្នុងតម្លៃណាក៏ដោយ ដោយផ្សាភ្ជាប់នឹង “ការការពារដែនដីដូចជាដួងព្រលឹងរបស់យើង”…
-
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន រង់ចាំផ្ដិតយករូបភាព កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ

(ភ្នំពេញ)៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នាព្រឹកថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ដែលការជួបប្រជុំគ្នានេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ ខណៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន កំពុងរង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នេះ ។ កម្ពុជា បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) ។ ប៉ុន្តែកម្ពុជា មិនលើកយករបៀបវារៈអំពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី យកមកពិភាក្សានោះទេ ព្រោះរបៀបវារៈនេះ ត្រូវបានយកទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ ។ ទន្ទឹមនេះ បញ្ហាការបិទព្រំដែន ក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC នេះដែរ ម្យ៉ាងដោយសារការបិទ ឬបើកច្រកព្រំដែន មិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀត គឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃ…
-
សម្តេច ហ៊ុន សែន ពន្យល់ពីមូលហេតុដែលកម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី វាយចូលអ៊ុយក្រែន ដោយសម្កេចគិតថាថ្ងៃណាមួយថៃនឹងធ្វើសកម្មភាពដូចគ្នាកាលពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បញ្ជាក់ក្នុងទំព័រ Facebook ផ្លូវការបស់សម្តេចថា៖ “មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃទី២ ប្រាសាទតាមាន់ធំទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ…
-
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ ប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បញ្ចប់ការទិញអ៊ីនធឺណិត ពីប្រទេសថៃ

(ឧត្តរមានជ័យ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា«កន្លងមកកម្ពុជាបានទិញ ប៉ុន្តែជាការទិញលក់ យើងមិនមែនពឹងផ្អែកទៅលើថៃទេយើងមានភាពម្ចាស់ការរបស់ខ្លួន ហើយម្សិលមិញនេះគឺបង្ហាញពីភាពម្ចាស់ការ របស់ប្រទេសយើងក្រោមការដឹកនាំរបស់ ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី »។ ការលើកបែបនេះ របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងទ័ពដែលស្ថិតនៅកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់សម្តេចថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។ ឯកឧត្តម ជា…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត កោតសរសើរ ការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ

(ឧត្តរមានជ័យ)៖ សូមកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជា ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ «ខ្មែរមិនទៅយកទឹកដីគេទេ ប៉ុន្តែយើងការពារទឹកដីរបស់យើងដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ នេះគឺជាជំហរច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូលរបស់យើង»។ ហើយក៏សូមចូលរួមគាំទ្រគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានយើង។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងអង្គរក្ស និងកងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុងហៀង អគ្គមេបញ្ជារងនៃកងយោធពលខេមរៈភូមិន្ទ និងជាបញ្ជាការកងអង្គរក្ស និងឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ។ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់សមរភូមិ ៕ ដោយ ៖ ង៉ាន់ ទិត្យរូបភាពវីដេអូ ៖ រិនរចនា
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាពីរនឹងមិនលើកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នៅព្រឹកស្អែក

ភ្នំពេញ៖សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា បញ្ហាពីរ គឺបញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និងបញ្ហាបិទព្រំដែន នឹងមិនលើកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(ជីប៊ីស៊ី,JBC) កម្ពុជា-ថៃនៅព្រឹកស្អែកទេ ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារយ៉ាងដូច្នេះថា ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ៖១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា…
-
សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិត្តបរទេសលើកទឹកចិត្តឱ្យភាគីថៃដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសរំលេចថា មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំ សម្រេច ចេញបញ្ជាឱ្យក្រសួងការបរទេស និងតំណាងកម្ពុជាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឱ្យប្រទេសជាច្រើន មានការភ្ញាក់ផ្អើលអំពីឥរិយាបថរបស់កម្ពុជា។ លើបណ្តាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរបន្តទៀតថា “ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះ ភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះ គេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជា អំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់”។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សំណូមពររបស់កម្ពុជា គឺស្នើសុំឱ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ( ICJ) លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃទី២ ប្រាសាទតាមាន់ធំទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។កម្ពុជា មិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង…