Category: នយោបាយ

  • ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០

    ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០

    (ភ្នំពេញ)៖ នាព្រឹកថៃ្ងសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» “Fast Track Road Map for improving Nutrition 2023-2030” ដើម្បីជំរុញឱ្យមានការអនុវត្តចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទំរង់សម្រាប់ស្រ្តី និងកុមារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលចថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវមានរៀបចំសូចនាករឱ្យបានច្បាស់លាស់ជាអ្នកអនុវត្ត ហើយមន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងការផលិតសារអប់រំសំខាន់ៗ ពីរបបអាហារហូបចុកដែលមានសុខុមាលភាព។ មន្ទីរសុខាភិបាល ត្រូវរៀបចំ ១) ផែនការយុទ្ធសាស្រ្ត ដោយត្រូវមានស្ថានភាពបច្ចុប្បន្ន លក្ខខណ្ឌប្រកប បញ្ហាប្រឈម ២) ផែនការសកម្មភាព ជាពិសេសប្រជាពលរដ្ឋ ដែលខ្វះខាតអាហារូបត្ថម្ភ តាមទីជនបទ ៣) តាមដានឱ្យបានជាប់ប្រចាំ ការលូតលាស់របស់កុមារ ដោយត្រូវវាស់កម្ពស់ ថ្លឹងគីឡូ ភាពស្គមស្គាំង និងប្រាជ្ញារបស់កុមារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១…

  • អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

    អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

    (ភ្នំពេញ)៖ តាមរយៈដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តមអភិបាលខេត្ត Jeollanam do សាធារណៈរដ្ឋកូរ៉េ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀតនៅពេលកម្ពុជាមានច្បាប់វិនិយោគ ប្រកបដោយការអនុគ្រោះ ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្តJeollanam do ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូលដែល បានទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េជាង ៤៦០០០នាក់ ។ ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមរវាង ជាមួយឯកឧត្តមគីម យ៉ុងរុក Kim Yung rok អភិបាលខេត្ត Jeollannam .do សាធារណៈ រដ្ឋកូរ៉េ ដែលធ្វើឡើងនារសៀលថ្ងៃទី១២មិថុនា ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងអបអរសាទរឯកឧត្តម Lee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសាធារណៈកូរ៉េ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមអភិបាលខេត្តចូឡាណាំដូជួបបានពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ ។ក្នុងនោះបានពិភាក្សា ការងារចងសម្ព័ន្ធ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញមន្រ្តីទាំងអស់ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញមន្រ្តីទាំងអស់ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យការអនុវត្តការងាររបស់មន្ត្រីទាំងអស់ ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ចេះបត់បែនតាមសភាពការណ៍ និងចេះដោះស្រាយបញ្ហានានាជុំវិញខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំស្ដីពីធ្លាគំលាតនគរូបនីយកម្ម និងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីស្នើសុំមតិយោបល់បន្ថែមទាក់ទិននឹងធ្លាគំលាតនគរូបនីយកម្ម និងការកំណត់យន្តការនិងនីតិវិធី ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទាំងនេះមិនមែនជាភារកិច្ចរបស់អគ្គនាយកដ្ឋានសំណង់តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវរួមឯកភាពគ្នាគ្រប់អគ្គនាយកដ្ឋានទាំងអស់ ដោយចូលរួមមតិយោបល់ រួមគិត រួមទទួលខុសត្រូវ ដើម្បីអនុវត្តកិច្ចការនេះឱ្យបានល្អ ពីព្រោះដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវរឹងមាំដោយខ្លួនឯង ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឆ្ពោះទៅមុខ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរៀបចំយន្តការថ្មី ដើម្បីកែប្រែស្ថានភាពដែលមិនសូវល្អទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម ឱ្យមកល្អប្រសើរឡើងវិញ ពីព្រោះដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជាបាន លុះត្រាតែយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយនិងដោះស្រាយវិវាទសំណង់ឱ្យបានចប់សព្វគ្រប់…

  • ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៣០គ្រួសារក្នុងក្រុងបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៣០គ្រួសារក្នុងក្រុងបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    (បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឆ្លៀតនៅក្នុងឱកាសអញ្ជើញបំពេញបេសកម្មការងារនៅខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌សម្រាលការលំបាក ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០គ្រួសារដែលមានដូចជា ចាស់ជរាគ្មានទីពឹង៣គ្រួសារ ស្ត្រីម៉េម៉ាយ៧គ្រួសារ ពលរដ្ឋទីទ័លក្រលំបាក១១គ្រួសារ ជនមានពិការភាព៦ក្រួសារ អ្នកផ្ទុកមេរោគអេដស៍២គ្រួសារ និងអ្នកមានជំងឺរាំរ៉ៃ១គ្រួសារ រស់ក្នុងភូមិអូរខ្ជារ និងភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជំទាវ ពុំ ចន្ទីនី បានបញ្ជ្រាបការផ្សព្វផ្សាយអប់រំសុខភាពនិងអនាម័យដោយផ្ទាល់ព្រោះថា ការអប់រំសុខភាពនិងអនាម័យដោយផ្ទាល់នេះគឺកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដូចជានៅពេលនេះដែរគឺប្រជាពលរដ្ឋភាគច្រើនមានរបរញែកសំរាមអេតចាយដូច្នេះសូមពាក់ម៉ាស់ និងត្រូវមានអនាម័យជានិច្ច ហើយមានតែការថែទាំសុខភាពឱ្យបានល្អតាមរយៈការរស់នៅមានអនាម័យស្អាតជានិច្ចទាំងពេលហូបចុក និងត្រូវផឹកទឹកឆ្អិន ជាពិសេសត្រូវការពារខ្លួនពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃជាដើម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជា ផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ អំណោយផ្តល់ជូននៅពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង…

  • សម្តេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា និងថៃ នៅខេត្តបាត់ដំបង

    សម្តេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា និងថៃ នៅខេត្តបាត់ដំបង

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់លើបណ្ដាញសង្គមនារសៀលថ្ងៃទី១៣មិថុនា ឆ្នាំ២០២៥ ថា ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា និងថៃ នៃខេត្តបាត់ដំបង។ ថៃ ដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះ កកស្ទះនៅព្រំដែន ក្រោយកម្ពុជាបិទ ។ សូមបងប្អូនកសិករថៃ ដែលកំពុងប្រមូលផល ទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯង ព្រោះកម្ពុជា នឹងបើកច្រកនេះឡើងវិញ តែពេលណា ច្រកព្រំដែនទាំងអស់ ដែលយោធាថៃ បិទជាឯកតោភាគី សម្រួលដូចមុនពេលបិទ ។ សម្ដេចតេជោ បន្តថា យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខាន ការរកសុីរបស់ប្រជាជន តែពេលនេះ វាដល់ពេលហើយ ដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ប៉ុណ្ណោះ គឺ ៖ ទី១ ឈប់ទិញអ៊ីនធឺណិត ។ ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា ។ ទី៣ បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់ ១២ម៉ោងរបស់កម្ពុជា ៕…

  • ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណេតចល័តទាំងបី ដែលកំពុងដំណើរការនៅកម្ពុជា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល

    ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណេតចល័តទាំងបី ដែលកំពុងដំណើរការនៅកម្ពុជា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណេតចល័តទាំងបី ដែលកំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនសែលកាត ក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុនស្មាត នៅថ្ងៃទី១៣ ខែមិថុនា នេះបាន បានង្ហាញពីការគាំទ្រដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចផ្តូចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតឯករាជ្យភាពឌីជីថលពេញលេញ ។ក្រុមហ៊ុនទាំងបីក៏បានបញ្ជាជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការធានាបាននូវប្រតិបត្តិការប្រកបដោយស្ថេរភាព គ្រប់កាលៈទេសទាំងអស់។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់អនាគតឌីជីថលរបស់ កម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាតប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលដែលមានអធិបតេយ្យភាព សុវត្ថិភាព និងលំដាប់ពិភពលោកសម្រាប់ប្រទេសជាតិ របស់យើង ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ និងធានាបាននូវភាពធន់របស់ជាតិកាន់ តែខ្ពស់។” ក្រុមហ៊ុនទាំងបីបានបង្ហាញដូចគ្នាថា ក្នុងដំណើរការនៃការផ្លាស់ប្តូរទៅប្រើបណ្តាញ IP Transit ថ្មី ដែលមានសុវត្ថិភាព និងឯករាជ្យភាពជាតិ កាន់តែខ្ពស់ អតិថិជនអាចនឹងជួបប្រទះនូវការថយចុះសមត្ថភាព និងល្បឿននៃសេវាអ៊ីនធឺណិត ជាបណ្តោះអាសន្ន នៅលើបណ្តាសេវា Mobile…

  • ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទជាស្ថាពរដោយភាគីកម្ពុជា

    ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទជាស្ថាពរដោយភាគីកម្ពុជា

    បាត៖ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានបិទជាស្ថាពរដោយភាគីកម្ពុជា។នេះបើ​តាម​ការ​បញ្ជាក់ពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់​ដំបង។ លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះថា នៅថ្ងៃទី១៣ខែមិថុនា វេលាម៉ោង ១០និង២០នាទីព្រឹកនេះ ច្រកទ្វារព្រំដែនអន្តរ​ជាតិដូង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី ត្រូវបានបិទជាស្ថាពរ លែងឱ្យមាន ការចេញ -ចូលមនុស្ស ទំនិញ កសិផល ។ចំណែកបងប្អូនប្រជា​ពលរដ្ឋខ្មែរ បងប្អូនពលករខ្មែរ ចូលមកក្នុងប្រទេសកម្ពុជា​វិញគឺបើកឱ្យចូលបាន​ ប៉ុន្តែចេញទៅប្រទេសថៃពុំ​អនុញ្ញាតឱ្យចេញទេ ។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បញ្ជាក់ថា នេះជាការអនុវត្តតាមណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ៕ដោយ៖ អ៊ុក សំអាន ប.ប

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ

    ឯកឧត្តម ហ៊ុន ម៉ានី ៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានលើឡើងថា នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជន ជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។ ឯកឧត្តមបន្ថែមថា យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិតណាស់ យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។ តែគ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបានដូចបច្ចុប្បន្ននេះឡើយ។ ឯកឧត្តម ហ៊ុន ម៉ានីគូសបញ្ជាក់ថា «យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពាន ជាដាច់ខាត។» កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត…

  • ក្រសួងវប្បធម៌ឱ្យបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃ

    ក្រសួងវប្បធម៌ឱ្យបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ដល់ម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ ដោយគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត។ តាមរយៈសេចក្តីជូនដំណឹងនេះក្រសួងវប្បធម៌ក៏បានឱ្យម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ដោយឡែកក្រសួងព័ត៌មានកាលពីយប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ក៏បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ប្រាប់ដល់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួនផងដែរ។ គួរបញ្ជាក់ថា ការបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃនេះដែរធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជំរុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា…

  • លោកជំទាវ ពុំ ចន្ទីនី ៖ បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ

    លោកជំទាវ ពុំ ចន្ទីនី ៖ បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ

    (បាត់ដំបង)៖ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូមបន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ ។ នេះជាការលើកឡើងរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងសន្និបាតសាខាអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាថ្មីចំនួន ១៥រូប របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។ លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ការលើកកម្ពស់ការងារនេះ គឺតាមរយៈការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣រួមមាន៖ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ក្នុងឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ។ លើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ជាដើម ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។…