-
ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា

ថ្ងៃ២០ឧសភាជា «ទិវាជាតិនៃការចងចាំ» ។ ថ្ងៃបុណ្យជាតិជាប្រវត្តិសាស្រ្តនេះ តែងរៀបចំឡើងសម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។ រយៈពេល៣ឆ្នាំ៨ ខែ និង២០ថ្ងៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជា ចងចាំទុកមិនអាចបំភ្លេចបាន នូវមហាសោកនាដ្ឋកម្ម ដ៍សែនឈឺចាប់ហួសប្រមាណ ដែលបនប្រល័យពូជសាសន៍ប៉ុលពត បានធ្វើអោយអាយុជីវិត ទ្រព្យសម្បត្តិ វប្បធម៌ ប្រពៃណី និងអ្វីៗត្រូវវិនាសខ្ទេចខ្ទី ស្ទើរគ្មានសល់អ្វីឡើយ ពួកវាបានធ្វើអោយអាយុជីវិត ប្រជាជនកម្ពុជាស្លូតត្រង់ រាប់លាននាក់បានស្លាប់ នឹងនិរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ ប្រពន្ធព្រាត់ប្ដី ឪពុកម្ដាយព្រាត់កូន បានក្លាយទៅជាស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ គ្រាន់តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែនិង 20 ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានស្លាប់យ៉ាង វេទនា អាណោចអាធម្ម និងអយុត្តិធម៌ក្នុងយុគសម័យ ដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយថ្ងៃដែលរបបឃោរឃៅ ព្រៃផ្សៃនេះត្រូវបានផ្ដួលរំលំ ប្រជាជនកម្ពុជាបានយកថ្ងៃ២០ឧសភា ធ្វើជាទិវាជាតិនៃការចងចាំ…
-
សុន្ទរកថា សម្តេចតេជោ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី

-
២០ ឧសភា ទិវាជាតិនៃការចងចាំ

សូមឧទ្ទិស ជូនចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។ ដ្បិតនោះជាអតីតកាល តែយើងគ្រប់គ្នាជាថ្នាលជំនាន់ក្រោយ ចាំមិនភ្លេចឡើយនូវអំពើប្រល័យពូជសាសន៍ដ៏មហាសោកស្ដាយ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន ជាង ៣ លាននាក់។ តបតាមប្រវត្ដិដ៏ទ្រុឌទ្រោមនេះ យើងរាល់គ្នា គប្បីរក្សាការពារឱ្យកម្ពុជាក្លាយជា កោះសន្ដិភាព ដើម្បីនាំឱ្យប្រទេសជាតិបានឈានឡើងរីកចំរើនលូតលាស់តទៅជានិរន្ដរ៍។ Facebook Page: Black-Crow Telegram Channel #ក្អែកខ្មៅ#BlackCrow#KhmerRouge#ទិវានៃការចងចាំ
-
១៨ថ្ងៃនៃការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម បានចំនួនជាង៧២ម៉ឺននាក់ (Video inside)

ប្រជាពលរដ្ឋជាង៧២ម៉ឺននាក់ក្នុងតំបន់ក្រហមរាជធានីភ្នំពេញ បានទទួលវ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈពេល ១៨ថ្ងៃ។ រាជរដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមលើប្រជាជនចំនួន៨០ម៉ឹននាក់។ ក្រសួងការពារជាតិបានថ្លែងថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៨ឧសភាឆ្នាំ២០២១ ការចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានចំនួន ៧២ម៉ឺន៥ពាន់២១២នាក់ ខណៈចាក់លើកទី២ បានចំនួន១០ ម៉ឺន៩១៦នាក់។
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
៥/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “និយាយស្ដី ដេកដើរ ឈរអង្គុយ ស៊ីចុក ស្លៀកពាក់ លេងសើច តាមសភាពប្រជាជាន”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមិនដែលនិយាយអ្វីជាមួយប្រជាជនក្រៅពីពាក្យបង្គាប់បញ្ជានោះទេ សូម្បីការហូបចុក ក៏មិននៅលាយឡំជាមួយប្រជាជនដែរ ដោយមានរបបដាច់ដោយឡែក ឬហូបតាមផ្ទះរៀងខ្លួន។#ក្អែកខ្មៅ#BlackCrow#KhmerRouge#សីលធម៌១២ប្រការ Facebook Page: Black-Crow Telegram Channel
-
ប្រជាពលរដ្ឋ ជួបជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ មកពី ៨ភូមិ ក្នុងសង្កាត់ចាក់អង្រែក្រោម ទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលជួបជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបន្ទប់ជួល ចំនួន ៥០ គ្រួសារ មកពី៨ភូមិក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។ នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយណាមួយឡើយ ។ ទន្ទឹមនឹងនេះដែរ លោកប្រធានអនុសាខា…


