-
វីដេអូ : ការអនុវត្ដតួនាទីរបស់ ឌុច ក្រោយការបញ្ចប់តួនាទីរបស់ ណាត

-
ក្រសួងកសិកម្មបានបញ្ជាក់ថា ៥ឆ្នាំចុងក្រោយនេះ ក្រសួងមិនដែល ចេញឯកសារឲ្យក្រុមហ៊ុនណាមួយ នាំចេញប្រភេទឈើរង ការគំរាម កំហែង ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុង រយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួង ពុំដែលបានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះទេ។ ការអះអាងបែបនេះ របស់ក្រសួងកសិកម្មធ្វើឡើងបន្ទាប់ពី ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើ បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយ ហុងកុង បានរឹបអូសឈើ ដែលគេសង្ស័យថា មានចំនួន៧កុងតឺន័រ ទម្ងន់ប្រមាណ ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក) នៅកន្លែងត្រួតពិនិត្យ ទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលជាឈើគ្មានលិខិតអនុញ្ញាត ឲ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។ ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា «ក្នុងរយៈពេលប្រមាណ…
-
កុំធ្វើអ្វីដែលប៉ះពាល់ដល់ប្រជាជាជនឱ្យសោះ ទោះជាម្ទេសមួយផ្លែ ឬសម្ដីមួយម៉ាត់ក្ដី

-
សម្តេចតេជោ ហ៊ុន សែន រំឮកខួបអនុស្សារីយ៍លើកទី៧៦ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ

-
គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃ២០ ឧសភា ឆ្នាំ២០២១

-
អបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា

-
ភាគទី១៖ បាតដៃក្រហម “សាវតានៃមន្ទីរ ស.២១”

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាអតីត មន្ទីរសន្ដិបាល ២១ (ស.២១) នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទីតាំងនេះ គឺជាកន្លែងសម្រាប់ឃុំឃាំងនូវប្រជាជនស្លូតត្រង់ ដើម្បីធ្វើការសួរចម្លើយ ឬអាចនិយាយបានថា ជាទីសម្រាប់រង់ចាំនូវសេចក្ដីស្លាប់ នាក្រោយនីតិវិធីទាំងអម្បាលម៉ានត្រូវបានបញ្ចប់ ដ្បិតថាប្រមាណលើស ៩៥ ភាគរយ នៃអ្នកទោសដែលត្រូវបានបញ្ចូនមកទីនេះ គឺពុំមានសំណាងបានរួចរស់ជីវិតនោះឡើយ។ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដាននូវវីដេអូខាងក្រោមនេះ ដែលនឹងនាំអ្នកទាំងអស់គ្នា ឱ្យបានស្គាល់នូវសាវតារសង្ខេបរបស់មន្ទីរ ស.២១។ Facebook Page: Black-Crow Telegram Channel
-
ល្បិចបោកបញ្ឆោតរបស់ខ្មែរក្រហមដោយប្រើសីលធម៌ ១២ ប្រការ

ចិត្តជាទេវទត្ត មាត់ជាទេវតា… ពួកត្មិលឥតសាសនា កាន់ឆ័ត្រប្រជាធិបតេយ្យបង្អួតគេឯង ប៉ុន្តែជាក់ស្ដែង ប្រកាន់របបផ្ដាច់ការឃោរឃៅ។គោលនយោបាយមហាលោតផ្លោះហាក់អស្ចារ្យ និងឥតខ្ចោះណាស់សម្រាប់សង្គមជាតិមួយ ក៏ប៉ុន្តែ ការអនុវត្តវិញ បានប្រាស់ចាកទាំងស្រុង មិនថាក្រមសីលធម៌ ការរំលោភសិទ្ធិសេរីភាព និងការសម្លាប់រង្គាលពលរដ្ឋជាតិសាសន៍ឯងរាប់លាននាក់យ៉ាងសាហាវយង់ឃ្នង។Facebook Page: Black-Crow Telegram Channel
-
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ចំនួនជាង ៣០០០គ្រួសារទៀត សរុបជាង ៤០ម៉ឺនគ្រួសារទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី១៤ឧសភានេះ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣១០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៤ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣១០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញចំនួន៣០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌទួលគោកចំនួន៥០០គ្រួសារខណ្ឌច្បារអំពៅ៨០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ ។ មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៤ខែ ឧសភានេះបានចំនួន៤០២៧៥២គ្រួសារហើយ…
-
ជម្លោះរវាងលោកឧកញាហេងសៀ និងកញ្ញាពេជ្ររីតា បង្ហាញការពិតបន្តិចម្តងៗនៅចំពោះមុខការស្វែងរកយុត្តិធម៌

ករណីជម្លោះរវាងលោកឧកញ៉ា ហេង សៀ និងកញ្ញាពេជ្ររីតា បានបង្ហាញការពិតបន្តិចម្តងៗហើយនៅចំពោះមុខ។ ក្នុងបណ្តឹងទៅតុលាការលោកឧកញ៉ា ហេង សៀ បានថ្លែងថា ទំនាក់ទំនងរវាងលោកជាមួយនឹងកញ្ញាពេជ្រ រីតា មិនមែនជាសង្សារឬប្រពន្ធចុងនោះទេ។ លោកបានប្រើពាក្យសម្តីហៅកញ្ញាមានពេជ្ររីតា ថាជាស្ត្រីរកស៊ីផ្លូវ ភេទ។ ប៉ុន្តែក្នុងលិខិតសុំទោសមួយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃនេះ លោក ឧញ៉ា ហេង សៀ បានសារ ភាពទទួលស្គាល់កំហុសថា លោកពិតជាមានស្នេហាទី៣ជាមួយនឹង កញ្ញាមាន ពេជ្រ រីតានោះប្រាកដមែន។