-
នៅកន្លែងណា បម្រើប្រជាជននៅកន្លែងនោះឱ្យអស់ពីចិត្ដ ពីថ្លើម

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការប្រៀបបានដូចទៅនឹងសត្វគោ ក្របី ដោយជនរួមជាតិភាគច្រើនត្រូវបានបង្ខំឱ្យធ្វើការមិនមានពេលសម្រាកទាំងយប់ទាំងថ្ងៃ ដែលទាំងនេះគឺជាហេតុផលមួយផ្នែកតូចធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាបន្ដបន្ទាប់។ អ្នកទាំងអស់គ្នាអាចចូលរួមបញ្ចេញនូវមតិបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel
-
ខេត្តកំពង់ចាម ដាក់ឱ្យដំណើរការឡើងវិញភូមិឃុំមួយចំនួន បន្ទាប់ពីបិទខ្ទប់មួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ខេត្តកំពង់ចាម ដាក់ឱ្យដំណើរការឡើងវិញភូមិឃុំមួយចំនួន បន្ទាប់ពីបិទខ្ទប់មួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ភូមិឃុំទាំងនោះរួមមាន ភូមិស្វាយទាប ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ – ភូមិកោះតាង៉ោល ស្ថិតនៅក្នុងឃុំសូរគង ស្រុកកងមាស – ភូមិព្រែកដំបូកក្រោម ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ – ភូមិពោធិ៍ ស្ថិតនៅក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ – បន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ -ភូមិមហា ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ – ភូមិស្វាយទាប ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ – ភូមិកោះតាង៉ោល ស្ថិតនៅក្នុងឃុំសូរគង ស្រុកកងមាស – ភូមិព្រែកដំបូកក្រោម ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ – ភូមិពោធិ៍ ស្ថិតនៅក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ – បន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានពង្រីកទីកន្លែងទុកដាក់អ្នកជម្ងឺនិងធ្វើការព្យាបាលអ្នកជំងឺ កូវីដ-19 ចំនួន២០០គ្រែបន្ថែម ក្នុងអគារសាលមហោស្រពស្ទឹងសង្កែនិងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកចំនួន៣

ទីតាំងថ្មីចំនួន ០៤កន្លែងផ្សេងគ្នា ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង កំណត់ជ្រើសរៀបចំបន្ថែមក្នុងការទុកដាក់អ្នកជម្ងឺកូវីដ-19និងធ្វើការព្យាបាលក្នុងករណីដែលរកឃើញអ្នកជម្ងឺកូវីដ19 នៅក្នុងខេត្តត្រូវនាំយកមកកាន់ទីតាំងថ្មីដើម្បីធ្វើការព្យាបាល ទាំងអ្នកជម្ងឺស្រាល និងករណីធ្ងន់ធ្ងរ។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានថ្លែងប្រាប់ឲ្យដឹង នៅវេលារសៀល ថ្ងៃទី១៣ ខែឧសភានេះ ឲ្យដឹងថា៖ ដោយមានការណែនាំពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19ខេត្ត គឺបានកំណត់ជ្រើសយកទីតាំង០៤កន្លែងផ្សេងៗគ្នា ដើម្បីរៀបចំធ្វើជាកន្លែងក្នុងការទុកដាក់ថែទាំសម្រាកព្យាបាល អ្នកជម្ងឺកូវីដ-19ក្នុងខេត្ត ក្រោយពីក្រុមគ្រូពេទ្យជួរមុខរបស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបងបានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរកឃើញ” វិជ្ជមានកូវីដ-19 ” ត្រូវនាំអ្នកជម្ងឺយកកាន់ទីកន្លែងព្យាបាលថ្មីទាំងនេះទាំងស្ថានភាពស្រាលនិងករណីធ្ងន់ធ្ងរ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ទៀតថា៖ ទីតាំងដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានកំណត់និងធ្វើការរៀបចំត្រៀមជាស្រេចហើយនោះមានចំនួន២០០គ្រែ ក្នុងនោះ១-អគារសាលមហោស្រពស្ទឹងសង្កែ (ក្រុងបាត់ដំបង) ចំនួន១៥០គ្រែ និងមាន២អគារ។ ក្នុងនោះអគារA ចំនួន១០០គ្រែសំរាប់អ្នកជម្ងឺមានករណីស្រាល និងអគារB ចំនួន៥០គ្រែ សំរាប់អ្នកជម្ងឺករណីធ្ងន់។ដោយឡែកក្នុងនោះក៏មានការរៀបចំនៅតាមបណ្តាស្រុក ចំនួន៣បន្ថែមផងដែរ ដូចជា៖ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ចំនួន១០គ្រែ។ មន្ទីពេទ្យបង្អែកស្រុកប្រតិបត្តិបវេល ចំនួន ២០គ្រែ និង…
-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Teo Lay Cheng បានអញ្ជើញចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ។ តាមរយៈ បេសកកម្មការទូតរបស់លោកជំទាវនាឱកាសនេះ ពិតជាមានសារៈ សំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមថែមទៀត។ លោកជំទាវ Teo Lay Cheng បានសំដែងនូវការរីករាយដែលបានមកបំពេញ បេសកកម្មការងារ ការទូតនៅកម្ពុជា ហើយជានេះ លោកជំទាវ បានវាយតំលៃខ្ពស់ ចំពោះតូនាទីសំខាន់របស់…
-
សម្ដេច សាយ ឈុំ និងប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបទំនាក់ទំនងការទូតកម្ពុជា – រុស្ស៊ី

-
តើរបបណាមួយនៅកម្ពុជាដែលដឹកនាំជាតិលុបបំបាត់ជំនឿ និងសាសនា?

-
ឯកឧត្តម ណាត ប៊ុនរឿន ចូលរួមពិគ្រោះយោបល់ថ្នាក់អនុតំបន់ស្តីពីយន្តការសហប្រតិបត្តិការអប់រំសកល (GCM)

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អនុតំបន់ (អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក) នាថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ស្តីពីយន្តកាសហប្រតិបត្តិការអប់រំសកលដែលរៀបចំឡើងដោយយូណេស្កូទីក្រុងបាងកក។ មន្ត្រីជាន់ខ្ពស់ជាច្រើនមកពីក្រសួងអប់រំ អង្គការសង្គមស៊ីវិល និងដៃគូឯកជននៅទូទាំងតំបន់ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។ អ្នកចូលរួមបានចែករំលែកធាតុចូលលើសូចនាករអាទិភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ជាពិសេសនៅពេលដែលប្រទេសនានាបានងើបឡើងវិញពីជំងឺកូវីដ-១៩ ក៏ដូចជាគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពផ្សេងៗដែលរួមចំណែកដល់ការសម្រេចបាន SDG 4 ដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំអប់រំសកល (GEM)។ កម្មវិធីពិគ្រោះយោបល់មានគោលបំណងដើម្បី (១) ទទួលបានការយល់ដឹងរួមគ្នាអំពីបញ្ហា ដំណោះស្រាយដែលបានស្នើ និង ភាពប្រសើរឡើងនៃ GCM ដែលបានស្នើឡើងនៅក្នុងឯកសារសេណារីយ៉ូសេចក្តីព្រាងបច្ចុប្បន្ន និង (២) ទទួលបានធាតុចូលជាក់លាក់ពីអនុតំបន់ ដើម្បីធានាបាននូវការផ្សារភ្ជាប់គ្នារវាងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងថ្នាក់ពិភពលោកក្នុងវិស័យអប់រំដែលត្រូវបានធ្វើឱ្យប្រសើរឡើង និងមានការសម្របសម្រួលកាន់តែប្រសើរ។ ដូច្នេះ GCM ដែលបានកែលម្អនឹងចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចបាន SDG 4 ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងពីសារៈសំខាន់នៃការបំពេញការងាររបស់…
-
សារលិខិតអបអរសាទររបស់ព្រះបាទសម្តេច ព្រះមហាក្សត្រ និងឯកឧត្តម ប្រធានាធិបតីរុស្ស៊ី ក្នុងឱកាសខួប នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី

-
ឯកឧត្តម ចែម វីឌ៉្យា ថ្លែងបើកពិធីតាំងពិព័រណ៍រូបថតតាមប្រព័ន្ធអនឡាញ ក្នុងឱកាសខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្សី

-
នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)
