-
សមរភូមិស្រុកស្អាង នាខែមេសា ឆ្នាំ១៩៧០

-
អំណោយអន្តរក្រសួងចែកជូនប្រជាពលរដ្ឋខ្វះខាត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ ព្រះវស្សានាពេលខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទ បាននាំយកអំណោយសប្បុរសធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង ផ្ដល់ជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រជាការពារក្នុងមូលដ្ឋាន ដែលជួបការខ្វះខាតសរុបចំនួន ១៥០នាក់ ពិសេសដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ហើយកាយវិការសប្បុរសធម៌ដ៏ធំធេងមួយនេះក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបរិបទចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមដែល បណ្តាលមកពីវីរុសកូរ៉ូណា ។ ពិធីនេះប្រព្រឹត្តទៅដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយមានការពាក់ម៉ាស ធ្វើការវាស់កំដៅ ឆ្លងកាត់អាកុល រក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលមួយម៉ែត្រកន្លះឡើងទៅ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម…
-
ឯកឧត្តម សុខ ឥសាន ថា សម រង្ស៊ី ពេលពលរដ្ឋខ្វះខាត ក្នុងវិបត្តិកូវីដគ្មានអើពើ

-
អ្នកនយោបាយតុកាហ្វេ បានបញ្ចេញឃ្លីបវីដេអូរមួយ

-
តើចំណុចមួយណាដែលពុំស្ថិតក្នុងគោលការណ៍ទាំង ៨ ប្រការរបស់ខ្មែរក្រហម?

-
ស្រឡាញ់ គោរព ហើយបម្រីប្រជាជន កម្មករ កសិករជាប់ជានិច្ច

សីលធម៌ មួយ ក្នុងចំណោមសីលធម៌ទាំង ១២ ប្រការរបស់ខ្មែរក្រហម (សីលធម៌ ១២ ប្រការរបស់ជនបដិវត្ដន៍នេះ បានកកើតឡើងនៅក្នុងឆ្នាំ១៩៦៨)។ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ខ្មែរក្រហម បានបង្ហាញនូវភាពឃោរឃៅរបស់ខ្លួនចាប់តាំងពីបានចូលគ្រប់គ្រងទីក្រុងភ្នំពេញមកម្ល៉េះ ដោយប្រើពាក្យសម្លុតគំរាមប្រជាជនឲ្យចេញពីផ្ទះ និងបាញ់សម្លាប់អ្នកដែលប្រឆាំងមិនព្រមចេញទៀតផង។Facebook Page: Black-Crow Telegram Channel
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងគ្រោងនិងពង្រីកនូវទីកន្លែងសំរាកព្យាបាលអ្នកជំងឺ កូវីដ-19 នៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមួយចំនួនបន្ថែមទៀត

រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមបម្រុងរួចជាស្រេចក្នុងការគ្រោងពង្រីកនូវទីតាំងបន្ថែមសម្រាប់ទុកដាក់ធ្វើការព្យាលអ្នកជម្ងឺកូវីដ-19 នៅក្នុងខេត្តដែលកន្លងមកនេះ គឺខេត្តមានតែមួយកន្លែងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែប៉ុណ្ណោះ ក្នុងខណៈពេលដែលលំហូរពលករមកពីប្រទេសថៃ នៅតែបន្តកើតមាននិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាក្នុងស្រុក-ក្រុងទាំង១៤ក្នុងខេត្តគិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ២០២១នេះ មានចំនួនសរុប ១.៦៦៨នាក់។ហើយកន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាននិងកំពុងតែធ្វើការព្យាបាលអ្នជម្ងឺកូវីដ-19 សរុបចំនួន៥៧នាក់។ ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងតែសម្រាកព្យាលសរុបចំនួន ២៨នាក់ នូវ ក្រោយពីមានការផ្ទុះកើតឡើងនូវជម្ងឺកូវីដ-19 ជាសកល ដែលបានកើតឡើងជាងមួយឆ្នាំមកនេះ។នេះបើយោងតាមរបាយការណ៍ របស់ រដ្ឋបាលខេត្តបាត់ដំបង កន្លងមក។ ការគ្រោងរៀបចំក្នុងការពង្រីកកន្លែងក្នុងការយាបាលអ្នកជំងឺកូវីដ-19បន្ថែមទៀតនេះ គឺខណៈដែលកន្លែងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ពេញ និងមិនមានបន្ទប់និងគ្រែសម្រាប់ទទួលការព្យាបាលអ្នកជម្ងឺបន្ថែមទៀតបាន។ទើបរដ្ឋបាលខេត្តបាត់ដំបង ត្រៀមពង្រីកនូវទីតាំងបន្ថែមសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-19 នៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមួយចំនួនបន្ថែមទៀត។ខណៈដែលមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបងបានបន្តរកឃើញជាបន្តបន្ទាប់ នូវ ករណី (វិជ្ជមាន)ទៅលើពលករដែលទើបវិលត្រឡប់ពីប្រទេសថៃនិងអ្នកពាក់ព័ន្ធ នូវ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈប្រមាណជិត ៣០នាក់ រួចមកហើយ ដែលបាននិងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ ទាក់ទិននិងករណីខាងលើនេះឯកឧត្តម សឿមប៊ុនរិទ្ធ អភិបាលរងខេត្ត ជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១១ខែឧសភាថា៖ ដោយសារតែកំណើនករណីអ្នកឆ្លងកូវីដ-19កំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តកាន់តែកើនឡើងបែបនេះ។ ហើយអ្នកជំងឺផ្សេងៗទៀតក៏ច្រើនផងនោះ។ ដូចនេះមន្ទីរពេទ្យបង្អែកខេត្ត មិនអាចទទួលអ្នកជំងឺកូវីដ-19 មកសម្រាកព្យាបាលនៅទីនេះ បន្ថែមទៀតនោះទេ ។ ដោយឡែកលោកឱសថបណ្ឌិត…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះ

ការសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៥ខ្នង គឺធ្វើឡើងដោយយោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ០៩១/២១ សសរ.ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពីការសម្រេចបិទខ្ទប់នេះ និងបន្ទាប់ពីមានករណីរកឃើញវិជ្ជមានកូវីដ-19 ទៅលើបុរសម្នាក់ ឈ្មោះ ឆង ឆោម មានអាយុ៣១ឆ្នាំ ដែលទើបតែវិលត្រឡប់ពីរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែឧសភានិងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយមានទីលំនៅ នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ។បច្ចុប្បន្ននេះបុគ្គលខាងលើរូបនេះ ត្រូវបាននាំយកទៅព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អកខេត្តបាត់ដំបងរួចរាល់ហើយដែរ។ បើយោងលើសេចក្តិសម្រេចនេះ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះចំនួន៥ខ្នងដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺដើម្បីឲ្យអាជ្ញាធររដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការហ៊ុព័ទ្ធផ្ទះនិងទីតាំងទាំង៥ខ្នង។ ហាមការចេញ-ចូល នៅទីតាំងនោះ។និងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើ ទាំងផ្ទាល់និងប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័កនិងចុះយកវត្ថុសំណាកតេស្តរក មេរោគកូវីដ-19៕
-
តើពាក្យស្លោកមួយណាដែលប្រជាជនកម្ពុជាធ្លាប់ឆ្លងកាត់ របបកម្ពុជាប្រជាធិបតេយ្យ ចងចាំពុំភ្លេច?

-
កិច្ចប្រជុំអន្តរអគ្គនាយកដ្ឋាន លើសេចក្តីព្រៀង កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃសហព័ន្ធ រុស្សី ស្តីពីការពារទៅវិញទៅមក នៃព័ត៌មានសម្ងាត់

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋាន ក្រុមប្រឹក្សានីតិកម្ម តាម Video Zoom លេីសេចក្តីព្រាង កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្សីស្តីពីការការពារទៅវិញទៅមកនៃព័ត៌មានសម្ងាត់ នៅថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញច្រេីនរូប។ កិច្ចប្រជុំបានផ្តល់នូវធាតុចូលសំខាន់ៗជាច្រេីន និងបន្តពិនិត្យអោយបានហ្មត់ចត់បន្ថែមទៀតទាំង ទម្រង់ ខ្លឹមសារ និងបច្ចេទេសជំនាញ។ ឯកឧត្តម ប្រធានបានកំណត់ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំបន្តជំរុញបន្ថែមទៀតដោយយកអត្ថបទភាសាខ្មែរជាគោលដេីម្បីធានាដល់កិច្ចប្រជុំមានភាពងាយស្រួល ស្របតាមបរិបទបច្ចេកវិទ្យា និងច្បាប់កម្ពុជានាពេលបច្ចុប្បន្ន៕ដោយ -រ៉ាវុធ