-
ភាពខុសប្លែកគ្នារវាង ស.២១ និងមន្ទីរសន្តិបាលតាមតំបន់

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនខ្មែរស្គាល់ និងហៅជាទូទៅថា «របបខ្មែរក្រហម» ត្រូវបានដឹងថា បន្ទាប់ពីក្តាប់អំណាចបានទាំងស្រុង ខ្មែរក្រហមបានបង្កើតឲ្យមានមន្ទីរសនិ្តបាល ឬគុក ស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ មន្ទីរសន្តិបាលនេះ ត្រូវបានបែងចែកទៅតាមលំដាប់ថ្នាក់ទៀតផង។ អ្នកដែលជាប់ចោទពីបទល្មើសស្រាលៗ ត្រូវយកមកឃុំនៅមន្ទីរសន្តិបាលថ្នាក់ក្រោម រួមមាន ថ្នាក់តំបន់ ថ្នាក់ស្រុក និងថ្នាក់ឃុំ ដែលជាទូទៅនៃអ្នកជាប់ឃុំ ត្រូវទទួលរងការពិន័យផ្សេងៗ រួមទាំងអំពើដ៏យង់ឃ្នង ប៉ុន្តែ ក៏មានអ្នកខ្លះរួចផុតពីការធ្វើទារុណកម្ម និងសម្លាប់ផងដែរ។ ផ្ទុយពីមន្ទីរសន្តិបាល ស-២១ ដែលជាទីតាំងគ្រប់គ្រងសន្ដិសុខថ្នាក់ខ្ពស់របស់ខ្មែរក្រហម ការសួរចម្លើយ និងការធ្វើទារុណកម្ម គឺជាសកម្មភាពធម្មតាប្រចាំថ្ងៃ ហើយរាល់អ្នកទោសដែលត្រូវបានបញ្ជូនមកកាន់ទីនេះ គឺស្ទើរតែគ្មាននរណាម្នាក់អាចរួចរស់ជីវិតនោះឡើយ។Telegram Channel : (https://t.me/blackcrowkh) #ក្អែកខ្មៅ #BlackCrow #KhmerRouge
-
ឯកឧត្តម សុខ ប្រសិទ្ធិ ប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលធ្វើ ឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្ប ទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសហប្រធាន និង ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងលោកស្រី Gisela Hammerschmidt នាយក និងជាស្នងការ ប្រចាំតំបន់អាស៊ី នៃក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អាល្លឺម៉ង់…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ពលរដ្ឋទូទាំងប្រទេស ជាង១លាននាក់ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ គិតត្រឹមថ្ងៃទី០៦

-
ប្រធានសម្ព័ន្ធសហជីពជាតិ ឆ្លើយតបទៅ ក្រុមសហជីព -អង្គការសង្គមស៊ីវិលមួយចំនួនតូចបំភ្លៃការពិត

-
ភស្តុតាងបង្ហាញថា ចលនាមាតាធម្មជាតិរៀបចំផែនការ ញុះញង់ និងចលាចលសង្គម បម្រើឱ្យផែនការបដិវត្តន៍ ពណ៌នៅកម្ពុជា

-
ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ បន្តផ្អាកជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ

ភ្នំពេញ៖បើតាមសេចក្ដីសម្រេចលេខ១០១/២១ សសរ របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
-
តើអ្វីជាគោលបំណងសំខាន់នៃការបង្កើតរណសិរ្យសង្គ្រោះជាតិកម្ពុជា?

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន និងបញ្ជាឲ្យអភិបាលខេត្តកែសម្រួលសេចក្តីសម្រេចឡើងវិញបន្ទាន់ !

-
នាទីសន្តិសុខមាតុភូមិ ៖របាយការណ៍ទូទាំងប្រទស ថ្ងៃទី៥ ឧសភា ២០២១

-
វីដេអូ : “ហេតុផល ឌុច ប្រគល់ខ្លួនជូនអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា”
