-
ក្រសួងផែនការចាត់ទុក សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាធនធានសំខាន់សម្រាប់ជាតិ

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ក្នងឱកាសបិទបញ្ចប់ការចាក់វ៉ាក់សាំងលើកទី២ ជូនដល់មន្រ្តីរបស់ក្រសួង និងប្រជាពលដ្ឋក្នុងខណ្ឌ បឹងកេងកង ថ្ងៃទី៣ ខែឧសភាម្សិលម៉ិញនេះ បានថ្លែងអំណរគុណដល់សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ ក្រៅពីថ្លែងអំណរគុណ មន្រ្តីជានខ្ពស់ក្រសួងផែនការ បានចាត់ទុកថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាធានធានយ៉ាងសំខាន់សម្រាប់ជាតិនាពេលបច្ចុប្បន្ន និងអនាគត។ បច្ចុប្បន្នភាព សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនបាននឹងកំពុងបំពេញការងារស្ម័គ្រចិត្តយ៉ាងសកម្មនៅតាមទីតាំងមណ្ឌលចាក់សាំងកូវីដ-១៩។ ជាក់ស្ដែងនៅថ្ងៃទី ៣ខែឧសភា ម្សិលម៉ិញនេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មួយក្រុមបានបិទបញ្ចប់ការងារចាក់វ៉ាក់សាំងកូវីដ-១៩លើកទី ២ នៅទីតាំងក្រសួងផែនការដែលចាក់ជូនដល់មន្រ្តីរបស់ក្រសួង និងប្រជាពលរដ្ឋទូទៅរស់នៅក្នុងខណ្ឌបឹង កេងកង សរុបបានជាង ៣៤៤២នាក់។ ក្នុងឱកាសបញ្ចប់ការងារនាពេលនេះ ឯកឧត្តម វង្ស សាម៉ុន ជាប្រធានអនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌក្រសួង ផែនការ តំណាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងអំណរគុណដល់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តបំពេញការងារចាក់វ៉ាក់សាំងនៅទីតាំងក្រសួង ដោយមិនខ្លាចភាពនឿយហត់ និងភាពប្រឈមផ្សេងៗ។ ក្រៅពីថ្លែងអំណរគុណ ឯកឧត្តមក៏បានបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាធនធានយ៉ាងសំខាន់សម្រាប់សង្គមជាតិនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ឯកឧត្តមមានភាពសប្បាយចិត្ត ពេលដែលឃើញយុវជនពោពេញទៅដោយសមត្ថភាព មានភាពក្លាហាន ហ៊ានបំពេញការងារជូនជាតិ…
-
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង

-
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយប្រទេសណាមិនសំខាន់ទេសំខាន់ខ្លាចតែគ្មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដើម្បីការពារអាយុជីវិត

-
តើអ្វីទៅ ជា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»?

ពាក្យថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានដិតដាមក្នុងការចងចាំមិនអាចបំភ្លេចបាន របស់យុវជន ក៏ដូចជាពលរដ្ឋកម្ពុជាកាលពី ជាង ៤០ឆ្នាំមុន ក៏ប៉ុន្តែ ពាក្យនេះហាក់រសាត់ដាច់ឆ្ងាយពីស្រទាប់យុវជនបច្ចុប្បន្ន។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នប្រែឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីមិត្ដភក្ដិជិតឆ្ងាយ ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមាន៧មករា ឆ្នាំ១៩៧៩ ហើយមាន៧មករា ឆ្នាំ១៩៧៩ ទើបមានថ្ងៃនេះ។
-
ក្អែកខ្មៅ ចែករំលែកចំណេះដឹងពីប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

-
រាជរដ្ឋាភិបាលកម្ពុជាផ្ញើសារលិខិត អបអរសាទរ ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨

-
ពលរដ្ឋខ្មែរស្គាល់មុខអ្នកស្នេហាជាតិពិតនៅក្នុងគ្រាលំបាក

ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ជាតិនិងប្រជាជនកម្ពុជាបានហែលឆ្លងកាត់គ្រាលំបាកៗយ៉ាងច្រើន ទម្រាំនឹងកម្ពុជាអាចពន្លត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ចេញពីការវាយផ្តួលរំលំរបបខ្មែរក្រហមសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិត បញ្ចប់សង្គ្រាមស៊ីវិល ដោយនយោបាយឈ្នះ-ឈ្នះ ការជួយសង្គ្រោះអាយុជីវិតពលរដ្ឋពីគ្រោះទុរក្ភិក្ស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចឹមប្រទេសដែលប្រឆាំងនឹងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់ប្រជាជនកម្ពុជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយ សោកនាដកម្មផ្សេងៗទៀត គ្រប់គ្រាលំបាកៗទាំងអស់នេះតែងតែមាន វត្តមានរបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជានិច្ចជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីអន្លង់អវិជ័យនៃរបបខ្មែរក្រហម ព្រមទាំងបានដឹកនាំប្រទេសបញ្ចប់សង្គ្រាម នាំយកសន្តិភាពជូនជាតិ និងមាតុភូមិ ព្រមទាំងការអភិវឌ្ឍ។ ឥឡូវនេះខណៈជាតិនិងប្រជាជនកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិសកលនៃការឆ្លងជំងឺកូវីដ-១៩ គឺសម្តេចតេជោ ហ៊ុន សែន ដដែលនេះបាននិងកំពុងដឹកនាំប្រទេសកម្ពុជាទាំងមូលប្រឆាំងនិងទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបេសកកម្មសង្គ្រោះនិងជួយអាយុជីវិតមនុស្សនេះធ្វើឡើង ដោយមិនរើសអើងជាតិសាសន៍ និន្នាការនយោបាយឡើយ ពោលជួយសង្គ្រោះអាយុជីវិតទាំងអស់មិនថាពលរដ្ឋខ្មែរ ឬជនបរទេស មិនថាអ្នកនោះធ្លាប់ជេរប្រមាថអាយុជីវិត និងជាតិសាសន៍នៃប្រទេសដែលតែងតែរៀបចំរបាយការណ៍ផ្សេងៗ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងវាយប្រហារការដឹកនាំរបស់សម្តេចឡើយ គឺសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវការគោរព ការថែរក្សា ការព្យាបាល និងការការពារអាយុជីវិតទាំងអស់ដែលជាកិច្ចការមនុស្សធម៌យ៉ាងសំខាន់សម្រាប់មនុស្សជាតិទាំងមូល។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានពិភពប្រសិទ្ធនាមថា «ប្រទេសតូច តែបេះដូងទូលាយ» ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលគ្រប់គ្រងបានល្អលើវិបត្តិកូវីដ-១៩។ នេះគឺជាមោទនកភាពរបស់ជាតិនិងកម្ពុជាដែលមានថ្នាក់ ដឹកនាំដែលពោរពេញដោយគុណធម៌ តែសម្រាប់ក្រុមអ្នកប្រឆាំងពិតជាមិនអបអរសាទរឡើយ…
-
យុវជន សសយក ចូលរួមគាំទ្រកម្លាំងជួរមុខការពារសុខសុវត្ថិភាព និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ និងភេស្ជជៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនកងកម្លាំង និងប្រជាការពារដែលបាននិងកំពុងប្រចាំការនៅតាមបណ្តាទីតាំងបិទខ្ទប់នានាក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ដើម្បីសម្រួលលំហូរឆ្លងកាត់ និងរក្សាការពារនូវសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ការរួមចំណែករបស់ ស.ស.យ.ក ជាមួយកងកម្លាំង និងប្រជាការពារគឺដើម្បីជាការលើកទឹកទឹកចិត្ត និងបង្ហាញឱ្យឃើញនូវភារតភាព និងស្មារតីជាធ្លុងមួយជាមហាគ្រួសារខ្មែរក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅការបញ្ចប់ជំងឺកូវីដ-១៩នាពេលឆាប់ៗខាងមុខ ហើយបង្កលក្ខណៈឱ្យប្រជាជនមានការស់នៅ និងការប្រកបរបរទទួលទានមានដំណើរជាប្រក្រតីភាពឡើងវិញ។

