-
ការបែងចែងវណ្ណៈសង្គម

-
ទណ្ឌិតកូនជនក្បត់ជាតិរត់ចោលស្រុក អ្នកវិទ្យាសាស្រ្ត ម្ចាស់ទ្រឹស្តីខ្មែរ មានគ្រាប់ឈាមពិសេសមិនឆ្លងជំងឹកូវីដ-១៩ ចេញមកទៀតហើយ។ (មានវីដេអូ)

-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម (ភាគ១)

-
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នេះជាដំណឹង

-
ការអប់រំពី ស ទៅជា ខ្មៅ របស់ខ្មែរក្រហម

កុមារក្នុងរបបខ្មែរក្រហម ត្រូវបានបង្រៀនឱ្យជឿជាក់ និងគោរពអង្គការតែមួយគត់។ កុមារមិនទទួលបានការអប់រំអ្វី ក្រៅពីការអប់រំនយោបាយ និងបណ្តុះមនោគមន៍វិជ្ជាជ្រុលនិយមនោះទេ ដែលនេះជាកំហុសយ៉ាងធ្ងន់ធ្ងរ ក្នុងការអប់រំកុមារក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ តើអ្នកដឹងទេថា ហេតុអ្វីបានជាខ្មែរក្រហមផ្តោតលើការបណ្តុះ មនោគមន៍វិជ្ជាជ្រុលនិយមលេីកុមារ? https://www.facebook.com/blackcrowkh/posts/239574924590803
-
សម្ដេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រលប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងអំឡុងពេលនៅពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ាន បាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ ក្រៅតែពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីវៀតណាមថ្មីផងដែរ ។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នាចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្ត្រីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារសំខាន់ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា…
-
សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាមថ្មី

ហ្សាការតា៖ បន្ទាប់ពីចប់ជំនួបជាមួយឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៉ីរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបធ្វើកិច្ចពិភាក្សាជាលើកដំបូង ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខណះដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ប្រ មុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពី កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ ក្នុងជំនួបជាលើកដំបូងនោះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្ត ចំពោះការរីកចម្រើន នៃទំនាក់ ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ នៃការ ជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។ ក្នុងជំនួប កំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិ ការ យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និង ឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅ អនាគត។ នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា…


