-
អ្នកនាំពាក្យរដ្ឋាភិបាលៈ ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់ពីការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ!

ដោយៈ ឫទ្ធិស័ក្តិ ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់អំពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងចង់បំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬ គោលការណ៍របស់ខ្លួនតែប៉ុណ្ណោះ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ខែមេសានេះថា អ្វីដែលមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រិះគន់សេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រដ្ឋាភិបាលកម្ពុជា គឺជាចរិតឧទ្ទាមកាលណាយើងថា “ស” វាថា “ខ្មៅ” និងចង់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អ្វីដែលមេខ្លោងឧទ្ទាមបានលើកឡើង គឺចង់និយាយដើម្បីបំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬគោលការណ៍របស់ខ្លួនតែ។ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា ចាប់តាំងពីកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ គឺមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី មិនដែលបានជួយមួយដុល្លារ ដល់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំអជំងឺកូវីដ១៩ នោះទេ។ ចំណែកឯអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍នៅព្រឹកនេះដែរថា ការដាក់កម្លាំងសមត្ថកិច្ចនៅតាមគោលដៅដែលបានកំណត់សម្រាប់អនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺជាការអនុវត្តទៅតាមខ្លឹមសារសេចក្តីសម្រេច (ទី១) ។ ទី២. ជាការបំពេញកាតព្វកិច្ចចូលរួមបង្ការទប់ស្កាត់នៅការឆ្លងរាលដាលជំងឺកូវីដ១៩។ ជាធម្មតាកាលណាដាក់បំរាមគោចរ និងដាក់គោលដៅបិទខ្ទប់…
-
ការពិត ក្រោយវំាងននក្រហម

ក្រោយសង្គ្រាមត្រជាក់ផុតរលត់ទៅ ការប្រឈមមុខយ៉ាងស្រួចស្រាលរវាងមហាអំណាចលោកសេរី និងកុំម្មុយនីសត្រូវបានបិទបញ្ចប់។ ការដួលរលំអតីតសហភាពសូវៀតបានធ្វើឱ្យសង្គ្រាមទំាងមនោគមវិជ្ជា និងការប្រឡងប្រណាំងព្វាវុធបានបញ្ចប់ ប៉ុន្តែលទ្ធិកុំម្មុយនីស ដែលលោកសេរីចាត់ទុកថាជាសត្រូវដែលត្រូវតែធ្វើ ឱ្យវិនាសផុតពិលើពិភពលោកមិនបានរលត់ទៅនោះឡើយ។ គេសង្កេតឃើញប្រទេសមួយចំនួននៅបន្តអនុវត្ត ដូចជាលទ្ធិកុំម្មុយនីសនៅអាស៊ីខាងកើត (ចិន និងកូរ៉េខាងជើង) និងលទ្ធិសង្គមនិយមនៅអាស៊ីអាគ្នេយ៍ (វៀតណាម និងឡាវ) និងរបបផ្តាច់ការមួយចំនួននៅបណ្តាប្រទេសតំបន់អាហ្រ្វិក។ ស្របពេលនៃការវិវឌ្ឍសភាពការណ៍ពិភពលោក ដែលធ្លាប់តែមានតែពីរប៉ូល ឥឡូវនេះសណ្តាប់ធ្នាក់ពិលោកថ្មី បានលេចចេញគឺ សណ្តាប់ធ្នាប់ពិលោកថ្មីពហុប៉ូល ដែលយើងសង្កេតឃើញមានមហាយក្ស ចំនួន២ កំពុងត្រដែតឡើងយ៉ាងលឿននៅអាស៊ី នោះគឺ មហាយក្សប្រជាធិបតេយ្យឥណ្ឌា និងមហាយក្សកុម្មុយនីសចិន។ ការរះត្រដែតឡើងនៃមហាយក្សចិន នៅពេលដែលរដ្ឋអាស៊ីខាងកើតមួយនេះបានវ៉ាដាច់តំណែងមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកនៅពីលើជប៉ុន មានសំនួរចាក់ស្រេះលើកឡើងក្នុងគោលនយោបាយរបស់មហាអំណាច។ តើគួរទុកឱ្យ រដ្ឋអាស៊ីខាងកើតមួយនេះបន្តរីកចម្រើន ឬគួរត្រូវបង្អាក់រំខាន?ចម្លើយ ពិតជាអាចស្មានទុកជាមុន ហើយត្រឹមត្រូវទៀតនោះគឺ មិនត្រូវបណ្តោយនោះឡើយ។ វាមិនអាចប្រឈមមុខដាក់គ្នាដូចកាលសម័យសង្គ្រាមត្រជាក់នោះឡើយ ហើយរដ្ឋអធិបតេយ្យមួយក៏នឹងមិននៅស្ងៀមឱ្យអ្នកណាមកបំពានបានឡើយ។ ដូច្នេះ ដើម្បីអាចបង្អាក់ដំណើរបាន ការគំរាមកំហែង ការដាក់ទណ្ឌកម្មជាឯកតោភាគី លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ក្រុមមហាអំណាចប្រើប្រាស់។ អ្វីៗដែលមហាអំណាច អះអាថា ជាការគោរពច្បាប់អន្តរជាតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺគ្រាន់ជាវំាងននក្រហម សម្រាប់បង្ហាញដល់សាធារណជនប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវំាងននក្រមហមនោះ ពោរពេញដោយគំនិតវាទីនិយម។…
-
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលពីពីរថ្ងៃមុន !

ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង ដែលជាតំណាង លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារដែលជាមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅពីរថ្ងៃមុននេះ។ ពិធីចែកអំណោយនោះ បានធ្វើឡើងកាលពីថ្ងៃទី២២មេសាឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំច្រាច់ និងឃុំធ្មា នៃស្រុកជ័យសែន ។ លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ ៤ខ្នង មានចំនួន ៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ។ ស្របពេលជាមួយគ្នានោះ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានជួយឧត្ថម្ភថវិកាបន្ថែម ដោយក្នុងមួយគ្រួសារៗ ទទួលបាន ១០ម៉ឺនរៀល ថែមទៀតផង ។ …
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម (ភាគ២)

-
ផែនការទុច្ចរិត«រុញឱ្យខ្លោចរោលឱ្យឆៅ»ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ (មានវីដេអូ)

-
ធ្លាប់តែរិះគន់គេ ឥឡូវគេ “ដាក់កញ្ចក់ឱ្យឆ្លុះមើលខ្លួនឯងវិញ ” (មានវីដេអូ)




