-
ទំនាក់ទំនងកម្ពុជា-រុស្ស៊ីក្នុងបរិបទនៃបម្រែបម្រួលភូមិសាស្រ្តនយោបាយ

ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយក្នុងការប្រារព្ធនូវខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ គឺមានលក្ខណៈល្អប្រសើរខ្លះ និងមានភាពបត់បែនខ្លះ។ នៅក្នុងកិច្ចសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ន រុស្ស៊ីបានងាកចេញពីតំបន់អឺរ៉ុប និងមកចាប់អារម្មណ៍លើទ្វីបអាស៊ីវិញ ដោយតំបន់នេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិមួយ និងជាភូមិសាស្រ្តនយោបាយមួយដ៏សំខាន់។ លោកក៏បានគូសបញ្ជាក់ថា ល្បឿននៃការសម្រេចចិត្ត និងសកម្មភាពជាក់ស្ដែងក្នុងការផ្តល់ជាជំនួយវ៉ាក់សាំងរបស់រុស្ស៊ីមកកម្ពុជានៅមានភាពយឺតយ៉ាវ នៅឡើយ។ សំនួរ៖ ថ្មីនេះ យើងសង្កេតឃើញថា ស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងខ្លាំងឡើង ជាក់ស្ដែងកាលថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ រុស្ស៊ីបានបណ្ដេញមន្រ្តីការទូតរបស់សហរដ្ឋអាមេរិកចំនួន១០រូប ចេញពីប្រទេសរុស្ស៊ី ដើម្បីជាការសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានយោបាយ និងការទូតរវាងប្រទេសទាំងពីរនេះដែល តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្ដេច? នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កាន់តែមានភាពតានតឹងយ៉ាងខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះបានដាក់ទណ្ឌកម្មបណ្ដេញអ្នកការទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមក។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះ ក៏មានរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែការបណ្ដេញនូវអ្នកការទូតចេញពីប្រទេសរៀងៗខ្លួននាពេលថ្មីនេះ អាចនិយាយបានថាជាសញ្ញាមួយដែលគួរឲ្យព្រួយបារម្មណ៍នៃការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សំនួរ៖ ងាកមកមើលវត្តមាន និងគោលនយោបាយរបស់រុស្ស៊ីក្នុងអាស៊ាន និងតំបន់មេគង្គវិញម្តង យើងបានសង្កេតឃើញថា ភាគច្រើននៃអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគភូមិសាស្រ្តនយោបាយ មិនសូវបានលើកឡើងពីតួនាទី…
-
សហករហ៍ ៣ ក្រុម របស់ខ្មែរក្រហម

-
សារពិសេសសម្ដេចតេជោពន្យល់មូលហេតុដែលមិនអាចផ្ដល់ ៣០ម៉ឺនរៀល ជូនបងប្អូនប្រជាពលរដ្ឋ

-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម (ភាគ១)

-
ភាសាចិន ត្រូវប្រើប្រាស់កាន់តែទូលំទូលាយជាអន្តរជាតិ

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១០ ផ្នែកព័ត៌មានសាធារណៈនៃអង្គការសហប្រជាជាតិបានផ្តួចផ្តើម និងរៀបចំនូវ«ទិវាភាសាកំណើត» ក្នុងន័យជំរុញការធ្វើពិពិធកម្មវប្បធម៌ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ និងការប្រើប្រាស់ដោយស្មើភាពនូវភាសាទាំង៦ (អង់គ្លេស,បារាំង,រុស៊្សី,អេស៉្បាញ,អារ៉ាប់,ចិន) ដែលជាភាសាការងាររបស់អង្គការសហប្រជាជាតិ ។ ដោយឡែក «ទិវាភាសាចិន» លើកដំបូងត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១០ ហើយចាប់ពីឆ្នាំ២០១១មកបានប្តូរទៅរៀបចំនៅថ្ងៃទី២០ ខែមេសា ជារៀងរាល់ឆ្នាំវិញ ។ នៅលើពិភពលោក ប្រជាជនប្រមាណ ១៥០០លាននាក់ ប្រហែល២០% នៃចំនួនប្រជាជនទូទាំងពិភពលោកបានប្រើប្រាស់ភាសាចិន។ អង្គការសហប្រជាជាតិបង្កើត«ទិវាភាសាចិន» គឺបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់នូវការបោះជំហានទៅមុខជាលំដាប់នៃតួនាទីរបស់ប្រទេសចិនលើឆាកអន្តរជាតិ ។ ស្របពេលដែលទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាអន្តរជាតិកាន់តែមមាញឹកឡើងនិងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ភាសាចិនត្រូវបានទទួលស្គាល់និងប្រើប្រាស់ក្នុងក្របខណ្ឌកាន់តែទូលំទូលាយផងដែរ ។ ជាពិសេសនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ភាសាចិនបានក្លាយជាភាសាផ្លូវការនៃអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដែលជាការសបញ្ជាក់ថា ប្រទេសចិននឹងដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងកិច្ចការទេសចរណ៍អន្តរជាតិ ក៏ដូចជាចែករំលែកនូវបទពិសោធន៍និងឱកាសនៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសចិនជាមួយពិភពលោក ដែលជាការរួមចំណែកយ៉ាងសកម្មចំពោះការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផងដែរ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មនិងជាប្រភពភ្ញៀវទេសចរធំបំផុតរបស់ប្រទេសនិងតំបន់ជាច្រើន។ ក្នុងនោះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានចំនួន១១ឆ្នាំជាប់ៗគ្នា។ ចំណែកនៅឆ្នាំ២០២០ អាស៊ានក៏បានហក់ឡើងកំពូលតារាងដោយបានក្លាយជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសចិន។ ក្រៅពីការធ្វើពាណិជ្ជកម្ម ប្រទេសចិនក៏បានបណ្តាក់ទុនដោយផ្ទាល់នៅប្រទេសជាច្រើនដែលបានជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសពាក់ព័ន្ធផងដែរ។ ក្នុងន័យខាងលើនេះ យើងមិនពិបាកយល់ទេថា ស្របនឹងកំណើនច្រើនឡើងៗនៃការវិនិយោគរបស់សហគ្រាសចិន ប្រទេសពាក់ព័ន្ធក៏មានតម្រូវការកាន់តែខ្លាំងៗចំពោះធនធានមនុស្សផ្នែកភាសាចិន ពិសេសគឺនៅប្រទេសអាស៊ាននិងប្រទេសអាស៊ីបូព៌ា តម្រូវការខ្ពស់ចំពោះធនធានមនុស្សផ្នែកភាសាចិនទាំងវិស័យពាណិជ្ជកម្មនិងសេវាកម្ម បាននាំឱ្យភាសាចិនត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសកម្ពុជាជាគោលដៅនៃការវិនិយោគនិងទេសចរណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុនវិនិយោគនិងប្រជាជនចិន…
-
អ្នកឆ្លងថ្មី៤៣១នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៣១នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២០មេសាឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី១៩មេសា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៤៣១នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤២៩នាក់ និង២នាក់ទៀតជាអ្នកមកពីបរទេស។ នៅថ្ងៃនេះដែរ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៣១នាក់ បានជាសះស្បើយផងដែរ។ កម្ពុជាគិតត្រឹមថ្ងៃទី២០មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៤៤៤នាក់ នោះបានព្យាបាលជាសះស្បើយចំនួន២ពាន់៥៥៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៤ពាន់៨៣៥នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤៩នាក់ហើយ៕
-
ភូមិសាស្ត្ររដ្ឋបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ

ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ៖ នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជា បានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា ៦ ភូមិភាគ ដែលរួមមាន ៣២ តំបន់។ នៅឆ្នាំ ១៩៧៧ ភូមិភាគថ្មីមួយទៀត ត្រូវបានបង្កើតឡើង គឺភូមិភាគកណ្តាល។ តោះមកស្វែងយល់ទាំងអស់គ្នាថា តើភូមិភាគ និងតំបន់ ដែលបក្សកុម្មុយនីស្តកម្ពុជាបង្កើតឡើង មានអ្វីខ្លះ និងគ្រប់គ្រងដោយអ្នកណាខ្លះ? https://www.facebook.com/blackcrowkh/posts/236739271541035


