Category: នយោបាយ

  • សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

    ភ្នំពេញ៖ ថ្លែងសុន្ទរកថា បើកវេទិកាបូអាវសម្រាប់អាស៊ី ដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នា ដើម្បីពង្រឹង អភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ ពិភពលោកបាននឹងប្រឈមបញ្ហាជាច្រើន ដែលបណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។ នៅចំពោះមុខមេដឹកនាំប្រទេសជាសមាជិក នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលជាវេទិកាផ្តួចផ្តើមឡើងដោយប្រទេសចិននេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍ នៃវិបត្តិ ជំងឺកូវីដ១៩ និងការប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចនេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថ ទទួលខុសត្រូវ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារណែនាំមិនឱ្យមានការជូនដំណើរសម្តេច ឡើងយន្តហោះទៅប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារណែនាំមិនឱ្យមានការជូនដំណើរសម្តេច ឡើងយន្តហោះទៅប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

    ភ្នំពេញ៖ តាមរយៈសារសម្លេងរបស់សម្តេវដែលទទួលបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនឱ្យមានការជូនដំណើរសម្តេចឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា នោះឡើយ។ ជាទម្លាប់រាល់ពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញក្រៅប្រទេស តែមានការជូនដំណើរពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់សម្តេច ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីជាដើម។ បើតាមសម្តេចតេជោ ការហាមមិនឱ្យមានការជូនដំណើរនេះ ដោយសាររាជធានីភ្នំពេញ កំពុងស្ថិតក្នុងការអនុវិធានការបិទខ្ទប់ និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេសាថ្ងៃទី២៤ ខែមេសានោះ វេលាម៉ោងប្រមាណ៩យប់ សម្តេចនឹងហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ដំណើរត្រឡប់មកវិញ ក៏មិនតម្រូវឱ្យមានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលត្រឡប់មកវិញទាំងសម្តេច និងគណៈប្រតិភូ ត្រូវយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មានសុវត្ថិភាព មិនមានជំងឺកូវីដ១៩ ហើយចម្លងទៅអ្នកដទៃ។ ដោយឡែកសម្រាប់អ្នកព័ត៌មាន គឺអនុញ្ញាតឱ្យទៅយក…

  • ហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមបង្កើតឲ្យមានសហករណ៍ឡើង?

    ហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមបង្កើតឲ្យមានសហករណ៍ឡើង?

    https://www.facebook.com/blackcrowkh/posts/236281218253507

  • ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ យើងទាំងអស់គ្នាត្រូវខិតខំបន្ត អនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការនានា របស់ក្រសួងសុខាភិបាល របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺ៣ការពារ និង៣កុំ

    ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ យើងទាំងអស់គ្នាត្រូវខិតខំបន្ត អនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការនានា របស់ក្រសួងសុខាភិបាល របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺ៣ការពារ និង៣កុំ

    លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី បានធ្វើការក្រើនរំលឹក ដល់នាយ និងពលទាហាន ត្រូវខិតខំបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ និងបទបញ្ជានានា របស់ក្រសួងសុខាភិបាល ជាពិសេស  វិធានការ ស្តីពីការការពារជំងឺឆ្លងកូវីដ-១៩ (គឺ៣ការពារ ៣កុំ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីខ្លួនយើងផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល ។ ការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ត្រី ធ្វើឡើងនៅក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។ លោកបន្តថា បច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងតែឆ្លងរាលដាលពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ពាសពេញពិភពលោក រាប់ទាំងប្រទេសកម្ពុជាយើងផងដែរ។ រហូតធ្វើឲ្យប្រមុខរដ្ឋាភិបាល សម្រេចដាក់ចេញ នូវផែនការបិទខ្ទប់តំបន់មួយចំនួនក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលពីខេត្តមួយ ទៅកាន់ខេត្តមួយទៀត ទូទាំងប្រទេសជាបណ្ដោះអាសន្ន ។ ដូច្នេះ សូមបងប្អូន ក៏កុំមានការប្រមាថឲ្យសោះ បើទោះបីជាបងប្អូនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីពីរហើយក្តី ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសបទបញ្ជា និងវិធានការ ការពារជំងឺឆ្លងកូវីដ-១៩…

  • ពេលនេះក្រុមគ្រូពេទ្យរបស់យើងកំពុងយកសំណាកអាជីវករផ្សារនាគមាសគិតត្រឹមម៉ោង៧យប់នេះក្នុង៦៨០នាក់មានវិជ្ជមាន៦០នាក់

    ពេលនេះក្រុមគ្រូពេទ្យរបស់យើងកំពុងយកសំណាកអាជីវករផ្សារនាគមាសគិតត្រឹមម៉ោង៧យប់នេះក្នុង៦៨០នាក់មានវិជ្ជមាន៦០នាក់

    ពេលនេះក្រុមគ្រូពេទ្យរបស់យើងកំពុងយកសំណាកអាជីវករផ្សារនាគមាសគិតត្រឹមម៉ោង៧យប់នេះក្នុង៦៨០នាក់មានវិជ្ជមាន៦០នាក់។ ១៨ ០៤ ២០២១

  • សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី វគ្គអប់រំនយោបាយប្រចាំឆ្នាំ

    សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី វគ្គអប់រំនយោបាយប្រចាំឆ្នាំ

    https://www.facebook.com/blackcrowkh/posts/235616734986622

  • សមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកា និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ភ្នំពេញ៖ សមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកាចំនួន១៨៨,៨៨៨,០០០រៀល និងសម្ភារៈមួយចំនួនរួមមានសាប៊ូលាងដៃ១០០៨៨ដប និងម៉ាសចំនួន១៨៨,៨០០ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។

  • រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបន្តហាមឃាត់ការធ្វើដំណើរនិងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនាំជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបន្តហាមឃាត់ការធ្វើដំណើរនិងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនាំជំងឺកូវីដ-១៩

    ដោយ៖ម៉ាដេប៉ូ ភ្នំពេញ៖នៅយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះរាជរដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសេចក្តីសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនាំជំងឺកូវីដ-១៩។

  • រាជរដ្ឋាភិបាលសម្រេចកែសម្រួលវិធានការថ្មីលើសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ

    រាជរដ្ឋាភិបាលសម្រេចកែសម្រួលវិធានការថ្មីលើសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ

    រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

  • ១៧មេសា ១៩៧៥៖ ថ្ងៃបើកទំព័រសករាជថ្មី ដ៏ខ្មៅងងឹតនៃកម្ពុជា

    ១៧មេសា ១៩៧៥៖ ថ្ងៃបើកទំព័រសករាជថ្មី ដ៏ខ្មៅងងឹតនៃកម្ពុជា

    ថ្ងៃនេះ កាលពី៤៦ឆ្នាំមុន (១៧មេសា ១៩៧៥) ជាថ្ងៃជ័យជម្នះរបស់កងទ័ពរំដោះខ្មែរក្រហមលើរបបលន់ នល់ ផង និងជាថ្ងៃចាប់ផ្តើមបើកទំព័រសករាជថ្មី ដ៏ខ្មៅងងឹតនៃប្រជាជនកម្ពុជាផង ដែលខ្មែរក្រហមបានរុញច្រានប្រជាជនកម្ពុជាធ្លាក់ទៅកាន់ឋាននរកទាំងរស់។ សករាជថ្មីដែលពួកអាវខ្មៅបង្កើតឡើងនេះ បានបង្កជាវិនាសកម្មមួយយ៉ាងធ្ងន់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាជនកម្ពុជាត្រូវរស់នៅយ៉ាងវេទនា ព្រាត់ប្រាស់ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ហូបមិនគ្រន់គ្រាន់ ធ្វើការជាទម្ងន់ និងការសម្លាប់។ពួកអាវខ្មៅទាំងនេះ បានលុបបំបាត់នូវសិទ្ធិសេរីភាពជាពលរដ្ឋ ដោយបានជម្លៀសដោយបង្ខំឲ្យប្រជាជនរស់នៅក្រុងភ្នំពេញ ចេញទៅតាមទីជនបទចុងកាត់មាត់ញក ដើម្បីធ្វើស្រែចម្ការ។ គ្មាននរណាម្នាក់ អាចរស់នៅជួបជុំក្រុមគ្រួសារបានទេ។ ពួកអាវខ្មៅបានបំបែកសមាជិកគ្រួសារម្នាក់ៗទៅតាមភេទ និងវ័យ ឲ្យទៅធ្វើការតាមកងរៀងៗខ្លួន។ សមាជិកគ្រួសារស្ទើរតែទាំងអស់ បានបែកគ្នារហូតមកទល់នឹងពេលនេះ។ យ៉ាងហោចណាស់ ក្នុងមួយគ្រួសារមានសមាជិកម្នាក់ បានបាត់បង់ជីវិតក្នុងរបបឃោរឃៅមួយនេះ។ខ្មែរក្រហមបង្ខំឲ្យប្រជាជន ធ្វើការជាទម្ងន់លើសពី១២ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានពេលឈប់សម្រាក ប្តូរមកវិញជាមួយនឹងរបបបបរតែប៉ុន្មានស្លាបព្រាបាយប៉ុណ្ណោះ។ មនុស្សជាច្រើន ត្រូវបានស្លាប់ដោយការធ្វើការលើសកម្លាំង និងឈឺគ្មានថ្នាំព្យាបាល។ របបដ៏យង់ឃ្នងនេះ បានប្រែក្លាយសាលារៀន វត្តអារាម ដែលជាទីផ្តល់នូវចំណេះដឹង និងជំនឿ ឲ្យក្លាយទៅជាមន្ទីរឃុំឃាំងសួរចម្លើយ ក្រោលគោ ទ្រុងចញ្ចឹមជ្រូក ជង្រុកស្រូវ និងផ្ទះបាយ ជាដើម។ ជំនឿសាសនាគ្រប់បែបយ៉ាងត្រូវបានហាមឃាត់ ហើយអ្នកណាដែលហ៊ានបំពាន នឹងត្រូវចាប់យកទៅអប់រំ ឬសម្លាប់តែម្តង។ មរតកដែលរបបអាវខ្មៅមួយនេះ…