-
មេធ្វើរដ្ឋប្រហារនៅភូមានឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

លោក Min Aung Hlaing គេស្គាល់ថាជាមេបញ្ជាការយោធាដ៏មានឥទ្ធិពលនៅប្រទេសមីយ៉ាន់ម៉ានឹងត្រូវទៅចូលកិច្ចប្រជុំពូលអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនេះ នាប្រទេសឥណ្ឌូនេស៊ី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ Tanee Sangrat នាថ្ងៃសៅរ៍ ទី១៧ មេសា នេះ។ បើទៅមែន នោះវាជាលើកដំបូងហើយសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោក តាំងពីលោកបានដឹកនាំរដ្ឋប្រហារយោទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អ៊ួង សានស៊ូជី កាលពីថ្ងៃទី១ កុម្ភៈ ២០២១ មក។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនទាន់បញ្ជាក់ពីការទៅចូលរួមកិច្ចប្រជុំអាស៊ាននៅហ្សាកាតា របស់លោក Min Aung Hlaing នៅឡើយទេ៕ប្រភពពី CNA
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ ពីនាយករដ្ឋមន្រ្តី ដើម្បីផ្ដល់សិទ្ធធ្វើនយោបាយឡើងវិញ ចំពោះអតីតមន្ដ្រីបក្សប្រឆាំង៧រូប

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពី សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់សិទ្ធ ធ្វើនយោបាយពេញលេញឡើងវិញ របស់បុគ្គល ៧រូប ជាអតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្រ្គោះជាតិ. ។ ដោយ -រ៉ាវុធ
-
ព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទារធ្វើនយោបាយឡើងវិញឱ្យឈ្មោះ ញ៉ែម បុញ្ញឫទ្ធិ និងថ្នាក់ដឹកនាំអតីតសង្គ្រោះជាតិ ០៦រូប

-
អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើផ្ដល់សិទ្ធិនយោបាយពេញលេញឡើងវិញ

យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាអតីតសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ ដែលបានបានដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ រួមមាន : ១. លោក យ៉ែម បុញ្ញឫទ្ធិ,២. លោក មុត ចន្ថា,៣. លោក ជុំ ច័ន្ទដាវីន,៤. លោក ទួត ឃឿត,៥. លោក ឡាត់ លិតេយ្យ,៦. លោក ឡុង គឹមឃន និង៧. លោក យ៉ង់ ផាន់ណេត ។ ប្រភពបានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើសុំគោលការណ៍ អនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់នីតិសម្បទាឡើងវិញ មុនកាលកំណត់ឲ្យបុគ្គលខាងលើ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥(ប្រាំ)ឆ្នាំតាមអំណាចសាលដីកា លេខៈ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សូមជម្រាបថា គិតមកដល់ត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមមន្ត្រីជាន់ខ្ពស់…
-
លោកជំទាវ ឱ វណ្ណឌិន៖ ការចាក់វ៉ាក់សាំងកូវីដ-19 នៅរាជធានីភ្នំពេញ ត្រូវបានផ្អាកជាបន្ទាន់ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៧ ដល់ទី១៩ ខែមេសា ឆ្នាំ២០២១៕…(មានវីដេអូ)

-
សៀមប៉ាងស្នាមស្នេហ៌

សៀមប៉ាងស្នាមស្នេហ៌ និពន្ធទំនុកច្រៀង ៖ ជួប ប៉ារីស៍ និពន្ធទំនុកភ្លេង ៖ សួង ទិតធានី (គ្រូបា) ច្រៀងដោយ ៖ ជួន ចាន់ទិត្យា តុង ហ្វាម៉ាហ៊្ស័រ (F) ១. សៀមប៉ាងស្ទឹងត្រែងទីដែនជម្រក សត្វព្រៃគគោករស់នៅត្រសង ត្រសេះត្រដក់អកត្មាតត្រយ៉ង ប្រើសខ្ទីងទន្សោង រមាំង ដំរី។ ២. ទឹកជ្រោះចាឌូងឃុំសន្តិភាព សិលាពេញព្រៀបធម្មជាតិស្រស់ក្រៃ ទឹកថ្លាត្រជាក់ធ្លាក់ខ្ពស់ពីព្រៃ ល្អហួសនិស្ស័យ អ្វីអាចនិយាយ។ R . អង្គារដប់កើតខែអើតប៉ប្រឹម រាត្រីយប់ហ្នឹងវេហាពណ្ណរាយ ក្រោមពន្លឺចន្ទ័ខ្ញុំសែនរីករាយ ស្នាក់នៅ បន្ទាយ ព្រៃទួលកំណប់។ ៣. ភ្លើងគប់បោះតង់ជំរំឆ្មាំព្រៃ ភព័្វព្រេងប្រណី ជួបមុំមរកត សៀមប៉ាងអូនអើយឲ្យបងលំអុត បងសូមប្រាកដ ស្ម័គ្រអូនលុះក្ស័យ៕
-
១៧ មេសា ១៩៧៥

-
ចាប់ពីថ្ងៃស្អែកទៅ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿង ទៅតុលាការ

ឯកឧត្តម ឃួង ស្រេង ប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ ជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។ ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសមួយបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីសូមឲ្យពលរដ្ឋចូលរួមអនុវត្តវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃអោយជោគជ័យ

