-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគោលដៅនៃការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់ទូទាំងរាជធានីភ្នំពេញជាបណ្តោះអាសន្ន

LIVE BREAKING NEWS !!! ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ចុះត្រួតពិនិត្យគោលដៅនៃការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់ទូទាំងរាជធានីភ្នំពេញជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩៕(លោក សំ វិច្ឆិកា ធ្វេីសេចក្តីរាយការណ៍)
-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

-
សេចក្តីសម្រចរបស់រាជរដ្ឋភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។ * ប្រកាស១៖ ត្រូវបានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។
-
បទយកការណ៍៖ អត្ថន័យ នៃរបាំត្រុដិ ក្នុងពិធីផ្សេងៗ (Video)

-
ក្រសួងសុខាភិបាលសម្រេចយកខេត្តស្វាយរៀងមួយទៀត ជាទីតាំងអនុវត្តការផាកពិន័យការមិនពាក់ម៉ាស និងរក្សាគម្លាត

យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤មេសាឆ្នាំ២០២១ បានកំណត់ខេត្តស្វាយរៀងបន្ថែមមួយទៀតជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ សេចក្ដីជូនដំណឹងនោះ តម្រូវឲ្យបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តនូវការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាកាតព្វកិច្ច ដែលបានកំណត់ក្នុងប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ របស់ក្រសួងសុខាភិបាល។ ទណ្ឌកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នឹងត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ជារួមគិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន៦ហើយដែលត្រូវបានកំណត់ជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តស្វាយរៀង។
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម (ភាគ២)

-
ការឡើងកាន់អំណាចរបស់ខ្មែរក្រហម

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហម ដណ្តើមគ្រប់គ្រងបានទីក្រុងភ្នំពេញទាំងស្រុង។ ក្រោយក្តាប់អំណាច ខ្មែរក្រហមនៅតែបន្តហៅខ្លួនឯងថា រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ ប៉ុន្តែ អំណាចទាំងស្រុងគឺស្ថិតនៅលើបក្សកុម្មុយនីស្តកម្ពុជាដដែល។ ជាមួយគ្នានេះ ខ្មែរក្រហមក៏បានបង្កើតឲ្យមានរដ្ឋធម្មនុញ្ញ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋថ្មីផងដែរ៕ https://www.facebook.com/blackcrowkh/posts/231654042049558
-
ព្រះមហាក្សត្រផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញជូនអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងលោក ថាច់ សេដ្ឋា

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២មេសាឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ជូនលោក ថាច់ សេដ្ឋា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាឡើងវិញនោះ ធ្វើឡើងតាមសំណើក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៥រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ។
-
លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល ម៉ាសចំនួន២ម៉ឺន អាល់កុល ២០កាន មីម៉ាម៉ា ៣០កេសធំ ត្រីខ១០កេសធំ និងថវិកា៤លានរៀល ដែលជាអំណោយរបស់ អំណោយ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ទីប្រឹក្សាក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នារសៀលថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានថ្លែងថា នៅពេលនេះយើង ពិតជាត្រូវការម៉ាស់ និងសម្ភារៈទាំងអស់នេះ ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងធ្វើចក្តាឡីស័ក ជូនដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ផងដែរ ។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍…
