-
អភិបាលកិច្ចជាប្រធានមន្ទីរ ស-២១

-
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការជួយដល់ គ្រួសារដែល ឆ្លង និងប៉ះពាល់ដោយកូវីដ១៩, រដ្ឋជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ រួមទាំងឧបត្ថម្ភមួយចំនួនទៀត

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការជួយដល់ គ្រួសារដែល ឆ្លង និងប៉ះពាល់ដោយកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩ ។ សំរាប់គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែដែរ និងផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោបានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ។ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង…
-
លោកយាយវ័យ៩៦ឆ្នាំ រស់នៅម្នាក់ឯង ត្រូវអគ្គីភ័យលេបត្របាក់ផ្ទះបាត់ទាំង សង្ខារ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកយាយវ័យ ៩៦ឆ្នាំម្នាក់ រស់នៅតែឯងគ្មានសាច់ញាតិ បានស្លាប់បាត់បង់ជីវិតក្រោមគំនរផេះផង់ បន្ទាប់ពីបង្កាត់ភ្លើងចង្ក្រានដាំទឹក ភ្លេចខ្លួនពន្លត់ក៏ឆេះរាលដល់ឆេះទាំងខ្លួន ឆេះទាំងផ្ទះអស់រលីង។ ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅភូមិពោធិ៍ដំណាក់ ឃំុវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើ បណ្តាលឲ្យឆេះផ្ទះអស់ ចំនួន០១ខ្នង ធ្វេីអំពីឈេីប្រក់សង័្កសី ជញ្ជាំងក្តាលាយសង័្កសី ក្រាលក្តា ទំហំ៤ម×៥ម និងស្លាប់ម្ចាស់ផ្ទះឈ្មោះ រំដួល សួន ភេទស្រី អាយុ៩៦ឆ្នាំ រស់នៅភូមិ ឃំុ កេីតហេតុ។ សេចក្តីរាយការណ៍បន្តថា មូលហេតុបណ្តាលមកពីលោកយាយរងគ្រោះ ភ្លេចខ្លួនបង្កាត់ភ្លេីងចង្ក្រានដាំទឹកដាក់ចោល។ ករណីនេះកម្លាំងអន្តរាគមន៍ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកកណ្តៀងចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តពោធិ៍សាត់ ចំនួន០១គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន។ បច្ចុប្បន្នសាកសពលោកយាយរងគ្រោះ ត្រូវបានប្រគល់ជូនឈ្មោះ ហង់ វណ្ណា ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាញាតិក្នុងភូមិជាមួយគ្នា ដេីម្បីយកទៅចាត់ចែងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សូមបញ្ជាក់ថាកាលលោកយាយនៅមានព្រះជន្ម…
-
អត្ថន័យនៃពាក្យ សហករណ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

«សហករណ៍» ជាពាក្យដែលត្រូវបានឮ បន្ទាប់ពីប្រជាជនក្រុងភ្នំពេញត្រូវបានជម្លៀសទៅដល់ទីជនបទ។ ប្រជាជនម្នាក់ៗហាក់ស្រឡាំងកាំង នៅពេលដែលខ្មែរក្រហម ប្រកាសប្រាប់ឲ្យប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់មកដាក់ជារួម និងបំបែកចេញពីក្រុមគ្រួសារទៅធ្វើការតាមសហករណ៍រៀងៗខ្លួន ដោយគ្មានអ្វីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតឡើយ សូម្បីតែជីវិត។ https://www.facebook.com/blackcrowkh/posts/230136395534656
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយ ប្រមុខការទូតវៀតណាមថ្មី

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន ដើម្បីអបអរសាទរដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។ ឯកឧត្តមក៏បានសម្តែងនូវជំនឿជឿជាក់ផងដែរថា ជាមួយនឹងបទពិសោធន៍ការទូត និងជំនាញដ៏ទូលំទូលាយរបស់ ឯកឧត្តម ប៊ូយ ថាញ់សឺន ប្រទេសវៀតណាម នឹងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាការឆ្លើយតប ឯកឧត្តម ប៊ូយ ថាញ់សឺន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន សម្រាប់សារអបអរសាទរ និងសារធុការពរ ដែលជាការលើកទឹកចិត្តសម្រាប់ឯកឧត្តម ក្នុងការបំពេញភារកិច្ចថ្មី។ ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងភាតរភាព អំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងជាលំដាប់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវិស័យជាច្រើន រួមមាន វិស័យ អប់រំ ពាណិជ្ជកម្ម…
-
សេចក្តីប្រកាសព័ត៌មាន ៖ កិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

-
រដ្ឋបាលរាជធានីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៤៤នាក់

រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៥៤៤នាក់ទៀត។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕
-
សង្គមរាស្រ្ដនិយម (ភាគទី ១)

បន្ទាប់ពីការតវ៉ាប្រឆាំងនឹងនឹមអាណានិគមបារាំង ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដម របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ក៏ជាពេលមួយដែល ប្រជាជាតិកម្ពុជា បានក្រេបជញ្ជក់នូវភាពរុងរឿង និងការអភិវឌ្ឍឈានដល់កម្រិតកំពូល ហើយត្រូវបានគេប្រសិទ្ធិនាមថា ជាគុជនៃអាស៊ី ក្នុងរយៈពេលដ៏ខ្លីមិនអាចនឹកស្មានដល់។ https://www.facebook.com/blackcrowkh/posts/229749178906711
-
ក្រសួងសុខាភិបាលចេញវីដេអូជាសារជូនពរភ្ជាប់ជាមួយ នឹងសារអប់រំ ៣កុំ ៣ការពារ
-
ក្ដីសង្ឃឹម នៃមេដឹកនាំខ្មែរក្រហម
