Category: នយោបាយ

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សា គ.ជ.ប និងនាយកខុទ្ទល័យប្រធាន គ.ជ.ប

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សា គ.ជ.ប និងនាយកខុទ្ទល័យប្រធាន គ.ជ.ប

    ភ្នំពេញ៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនាយកខុទ្ទល័យរបស់ប្រធាន គ.ជ.ប។ ក្នុងព្រះរាជក្រឹត្យនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ព្រះមហាក្សត្របានសម្រេចត្រាស់បង្គាប់ជូន៖ *ទី១៖ លោក សោម សូរីដា ជាទីប្រឹក្សាគណៈកម្មការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន*ទី២៖ លោក ស៊ិន ដារ៉ា ជានាយកខុទ្ទកាល័យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

  • តុលាការសម្រេចដោះលែង នគរបាលដែលបាញ់លើជនដែល​យក​កាំបិតដេញចាក់ខ្លួន នៅមុខធនា​គារ ABA ដើម្បីការពារខ្លួន ឲ្យមានសេរីភាពហើយ

    នៅទីបំផុត មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន នៅមុនធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដើម្បីការពារខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ មន្ដ្រីនគរបាលរូបនេះមានឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ គាត់បានបាញ់ដើម្បីការពារខ្លូនទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀនមេតំហ្វេតាមីន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ សូមរំលឹកថា វីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេចែកចាយបង្ហាញថា ដើមហេតុ ដែលបណ្តាលឱ្យមានករណីខាងលើនេះ គឺមានក្មេងទំនើង២នាក់ ដេញវាយតប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ដែលត្រូវគេដេញវាយ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ…

  • ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    ប៉ុស្តិ៍គោលដៅ ក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ តាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២ គោលដៅ ក្នុងនោះមាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួក និងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក។ ការត្រួតពិនិត្យ ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។     ជាមួយគ្នានោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ត្រីខ១កេស និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ…

  • លទ្ធផលនៃកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ នាថ្ងៃទី ០៨ មេសានេះ

    លទ្ធផលនៃកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ នាថ្ងៃទី ០៨ មេសានេះ

    នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ តាមប្រព័ន្ធវីដេអូ។ សមាសភាព ត្រីភាគី រួមមាន ប្រទេសប្រ៊ុយ ណេដារ៉ូសាឡឹមដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងតំណាង ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះផងដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើនដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រោះអាសន្នសុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព ។ ឯកឧត្ដម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស បានជម្រាប ជូនអង្គប្រជុំដោយសង្ខេបអំពីគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត…

  • គម្រោងសំខាន់ៗចំនួន៣ បានលើកយកមកពិភ្សាក្នុង​ជំនួប​រដ្ឋមន្រ្តី​ក្រសួងកសិកម្ម និងនាយិការអង្គការ Jica ប្រចាំកម្ពុជា

                 នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី មីអាយយ៉ាហារ៉ាអៃ ( MIYAHARA Ai) នាយិកាអង្គការ JICA ប្រចាំនៅព្រះកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់គម្រោង ដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោង​សម្រាប់​ត្រីមាសទី១ ដើមឆ្នាំ២០២១។  កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗ និងបញ្ហាសំខាន់ៗមកពិនិត្យ វាយតម្លៃ និងពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។ លទ្ធផលគម្រោងដែលលើកយកមកបង្ហាញ និងពិភាក្សាមាន ៖ ១- Rice Seed Production and Promotion. ២- Capacity Buildig for Pesticide Residue Analysis in Agricultural Produce. ៣- Development and Dissemination of Sustainable…

  • តើទិន្នផលស្រូវដែលធ្វើបានយកទៅណា?

    តើទិន្នផលស្រូវដែលធ្វើបានយកទៅណា?

    អ្នកដែលធ្លាប់បានឆ្លងកាត់ និងរស់នៅក្នុងរបបខ្មែរក្រហម តែងតែមានចម្ងល់ថា ទិន្នផលស្រូវធ្វើបាន គឺមានចំនួនច្រើនលើសលុប ប៉ុន្តែហេតុអ្វីបានជាខ្មែរក្រហមមិនឲ្យប្រជាជនហូបឆ្អែត? https://www.facebook.com/blackcrowkh/posts/228911755657120

  • អគ្គលេខាធិការរង UN ថ្លែងអំណរគុណសម្ដេចតេជោ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN-ESCAP

    អគ្គលេខាធិការរង UN ថ្លែងអំណរគុណសម្ដេចតេជោ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN-ESCAP

    ការថ្លែងអំណរគុណរបស់លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (United Nations Economic and Social Commission for Asia and the Pacific) បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយ លោកទេសរដ្ឋមន្ត្រីលី ធុជា តាមប្រពន្ធ័វីដេអូ។ កិច្ចប្រជុំនោះ ធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និង UN-ESCAP និងពិភាក្សាការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៩មេសា ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនោះ លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា បានសម្តែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលផ្តល់កិត្តិយសថ្លែងនូវសុន្ទរកថាគន្លឹះបើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ នៃ…

  • ការរៀបចំបន្ទប់ឃុំឃាំងតូចៗនៅមន្ទីរស-២១។

    ការរៀបចំបន្ទប់ឃុំឃាំងតូចៗនៅមន្ទីរស-២១។

    សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី ការរៀបចំបន្ទប់ឃុំឃាំងតូចៗនៅមន្ទីរស-២១។ https://www.facebook.com/blackcrowkh/videos/447151806508392

  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ ជូនអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់

    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ ជូនអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់

    នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីភាពពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់អតីតយុទ្ធជនកម្ពុជា និងគ្រួសារជាង៧០០នាក់ ជាលើកដំបូង នៅមន្ទីពេទ្យព្រះកេតុមាលា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់ ខណៈវ៉ាក់សាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាប្រមាណជាង ៨ម៉ឺននាក់ នៅទូទាំងប្រទេសនឹងធ្វើជាបន្តបន្ទាប់ ខណៈថ្នាំបានដឹកទៅដល់តាមបណ្តាខេត្តមួយចំនួនជាបណ្តើរៗហើយនោះ ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដទៃទៀតនោះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ»។ បើតាមសម្តេចរដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស២៥រាជធានី-ខេត្ត គឺមានចំនួនជាង ៨ម៉ឺននាក់។ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺធ្វើនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការប្រើពាក្យយុទ្ធនាការលើយុទ្ធនាការនេះ…

  • តើអ្នកដឹងទេថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា មាននរណាខ្លះ?

    តើអ្នកដឹងទេថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា មាននរណាខ្លះ?

    https://www.facebook.com/blackcrowkh/posts/228297032385259