Category: នយោបាយ

  • សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី គោលបំណងនៃការបង្កើតមន្ទីរ ស-២១។

    សេចក្ដីសារភាពរបស់ កាំង ហ្គេកអ៊ាវ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពី គោលបំណងនៃការបង្កើតមន្ទីរ ស-២១។

    https://www.facebook.com/blackcrowkh/posts/228088875739408

  • សេចក្តីជូនដំណឹងស្តីពីប័ណ្ណអនុញ្ញាតិដឹកកម្មករនិយោជិតក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

    សេចក្តីជូនដំណឹងស្តីពីប័ណ្ណអនុញ្ញាតិដឹកកម្មករនិយោជិតក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស
  • តើពាក្យ «អង្គការ» ចង់សំដៅទៅលើអ្វី?

    តើពាក្យ «អង្គការ» ចង់សំដៅទៅលើអ្វី?

    បន្ទាប់ពីកាន់កាប់ប្រទេសបានទាំងស្រុង មេដឹកនាំខ្មែរក្រហមបន្តដឹកនាំប្រទេសជាសម្ងាត់នៅក្រោមឈ្មោះថា «អង្គការ»។ គ្មានប្រជាជនណាម្នាក់ដឹងទេថាអង្គការជានរណា។ https://www.facebook.com/blackcrowkh/posts/227505895797706

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

  • សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចំព្យាបាលអ្នកជំងឺកូវីដ១៩ស្រាល នៅតាម​ផ្ទះ

    សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចំព្យាបាលអ្នកជំងឺកូវីដ១៩ស្រាល នៅតាម​ផ្ទះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។ សម្តេចតេជោបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់អាចមានអ្នកជំងឺ…

  • លោកជំទាវ ឱ វណ្ណឌីន ប្រាប់ថា យើងស៊ូលំបាករយៈពេលខ្លី ប្រសើរជាង​យើង​លំបាករយៈពេលវែង

    លោកជំទាវ ឱ វណ្ណឌីន ប្រាប់ថា យើងស៊ូលំបាករយៈពេលខ្លី ប្រសើរជាង​យើង​លំបាករយៈពេលវែង

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា យើងស៊ូលំបាករយៈពេលខ្លី ប្រសើរជាងយើងលំបាករយៈពេលវែង។

  • រដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានី-ខេត្ត

    រដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានី-ខេត្ត

    ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាមួយតំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់ ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានា ទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាបកស្រាយរាល់ចម្ងល់ទាក់ទងនឹងការដាក់ចេញនូវវិធានការនានារបស់រដ្ឋបាលរាជធានីខេត្ត។ កិច្ចប្រជុំនេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធ Zoom ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតំណាងរាជធានី-ខេត្តទាំងអស់ផងដែរ។ សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព នាថ្មីៗនេះ កម្ពុជាបានចេញច្បាប់ និងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

  • ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់ប្រទេស​កម្ពុជាវិញ​ហើយ

    ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់ប្រទេស​កម្ពុជាវិញ​ហើយ

    ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានយាងត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពរយៈពេលជាង ១ខែនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តរបស់ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ។ ក្រៅពីនោះ ឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា មន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមេទ័ពរបស់កម្ពុជា ក៏មានការយាង និងអញ្ជើញ ទទួលព្រះរាជដំណើរ។ សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ…

  • សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋ ដើម្បីបំផុសស្មារតីទិញ និងប្រើប្រាស់ផលិតផលខ្មែរ

    សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋ ដើម្បីបំផុសស្មារតីទិញ និងប្រើប្រាស់ផលិតផលខ្មែរ

    ភ្នំពេញ៖ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមទិញ និងប្រើប្រាស់ផលិតផលខ្មែរដែលផលិតបានក្នុងស្រុកឱ្យកាន់តែផុសផុលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍សំខាន់ៗ៥ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ ការដាក់ចេញអនុសាសន៍នេះ គឺធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»  នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ អនុសាសន៍ទាំង ៥ ចំណុចនោះ រួមមាន៖ * ទី១៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់។ * ទី២៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេស និងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។ *…

  • ប្រធានបទ ៖ ម្ចាស់គេហទំព័រក្អែកខ្មៅ

    LIVE កម្មវិធី ៖ ជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម (០៥ មេសា ២០២១)•ប្រធានបទ ៖ ម្ចាស់គេហទំព័រក្អែកខ្មៅ•វាគ្មិន: លោក សន ប៊ុនមាន នាយកកម្មវិធី ក្អែកខ្មៅ• មានមតិយោបល់ចូលរួមតាមប្រព័ន្ធទូរស័ព្ទលេខ ០១២ ៥២៧ ១០២០១៥ ៧២០ ១០២ និង ០៩៧ ៨២ ៩០ ១០២ ឬ ប្រិយមិត្តចូលរួមតាមទំព័រហ្វេសប៊ុកវិទ្យុ FM 102។ សម្របសម្រួលដោយ: អ្នកស្រី កឹម សុគន្ធី។