-
លោកជំទាវ ឱ វណ្ណឌីន ណែនាំប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងអនុវត្ត បញ្ជីឈ្មោះចាក់វ៉ាក់សាំងដែលមានក្នុងក្របខណ្ឌក្រសួងរបស់ខ្លួន

-
តើខ្មែរក្រហមចាត់ទុកជនណាខ្លះជាខ្មាំង?

-
អត្ថន័យនៃពាក្យ “សម្រិតសម្រាំង” នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ

-
របាយការណ៍អាមេរិក ខ្វះភាពសត្យានុម័ត ទិន្នន័យ និងបច្ចុប្បន្នភាព

-
របាយការណ៍អាមេរិក ខ្វះភាពសត្យានុម័ត ទិន្នន័យ និងបច្ចុប្បន្នភាព

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុចា ចាត់ទុកថា របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា គឺខ្វះភាពសត្យានុម័ត ទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មានពីកម្ពុជា។ នេះបើតាម អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា ដោយបានរិះគន់ថា ខ្លួនបានរកឃើញ អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា និងចោទថា រដ្ឋាភិបាលកម្ពុជាបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ទៀតថា៖ របាយការណ៍នេះ ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់មួយចំនួនដូចខាងក្រោម៖ * ទីមួយ៖ ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់ព្រះរាជាណាចក្រនិងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។ * ទីពីរ៖ សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស ដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេ ដោយផ្តើមចេញពីខ្លួនឯង។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ…
-
តាមដងផ្លូវក្នុងរាជធានីភ្នំពេញយប់នេះមានភាពស្ងប់ស្ងាត់ ក្រោយអាជ្ញាធរដាក់បម្រាមគោចរ ហេីយពលរដ្ឋចូលរួមអនុវត្តន៍បានយ៉ាងល្អប្រសើរ

-
នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចអាស៊ាន នឹងកើនឡើងវិញ ក្នុងអត្រា ៥,២%

-
មន្ត្រីក្រសួងបរិស្ថានចំនួន ២០០នាក់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់

-
ក្រសួងព័ត៌មាន ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារវីរុសកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួង

