Category: នយោបាយ

  • ណៃ សារ៉ាន់ អតីតមេភូមិភាគឦសាន

    ណៃ សារ៉ាន់ អតីតមេភូមិភាគឦសាន

    ណៃ សារ៉ាន់ អតីតមេភូមិភាគឦសាន របស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគឦសាន គ្រប់គ្រង ៤ ខេត្ត គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ https://www.facebook.com/blackcrowkh/posts/199714311910198

  • មន្រ្តីជាន់ខ្ពស់ក្រសួបរិស្ថាន៖របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិជារបាយការណ៍រិះគន់ដើម្បីបំផ្លាញនិងបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិត

    មន្រ្តីជាន់ខ្ពស់ក្រសួបរិស្ថាន៖របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិជារបាយការណ៍រិះគន់ដើម្បីបំផ្លាញនិងបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិត

    ដោយ​៖​ម៉ា​ដេប៉ូ​​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ទាក់ទង​នឹង​ស្ថានភាព​នៃ​ការការពារ​និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នោះ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បានចាត់ទុក​ថា​អង្គការ​មួយ​នេះ​បាន​ប្រើប្រាស់​រូបភាព​ផ្សាយ​ពិពណ៌នា​ពីបទ​ល្មើស និង​ការទាមទារ​ឱ្យ​ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គ្មាន​ច្បាប់​បន្តសកម្មភាព​បែប អនាធិបតេយ្យ​របស់ខ្លួន​នៅក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​ ពាក់ព័ន្ធ​ក្នុង​រឿងនេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុក​សេចក្តីថ្លែងការណ៍​បែប​ទម្លាប់​អាក្រក់​ដែល​អង្គការ​មួយ​នេះ​ធ្វើឡើង​ក្នុង​ចរិត​រិះគន់​ដើម្បី​បំផ្លាញ​កម្ពុជា ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ និង​ការពារ​ក្រុម​ជន​បំពាន​ច្បាប់​។រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​៖«​អង្គការ​លើកលែងទោស​អន្តរជាតិ​តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ក្រុម​ជន​បំពាន​ច្បាប់ និង​ញុះញង់​ដោយ​មិនចេះ​ខ្មាសអៀន​ឱ្យ​ជន​ទាំងនោះ​បន្ត​ប្រព្រឹត្ត​ល្មើសច្បាប់​។ អង្គការ​នេះ​គួរ​ប្រកាន់យក​ភាពស្មោះត្រង់ សុ​ច្ចរិតភាព និង​វិជ្ជាជីវៈ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​»​។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់​បន្ថែមថា​ដើម្បី​ធ្វើឱ្យ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ទាក់ទាញ​ការចាប់អារម្មណ៍ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​បំភ្លៃ​ការពិត​លើ ការប្រើប្រាស់​រូបភាព​ផ្កាយរណប​អំពី​រថយន្ត​ដឹកនាំ​ឈើ​និង​ការសម្អាត​ដៃ​ដែល​តាម​ការពិត​ទីតាំង​មួយចំនួន ដែល​អង្គការ​នេះ​ថា​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​គឺជា​ទីតាំង​ដែល​បាន​បោសសម្អាត​នៅក្នុង​គម្រោង សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​។​ឯកឧត្តម​បាន​ថ្លែងថា​នេះ​គឺជា​កំហុស​វិជ្ជាជីវៈ​មួយ​ដែល​អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​តាំងខ្លួន​ជា​ជើងឯក​ផ្នែក​សិទ្ធិមនុស្ស​បាន​បំភ្លៃ​លើ​ទិន្នន័យ​ផ្កាយរណប​ដើម្បី​ពិពណ៌នា​ការបាត់បង់​ព្រៃឈើ​តាមរបៀប​វារៈ​ទុច្ចរិត​របស់ខ្លួន​ក្នុងទិសដៅ​បំភ្លៃ​ការពិត​។មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ​បាន​អះអាងថា បទល្មើស​ធនធានធម្មជាតិ​ពិតជា​នៅ​បន្ត​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​រួម​នឹង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បើទោះបីជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​កម្លាំង​សមត្ថ កិច្ច​ពាក់ព័ន្ធ​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ខិតខំ​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​ការចុះ​ល្បាត ទប់ ស្កាត់​បង្ក្រាប​បទល្មើស​។ ប៉ុន្តែ​បទល្មើស​ទ្រង់ទ្រាយ​ធំ​លែងមានទៀតហើយ នៅមាន​កើតឡើង​បទល្មើស ទ្រុងទ្រាយ​តូចៗ​ដែល​ជនល្មើស​មួយចំនួន​បន្ត​លួច​ធ្វើ​សកម្មភាព​ដោយ​លួចលាក់​កាប់​ឈើ និង​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​។​ ជាមួយគ្នានេះ​ឯកឧត្តម​បាន​បញ្ជាក់ដែរថា​ស្ថានភាព​វា​មិនអាក្រក់​ដូច​អ្វីដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះ និង​ក្រុម​សកម្មជន​នយោបាយ​ព្យាយាម​បំប៉ោង​ព័ត៌មាន​នោះទេ​។ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​លើកឡើងថា ក្នុងការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍ តំបន់ការពារធម្មជាតិ​ដោយមាន​ការគាំទ្រ​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID ផង បាន​ចុះ​ល្បាត​ចំនួន ១,៧២៨​លើក បង្ក្រាប​បទល្មើស​បាន​ចំនួន…

  • កែវ ពក អតីតមេភូមិភាគកណ្តាល

    កែវ ពក អតីតមេភូមិភាគកណ្តាល

    កែវ ពក អតីតមេភូមិភាគកណ្តាល របស់ខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគកណ្ដាល គ្រប់គ្រង៣ខេត្ត គឺខេត្តកំពង់ធំខេត្តក្រចេះ និងខេត្តកំពង់ចាម។ https://www.facebook.com/blackcrowkh/posts/198948205320142

  • លទ្ធផលនៃជំនួប រវាងឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត

    លទ្ធផលនៃជំនួប រវាងឯកឧត្តម ប្រាក់ សុខុន  និងលោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត

    លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

  • ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ រដ្ឋមន្ត្រីការបរទេស ទីម័រខាងកើត

    ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ រដ្ឋមន្ត្រីការបរទេស ទីម័រខាងកើត
  • ក្រសួងការបរទេស ចេញប្រកាសអំពីលទ្ធផល នៃ ជំនួបរវាង​រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការ​បរទេសទីម័រខាងកើត

    ក្រសួងការបរទេស ចេញប្រកាសអំពីលទ្ធផល នៃ ជំនួបរវាង​រដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការ​បរទេសទីម័រខាងកើត

    ភ្នំពេញ៖ យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជា បានសេចក្តីប្រកាសអំពីលទ្ធផល​នៃជំនួបតាម​ប្រព័ន្ធវីដេអូ​​រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

  • សេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុ

    សេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុ

  • ការវាយតម្លៃរបស់អង្គការខុមហ្វ្រែលលើបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២០ ត្រូវបាន គ.ជ.ប ស្វាគមន៍

    ការវាយតម្លៃរបស់អង្គការខុមហ្វ្រែលលើបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២០ ត្រូវបាន គ.ជ.ប ស្វាគមន៍

    ភ្នំពេញ៖ ការវាយតំលៃរបស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ ស្តីពី «សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ហើយបានរកឃើញថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាពអាចទទួលយកបាន» ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្វាគមន៍ចំពោះ ការចូលរួមនេះ។ សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បញ្ជាក់ថា COMFREL បានរកឃើញថា ៩៨.៤៥% នៃអ្នកបោះឆ្នោតពិតជាមានវត្តមាននៅទីតាំងដូចគ្នានឹងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករដែលវាស់ឱ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប។ មិនតែប៉ុណ្ណោះ គ.ជ.ប បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ COMFREL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយរួមចំណែកក្នុងការកែលម្អបញ្ជីបោះឆ្នោតរបស់ គ.ជ.ប។ COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ.ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះពុំមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ។ យ៉ាងណាក៏ដោយរាល់សំណើ សំណូមពរ ក្នុងនោះក៏មានសំណើនេះដែរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោត គ.ជ.ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមានរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ…

  • អនុស្សរណៈយោគយល់គ្នាមួយត្រូវបានធ្វើឡើង រវាង ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ឯកឧត្តម ឡុង ឌីម៉ង ចាត់ទុកជាសមិទ្ធផល ការទូតសេដ្ឋកិច្ចថ្មី បម្រើប្រយោជន៍ នៃប្រជាជនទាំង២

    អនុស្សរណៈយោគយល់គ្នាមួយត្រូវបានធ្វើឡើង រវាង ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ឯកឧត្តម ឡុង ឌីម៉ង ចាត់ទុកជាសមិទ្ធផល ការទូតសេដ្ឋកិច្ចថ្មី បម្រើប្រយោជន៍ នៃប្រជាជនទាំង២

    កូរ៉េខាងត្បូង៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា ក្នុងការផ្ដល់នូវកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជាសមិទ្ធផល ដ៏ថ្លៃថ្លាថ្មីមួយទៀត នៃការងារការទូតសេដ្ឋកិច្ចដែលស្ថានទូតកម្ពុជាសម្រេចបាន។ នេះបើតាម ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ ។ តាមរយៈការចែករំលែករបស់ឯកឧត្តមឯកអគ្គរាជទូត អនុស្សារណៈ នៃការយោគយល់គ្នារវាងភាគីទាំងពីរនេះ ផ្តោតសំខាន់ទៅ លើការលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា កិច្ចគាំពារផ្សេងៗដល់ពលរដ្ឋខ្មែរនៅកូរ៉េ និងការផ្ដល់ឱកាស ដល់និស្សិតខ្មែរយើងបានបំពេញកម្មសិក្សានៅក្នុងធនាគារ DGB។ ឯកសារអនុស្សរណៈនេះ នឹងក្លាយជាឯកសារតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងគោលបំណងបង្កើន ចំណងមិត្តភាព និងផ្តល់ជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ អនុស្សរណៈនេះផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ *កិច្ចសហការរវាងភាគីទាំងពីរក្នុងការអនុវត្តកម្មវិធីសង្គមនានា ដែលមានអត្ថប្រយោជន៍ចំពោះជនជាតិខ្មែរដែលរស់នៅកូរ៉េ និងនៅកម្ពុជា*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group ផ្តល់ឱកាសគាំទ្រដល់សិស្ស-និស្សិតកម្ពុជា អាចចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានានានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាផ្តល់ជូនវគ្គសិក្សា ការបំពាក់បំប៉នជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ សម្រាប់សិស្ស និស្សិតកម្ពុជាផងដែរ*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial…

  • កុយ ធួន អតីតមេភូមិភាគឧត្តរ

    កុយ ធួន អតីតមេភូមិភាគឧត្តរ

    កុយ ធួន អតីតមេភូមិភាគឧត្តររបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត។ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣ គ្រប់គ្រង ៣ ខេត្តគឺ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ https://www.facebook.com/blackcrowkh/posts/198306515384311