-
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងសារបង្ហាញមោទនភាព ដែលកម្ពុជាជាប្រទេសទី១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទទួលបានវ៉ាក់សាំងកូវីដ១៩ ពី WHO

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេសារ នៅលើគេហទំព័រ Facebook របស់ខ្លួន បានបង្ហាញមោទនភាពពីកម្ពុជា ថាជាប្រទេសទី១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ឈ្មោះអាស្ត្រា ហ្សេណេកា (Astra Zeneca) ពីអង្គកាសុខភាពពិភពលោក (WHO) តាមរយៈយន្តការកូវ៉ាក់ (COVAX)។ ឯកឧត្តម ហ៊ុន ម៉ានី សរសេរថា ជាមួយការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក មជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានូវវ៉ាក់សាំងប្រភេទ Astra Zeneca/SII ដែលវ៉ាក់សាំងនេះបានត្រូវដឹកជញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ «នេះជាមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសទីមួយនៃតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលទទួលបានវ៉ាក់សាំងតាមរយៈយន្តការនេះ»។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់។ ឯកឧត្តមថា បញ្ជាក់ថា Astra Zeneca/SII ជាប្រភេទវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌានេះ គឺជាគម្រូវ៉ាក់សាំងមួយប្រភេទទៀត…
-
ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ និងមានអ្នកជាសះស្បេីយចំនួន ០៤នាក់

-
អំបិល និងថ្នាំក្រហម គឺជាថ្នាំថ្នាំសម្រាប់លាងរបួសនៅមន្ទីរ ស.២១

-
សម្រេចបិទទីតាំង៣បន្ថែមទៀតនៅក្នុងបុរីប៉េង ហួត

សម្រេចបិទទីតាំង៣បន្ថែមទៀតនៅក្នុងបុរីប៉េង ហួត ភ្នំពេញ៖កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌច្បារអំពៅ និង ជំនាញពាក់ព័ន្ធ បានសម្រេចបិទទីតាំងចំនួន៣បន្ថែមទៀត ក្នុងបុរី ប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា ទីតាំងចំនួន៣បន្ថែមទៀត ត្រូវបានបិទជាបណ្តោះអាសន្ន នេះ រួមមាន ៖ -ទីតាំងទី១ ផ្ទះលេខ៣៣ ផ្លូវលេខP០៦ គម្រោង៧ ប៉ូឡារីស១-ទីតាំងទី២ ផ្ទះលេខ២៩៧ ផ្លូវលេខប៉ូឡារីស គម្រោង៧-ទីតាំងទី៣ ផ្ទះលេខ១៨ ផ្លូវលេខM២៣ គម្រោងមឺហ្គឺរៀន២ គម្រោង៦ ។ លោក ហ៊ត គឹមនី ថ្លែងទៀតថា ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែសអោយសោះជាមួយជំងឺ កូវីដ-១៩ ពោលគឺ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» អោយបានជាប់ជាប្រចាំ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី២ ខែមីនា…
-
អភិបាលខេត្តកណ្ដាល ឧបត្ថម្ភសម្ភារសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៅក្នុងខេត្ត

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ នៅក្នុងខេត្តកណ្ដាល។ សម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ អាវពេទ្យចំនួន២១កេស ស្មើនឹង១០៥០អាវ ស្រោមដៃចំនួន ៤០កេស ស្មើនឹង៤០ប្រអប់ ម៉ាសចំនួន ២២០កេស ស្មើនឹង១១០០ប្រអប់ ទឹកសម្អាតដៃចំនួន ១១០កេស ស្មើនឹង៥២៨០ដប ជែលសម្អាតដៃចំនួន ៤៤កេស ស្មើនឹង១៣២០ដប សាប៊ូម្សៅចំនួន២២កេស ស្មើនឹង៤៤០កញ្ចប់ និងធុងបាញ់ថ្នាំចំនួន២២គ្រឿង។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកសម្ភារៈទាំងអស់នេះ ទៅចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុក ត្រូវគៀងគស្វែងរកការជួយឧបត្ថម្ភនានា ពីសំណាក់សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរៀងៗខ្លួន។ ក្នុងឱកាសនោះដែរ…
-
អង្គការគឺជាបិសាច

-
ជនជាតិចិន៨នាក់នឹងអ្នករត់តាក់សុី០២នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននៅស្រុកគីរីសាគរ ពាក់ព័ន្ធ ព្រឹត្តិការណ៍២០កុម្ភះ

កោះកុង បន្ទាប់ពីសមត្ថកិច្ច ស្រុកគីរីសាគរបានដាក់ពង្រាយកងល្បាតដើម្បីរឹតបន្តឹងនឹងទប់ស្កាត់ការហូរចូលកូវីត១៩ពីខាងក្រៅចូលមកសហគមន៍នៅគ្រប់បណ្ដាខេត្តក្រុង ស្រុកទាំង៧ក្នុងខេត្តកោះកុង។ ក្រោយព្រិត្តិការណ៍២០កុម្ភះ ប្រធានគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ដឹកនាំកម្លាំងដោយ អភិបាលរងស្រុក លោក ទួន ឪទី ក្រោយបានទទួលព័ត៌មាន អំពីវត្តមានរបស់ជនជាតិចិនពុំមានឯកសារសម្គាល់ខ្លូន នឹងសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋា នឹង កម្លាំងសឹករងស្រុកចុះពិនិត្យដល់គោលដៅនៅ វេលាម៉ោង១១,នឹង១៥នាទីយប់ថ្ងៃទី២៧,ខែ,២០២១ ហើយនឹងបាននាំខ្លួនជនជាតិចិនចំនួន៨នាក់ស្រី១នាក់ នឹង តៃកុងឡានឈ្នួលចំនួន០២នាក់ អ្នកទាំងអស់នេះយកទៅ មណ្ឌលសុខភាពកូនកុក ក្នុងឃុំ ភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង ដើម្បីធ្វើចត្តាឡីស័ក ក្រោយមកក្រុមការងារបានណែនាំអោយជនជាតិចិន ដាក់ខ្លួនអោយនៅដាច់ពីគ្នាដោយឡែកក្នុង បន្ទាប់ត្រៀមទុកជាស្រេចនៅ មណ្ឌលសុខភាពកូនកុក។ ចំណែកអ្នករត់ឡានឈ្នួលកម្លាំង សមត្ថកិច្ចនគរបាលបានអនុវត្តនីតិវិធី នឹងសួរនាំ ធ្វើកំណត់ហេតុទើបដឹងថា ក្រុមជនជាតិចិនទាំងអស់នេះ ពួកគាត់ដឹកមកពី condo roseភ្នំពេញ កន្លែងចំណុចទីតាំងពាក់ព័ន។ បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង១០នាក់ត្រូវ សមត្ថកិច្ចប្រគល់ជូនគ្រូពេទ្យ មណ្ឌលសុខភាពកូនកុក ដើម្បីធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន នឹង យកកំណាចពិនិត្យផង។
-
ក្រសួងសុខាភិបាលប្រកាសពីការទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣២៤,០០០ដូស នៅថ្ងៃទី២ ខែមីនា

នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយ ដោយបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca/SII) ចំនួន ដែលបានទទួលអាជ្ញាបណ្ណផលិត ដោយវិទ្យាស្ថានសេរ៉ុម(Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យោងតាមសចក្តីប្រកាសព័ត៌មាន កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៣២៤,០០០ដូស ដែលជាជំនួយដល់ប្រទេសកម្ពុជារបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលជាស្ថាប័ន ដឹកនាំដោយអង្គការGAVI, CEPI, អង្គការសុខភាពពិភពលោក(WHO) ក្នុងភាពជាដៃគូជាមួយអង្គការ UNICEF៕
-
ញឹម រស់ អតីតមេភូមិភាគពាយ័ព្យ

-
រថយន្តធុនយក្សរបស់ក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើករេចង្កូតក្រឡាប់ចាក់ចោល ផលិតផលប៉ូវកម្លាំង អ៊ីឈិក ជាច្រើន នៅផ្លូវមុខផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កាលនៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ក ឡើងដោយខ្លួនឯង ស្ថិតនៅក្នុងភូមិ ក្បិក ឃុំសាំងគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលធ្វើឲ្យរថយន្តធុនយក្សរបស់ក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើករេចង្កូតដាច់កន្ទុយក្រឡាប់ចាក់ចោល ផលិតផលប៉ូវកម្លាំង អ៊ីឈិក ទៅតាមស្នាមភ្លោះម្ខាង ផ្លូវមុខផ្ទះប្រជាពលរដ្ឋ ។ តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បង្ករឡើងដោយខ្លួនឯង ដែលមានរថយន្ត បេ អង ពណ៌ប្រផេះ ដែលកន្ទុយសណ្តោងពាក់ស្លាកលេខ កំពង់ចាម 4A 0853 របស់រថយន្តក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើកបរមកពីទិសខាងលិច ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានផ្ទុះទៅដោយទំនិញ ផលិតផលទឹក អ៊ីឈិក នៅពេលមកដល់កន្លែងកើតហេតុ បានគេចពីរថយន្តធំដូចគ្នា ហើយបានរេចង្កូតមកខាងស្តាំដៃ ធ្វើឲ្យក្បាលរថយន្តបានទៅ បុកដើម កាស្យា ដែលធ្វើឲ្យកន្ទុយសណ្តោង បានកាច់បាក់ ទំពក់ហើយក្រឡាប់ចាក់ចោលទំនិញចេញពីទ្រុង បែករាយប៉ាយនៅពេញដីមុខផ្ទះប្រជាពលរដ្ឋ បានធ្វើឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅជិតៗនោះ មកជួយអន្តរាគមន៍ ។ លោកបន្តថា ក្នុងករណីនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់មនុស្សណាម្នាក់ឡើយ តែក្នុងហេតុការណ៍នេះ ក៏មានម្ចាស់ទំនិញបានធ្វើ ការគ្រប់គ្រងទំនិញរបស់ខ្លួន ដោយបានបងប្អូនប្រជាពលរដ្ឋបានចូលរួមប្រមូលទុកដាក់ឲ្យ…