-
នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាព សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចតេជោកាលពី ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានលោកមេធាវី គី តិច ជាប្រធាន និងមានសមាជិក ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។ ចាប់តាំងពីបង្កើតឡើង មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។ លោកមេធាវី គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។ ក្រៅពីជួយដោះស្រាយ និងការពារក្តី មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ជាច្រើនទៀត ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា សាលាដំបូង និងអយ្យការសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដាំកូនឈើក្នុងបរិវេណប្រាសាទអង្គរតូចផ្នែកខាងត្បូង។…
-
និស្សិតកម្ពុជាទាំង ១២៨នាក់ បញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា

ភ្នំពេញ៖ និស្សិតកម្ពុជាទាំង ១២៨ នាក់ ដែលបានបញ្ចប់ការសិក្សាខាងជំនាញកសិកម្មនៅប្រទេសអុីស្រាអែល ហើយពិបាកធ្វើដំណើរត្រឡប់មកមាតុភូមិវិញ ដោយសារការរីករាលដាលជម្ងឺCovid19 នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងៈ ៦ៈ០០ព្រឹក តាមជើងយន្តហោត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងៈ ១០ៈ៤៥យប់ ជើងយន្តហោះដដែលនេះ នឹងដឹកជញ្ជូននិស្សិតកម្ពុជាខាងជំនាញកសិកម្មចំនួន ២៥០ នាក់ផ្សេងទៀត ត្រលប់ទៅបន្តការសិក្សានៅប្រទេសអុីស្រាអែល វិញ៕
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរវៀតណាមចំពោះលទ្ធផលប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។ នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន…
-
ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅលើមាត្រា ១០, ១១, ១២ នៃជំពូកទី០៣ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅអង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រា៩ នៃជំពូកទី៣។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល…
-
អត្ថន័យ ស.២១ នៃគុកទួលស្លែង របប៣ឆ្នាំ ៨ខែ ២០ ថ្ងៃ (របបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩)។

ពាក្យថា ស.២១ នៃគុកទួលស្លែងមានន័យដូចតទៅ៖ អក្សរ ” ស ” តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ មុនឆ្នាំ១៩៧៥ ជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ (សម័យសាធារណរដ្ឋខ្មែរ)។ ថ្ងៃទី ១៧មេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម(របបកម្ពុជាប្រជាធិបតេយ្យ) បានកាន់កាប់ទីក្រុងភ្នំពេញ ហើយកន្លែងនេះ ប្រើសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់ទីនេះផងដែរ។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗ ដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គ ដេីម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ “ក” បានរៀបចំជាបន្ទប់ទំហំ៦មx៤ម មានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ “ក” សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និងប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ “ខ គ និង ឃ” ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។…




