Category: នយោបាយ

  • ឯកឧត្តម វឿង ប៊ុនរ៉េត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តនិងហ៊ានលះបង់ជាមួយរាជរដ្ឋាភិបាលនិងក្រុមការងារចុះនៅមូលដ្ឋានបងប្អូនផ្ទាល់

    ឯកឧត្តម វឿង ប៊ុនរ៉េត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តនិងហ៊ានលះបង់ជាមួយរាជរដ្ឋាភិបាលនិងក្រុមការងារចុះនៅមូលដ្ឋានបងប្អូនផ្ទាល់

        ថ្លែងនៅក្នុងឱកាសចែកនូវអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងភេសជ្ជៈមួយចំនួន ចែកជូនដល់ក្រុមគ្រួសារក្រីក្រ ជួបការលំបាកខ្លាំង ចំនួន ៣០០គ្រួសារ រស់នៅក្នុងសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា២០២០នេះ ឯកឧត្តម វឿង ប៊ុនរ៉េត ទីប្រឹក្សាសម្តេចក្រឡាហោម សខេង ជា ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈពង្រឹងមូលដ្ឋាន សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានថ្លែងអំពាវនាវ ដោយលើកជាសំណូមពរ ស្នើសុំឲ្យប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តនិងហ៊ានលះបង់ជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយនិងថ្នាក់ដឹកនាំក្រុមការងារ ចុះជួយនៅក្នុងមូលដ្ឋានបងប្អូនផ្ទាល់និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដែលជាម៉ែឪនៅក្នុងភូមិ-សង្កាត់ របស់ បងប្អូន នៅពេលដែលពួកគាត់សំណូមពរដល់បងប្អូនឲ្យជួយដល់ពួកគាត់ ឲ្យធ្វើតាមគាត់ ឲ្យចូលរួមជាមួយគាត់ និង ត្រូវហ៊ានលះបង់ ដើម្បីជួយដល់ពួកគាត់.។ ហើយការជួយនោះគឺ៖បងប្អូនមិនបានខាតបង់លុយកាក់ឬលះបង់បូជាអាយុជីវិត ដើម្បីជួយពួកគាត់នោះទេ? គឺគ្រាន់តែធ្វើតាម និងគូសតាមដែលគាត់បានណែនាំពន្យល់ប្រាប់ឲ្យគូសនិងគូសឲ្យចំកន្លែងដែលគាត់ប្រាប់នោះទៅបានហើយ?។នោះហើយ ដែលជាការលះបង់របស់បងប្អូនពុកម៉ែអ៊ុពូមីងទាំងអស់គ្នា ក្នុងការជួយដល់ពួកគាត់វិញនោះ?។       ការថ្លែងបែបនេះ គឺខណៈពេលដែលឯកឧត្តមបានដឹកនាំក្រុមគ្រួសារ មិត្រភ័ក្ត្រ ដែលជាគ្រួសារគ្រូពេទ្យនិងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត រួមជាមួយមិត្តភ័ក្ត្រជិតឆ្ងាយជាក្រុមគ្រូពេទ្យនិងគ្រួសារសុខាភិបាលតាមបណ្តាខេត្តផ្សេងៗមួយចំនួន ដើម្បីធ្វើការកៀងគរប្រមែប្រមូលនូវកម្លាំងទឹកចិត្តសាមគ្គីទាំងថវិកានិងសម្ភារៈផ្សេងៗមួយចំនួនជាស្បៀងអាហារដើម្បីយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រនិងកំពុងតែការលំបាកខ្លាំងចំនួន៣០០គ្រូសារក្នុងសង្កាត់នេះ។អំណោយទាំងនោះរួមមានអង្ករ ឃីតជាគ្រឿងឧបភោគបរិភាគចំនួន១កញ្ចប់ទឹកសុទ្ធនិងភេសជ្ជ ព្រមទាំងស្រោមជើង១គូផងដែរ ដែលគ្រួសារនីមួយៗទទួលបានក្នុងថ្ងៃនេះ។ហើយពិធីចែកអំណោយនេះធ្វើឡើងក្នុងបរិវេណ វត្តសំសាន្ត ក្នុងសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង។…

  • វគ្គបណ្តុះបណ្តាលដល់មន្ត្រីអនុវត្តច្បាប់មកពីខេត្តប៉ៃលិន និង ខេត្តបាត់ដំបង “ស្តីពីការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ជួរមុខ”ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល០២ថ្ងៃ ត្រូវបានបញ្ចប់

    វគ្គបណ្តុះបណ្តាលដល់មន្ត្រីអនុវត្តច្បាប់មកពីខេត្តប៉ៃលិន និង ខេត្តបាត់ដំបង “ស្តីពីការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ជួរមុខ”ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល០២ថ្ងៃ ត្រូវបានបញ្ចប់

    សិក្ខាកាមដែលជាមន្ត្រីអនុវត្តច្បាប់ជួរមុខ មកពីខេត្តចំនួន០២(ខេត្តបាត់ដំបងនិងប៉ៃលិន) ចំនួន៤០រូបដែលទទួលបាននូវការបណ្តុះបណ្តាលស្តីពីការពង្រឹងនូវសមត្ថភាពដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៧ខែវិច្ឆិកា២០២០នេះត្រូវបានប្រារព្វពិធីបិទវគ្គដើម្បីបញ្ចប់កម្មវិធីរបស់ខ្លួននិងបានផ្តល់នូវវិញ្ញាបនប័ត្រដល់សិក្ខាកាម ក្រោយពីបញ្ចប់វគ្គ។ ពិធីនេះបានប្រព្រឹត្តទៅ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ណុបដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម  ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវត្តមានកិត្តិយស របស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី  សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។      វគ្គបណ្តុះបណ្តាលរយៈពេលខ្លី០២ថ្ងៃនេះ មានមន្ត្រីមកពីស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តទាំង២ សរុប៤០រូប។ ដោយឡែក ខេត្តបាត់ដំបង សិក្ខាកាមជាកងកម្លាំងនិងមកពីបណ្តាស្ថាប័ននិងអង្គភាពទាំង៩ សរុប២៩រូប។     តាមរយៈអ្នកសម្របសម្រួលទទួលខុសត្រូវរៀបចំក្នុងវគ្គបណ្តុះបណ្តាលនេះក៏បានផ្តោតការរំពឹងទុកក្រោយពីបញ្ចប់វគ្តសិក្ខាកាមដែលជាមន្ក្រីក្នុងការអនុវត្តច្បាប៎ជួរមុខ មកពីខេត្តបាត់ដំបង និង ខេត្តប៉ៃលិននិងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍និងព័ត៌មានសំខាន់ៗពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យ និងការងាស៊ើបអង្កេតបទល្មើសគ្រឿងញៀននិងកាន់តែមានការយល៎ដឹងបន្ថែម ពីសារសំខាន់នៃកិច្ចសហការប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន របស់មន្ត្រីអនុវត្តច្បាប់ ដើម្បីឲ្យឈានទៅសម្រេចការងារបង្ការនិងការបង្ក្រាបគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ជាពិសេស កាន់តែយល់ដឹងពីយន្តការ នៃ ការគ្រប់គ្រង ការត្រួតពិនិត្យ ការទប់ស្កាត់និងការបង្ក្រាបការជួញដូរ ការធ្វើចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ របស់…

  • សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ ទៅកាន់ ខេត្តសៀមរាប

    សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ ទៅកាន់ ខេត្តសៀមរាប

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននិងកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀរាប ដើម្បីធ្វើជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ តាមរយៈការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អ ដែលសម្តេចផ្តោតសំខាន់លើចំណុច៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប។ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែកនេះ។ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន»។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចំណាយថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប…

  • ការបិទស្ថានទូតស៊ុយអែតជាសិទ្ធិរបស់គេ ប៉ុន្តែ ប្រទេសទាំងពីរនៅបន្តរក្សាទំនាក់ទំនងល្អដដែល

    ការបិទស្ថានទូតស៊ុយអែតជាសិទ្ធិរបស់គេ ប៉ុន្តែ ប្រទេសទាំងពីរនៅបន្តរក្សាទំនាក់ទំនងល្អដដែល

    ភ្នំពេញ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអះអាងថា ការសម្រេចបិទស្ថានទូតនៅកម្ពុជាដោយខ្លួនឯងរបស់ប្រទេសស៊ុយអ៊ែត វាជាសិទ្ធិរបស់រដ្ឋាភិបាលស៊ុយអ៊ែត ប៉ុន្តែឯកឧត្តមថា ប្រទេសទាំងពីរនៅតែបន្តទំនាក់ទំនងល្អជាមួយគ្នា។ ឯកឧត្តម កុយ គួង បានបញ្ជាក់ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថា៖ «វាជាកិច្ចការផ្ទៃក្នុងរបស់គេ ជាសិទ្ធិរបស់គេក្នុងការបង្កើតស្ថានទូត ឬបិទស្ថានទូត អាហ្នឹងស្រេចតែគេទេ ហើយពាក់ព័ន្ធ ទំនាក់ទំនងរវាងកម្ពុជា-ស៊ុយអែតហ្នឹង មិនមានអ្វីប្រែប្រួលទេ»។ ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួន នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា រដ្ឋាភិបាលខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានសម្រេចបិទស្ថានទូត របស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ ស្ថានទូតបានអះអាងថា ស៊ុយអែតមានទំនាក់ទំនងល្អជាមួយកម្ពុជារហូតមក ហើយខ្លួននឹងបន្តទំនាក់ទំនងនេះ តាមរយៈមធ្យោបាយផ្សេងទៀត បន្ទាប់ពីបិទស្ថានទូត។ បើតាម ឯកឧត្តម កុយ គួង ដដែល កម្ពុជាក៏មិនមានស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែតនោះដែរ ៕

  • នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា

    នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា

    ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឲ្យ កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹក ដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ហើយប្រជាជនបានរួមរស់ក្នុង សុខសន្តិភាព យ៉ាងពេញលេញបរិបូណ៍ ។ ក្នុងរយៈពេលជាង ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើង ដែលធ្លាប់តែឆ្លងកាត់នូវភ្លើងសង្គ្រាម និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញ នូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ ឈ្នះ ហើយបង្កើតបានជា ឱកាស សម្រាប់ការអភិវឌ្ឍប្រទេសឲ្យមានការចម្រើនលើគ្រប់វិស័យ ។ យើងគប្បីរំឭកថា ចាប់ តាំងពីក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតមកធ្លាក់ទៅ ក្នុង កលិយុគបង្កឲ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាមានកិច្ចព្រម ព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១…

  • ក្រុមប្រឹក្សាខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដើម្បីពិភាក្សាលើរបៀបវារះមួយចំនួន

    ក្រុមប្រឹក្សាខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដើម្បីពិភាក្សាលើរបៀបវារះមួយចំនួន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីឯកឧត្តម ម៉ក ថាយ ឯកឧត្តម ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ មានរបៀបវារះដូចខាងក្រោម៖១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី ៣ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន។៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។៥-បញ្ហាផ្សេងៗ ក្នុងកិច្ចប្រជុំនេះ…

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០៕

  • ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (មានវីដេអូ)

    ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (មានវីដេអូ)
  • សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

    សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះដូច្នេះថា ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុន មកលើសេដ្ឋកិច្ច និងសង្គម ។ យ៉ាងណាមិញ វិបត្តិនេះក៏បានបង្ហាញកាន់តែច្បាស់ នូវភាពចាំបាច់កាន់តែខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ, ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមយើង មានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី (New Normal) និងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព…

  • លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដោយថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដោយថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកជំទាវ អោង សាន ស៊ូជី៖ ជំនួយកម្ពុជាដល់មីយ៉ាន់ម៉ា ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi)ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាដោយថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។នៅក្នុងលិខិតមួយច្បាប់ លោកជំទាវ អោង សាន ស៊ូជី (Aung San Suu Kyi) ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាបន្តទៀត លោកជំទាវបានបញ្ជាក់បន្ថែមថា បើទោះជាកំពុងជួបប្រទះការកើនឡើងករណីកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំងរួមសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត…