Category: នយោបាយ

  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍  សហគមន៍ ២៨វិច្ឆិកា

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា៕

  • សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ជូន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប អំពីការដាក់ចេញវិធានការបន្ថែមនានាជុំវិញ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា (ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០)

    សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ជូន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប អំពីការដាក់ចេញវិធានការបន្ថែមនានាជុំវិញ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា (ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០)
  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ។តាមរយៈសារសំឡេងផ្ញើទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ត សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ»។គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្ដេចក្រឡាហោម ស ខេង បញ្ជាបិទបណ្ដោះអាសន្ននេះ មានទីតាំងស្ថិតនៅអគារ N នៃទីស្ដីការក្រសួងមហាផ្ទៃ ប៉ុន្ដែការបិទនេះ មិនតម្រូវឲ្យបិទទាំង ស្រុងនោះទេ ពោលបិទតែកន្លែងធ្វើការផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធនាគារប៉ុណ្ណោះ ពោលកន្លែងផ្សេងដែលនៅកន្លែងនេះ គឺនៅធ្វើការធម្មតា។ក្រោយផ្ទុះនូវព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នេះ មន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ថ្នាក់ដឹកនាំបានបញ្ជាភ្លាមៗ ឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ ជាបន្ដបន្ទាប់ផងដែរ ហើយមុននឹងចូល ធ្វើការនៅអគារ N…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ

    សៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០លានដុល្លារ ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារ ដោយរាប់ទាំងការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងលូទឹកខ្វក់។ ឯកឧត្ដម ស៊ុន ចាន់ថុល បន្តថា តាមរយៈការសិក្សាលម្អិត រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រ ឡើងវិញ ប្រភេទទី២. ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង…

  • ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៨នាក់ បន្ថែមទៀត

    ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៨នាក់ បន្ថែមទៀត

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០វិច្ឆិកានេះ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៨នាក់ និងមិនមានករណីជាសះស្បើយទេ នៅថ្ងៃតី២៩វិច្ឆិកាឆ្នាំ២០២០។

  • សមិទ្ធផល អគារគណបក្សប្រជាជនកម្ពុជា ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តម្លៃជិត ៦ម៉ឺនដុល្លារ នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ទើបសាងសង់រួចរាល់ ធ្វើពិធីសូត្រមន្តឡើងស្នាក់ការថ្មី និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    សមិទ្ធផល អគារគណបក្សប្រជាជនកម្ពុជា ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តម្លៃជិត ៦ម៉ឺនដុល្លារ នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ទើបសាងសង់រួចរាល់ ធ្វើពិធីសូត្រមន្តឡើងស្នាក់ការថ្មី និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

       សមិទ្ធផលថ្មីនៃអាគារគណបក្សប្រជាជនកម្ពុជា ដែលជាអំណោយសម្តេចក្រឡាហោម សខេង និងលោកជំទាវ មានតម្លៃជិត៦ម៉ឺនដុល្លារ ស្ថិតនៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទើបតែសាងសង់រួចរាល់បានធ្វើពិធីសូត្រមន្តឡើងស្នាក់ការថ្មីនេះ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃចុងសប្តាហ៍កន្កងទៅនេះ។       ពិធីរៀបចំឡើងស្នាក់ការថ្មីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម លី ឌីនូរី ទីប្រឹក្សាក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកថ្មគោល និងជា អនុប្រធានគណៈពង្រឹងមូលដ្ឋានឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលនិងអាជ្ញាធរមូលដ្ឋានឃុំ ព្រមទាំងសមាជិក សមាជិការ នៃ គណបក្សឃុំជ្រោយស្តៅ ជាច្រើនផងដែរ។        ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទីនោះបានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋាន របស់ពួកគាត់រស់នៅ ហើយត្រូវបានរាជរដ្ឋាភិបាល និងក្រុមការងារចុះជួយមូលដ្ឋានទីនោះនិងអាជ្ញាធរខេត្តបាត់ដំបង បានធ្វើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមជាច្រើន ក្នុងឃុំស្រុករបស់ខ្លួន និងបានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានមានការរីកចម្រើនផងដែរ។       នៅក្នុងឱកាសនិមន្តព្រះសង្ឃសូត្រមន្ត ឡើងស្នាក់ការថ្មីរបស់គណបក្សឃុំ ជាអំណោយ របស់សម្ដេចក្រឡាហោម សខេង និងលោកជំទាវ តាម រយៈឯកឧត្តម លី ឌីណូរី ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំជ្រោយស្ដៅ បានថ្លែងឲ្យដឹងថា៖ ជានិច្ចជាកាលទាំងក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃគណៈពង្រឹងមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកនិងមូលដ្ឋានឃុំតែងតែបានចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានខ្លួន ដើម្បីចុះសួរសុខទុក្ខ…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពីករណីឆ្លងជំងឺកូវីដ១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ ជូនជនរួមជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពីករណីឆ្លងជំងឺកូវីដ១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ ជូនជនរួមជាតិ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តផ្ញើសារពិសេសជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ ហើយអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។ គិតត្រឹមម៉ោងនេះ មានមនុស្សចំនួន៨នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺកូវីដ១៩។ នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះនៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង៣០០០នាក់ ៕

  • ឯកឧត្ដម គុយ សុផល អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ០២គ្រួសារ ដែលបានស្លាប់ដោយពុលថ្នាំពុលក្នុងទឹកអណ្តូងដៃ ក្បែរចំការឪឡឹក នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង តំណាងដ៏ខ្ពងខ្ពស់ សម្ដេចចៅហ្វាវាំង គង់ សំអុល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពុលទឹកអណ្ដូង ចំនួន ១៣ គ្រួសារ នឹងសពស្លាប់ដោយពុលទឹក ចំនួន ០២គ្រួសារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះរមរាជវាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក។ អំណោយក្នុងមួយគ្រួសារទទួលបាន៖១. គ្រួសារសព ចំនួន ០២គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត មួយ មាន ក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកា ចំនួន ៥០០.០០០រៀល។ ២. អ្នកចូលបុណ្យសព ចំនួន ៥៥នាក់ ម្នាក់ៗ…

  • សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមបើកការដ្ឋានសម្ភោធផ្លូវ៣៨ខ្សែនៅថ្ងៃស្អែកក្នុងក្រុងសៀមរាប

    សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមបើកការដ្ឋានសម្ភោធផ្លូវ៣៨ខ្សែនៅថ្ងៃស្អែកក្នុងក្រុងសៀមរាប

    នារសៀលថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមបើកការដ្ឋានសម្ភោធផ្លូវ៣៨ខ្សែនៅថ្ងៃស្អែកក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

  • ឯកឧត្ដម ណុប រ័ត្ននិមល ៖ សព្វថ្ងៃនេះ ក្មួយៗបានកើតមកក្នុងសម័យនេះមានភព្វ័សំណាងណាស់មានពេលវេលាគ្រប់គ្រាន់បានសិក្សារៀនសូត្រពេញលេញនៅក្នុងនិងក្រៅប្រទេសក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ សែន

    ឯកឧត្ដម ណុប  រ័ត្ននិមល ៖ សព្វថ្ងៃនេះ ក្មួយៗបានកើតមកក្នុងសម័យនេះមានភព្វ័សំណាងណាស់មានពេលវេលាគ្រប់គ្រាន់បានសិក្សារៀនសូត្រពេញលេញនៅក្នុងនិងក្រៅប្រទេសក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ សែន

    ឯកឧត្ដមបានបានថ្លែងដូចនេះក្នុងពិធីក្រុងពាលីរុះរើនិងសាងសង់អគារសិក្សា៣ខ្នង១៥បន្ទប់និងក្លោងទ្វារ១ក្នុងសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនពោធិព្រឹក្សឃុំរលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលព្រឹកថ្ងៃទី២៨វិច្ឆិកា។ឯកឧត្ដម ណុប រ័ត្ននិមល បានលើកឡើងថា សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជនទូទាំងប្រទេសបានកសាងអគារសិក្សារាប់ពាន់ខ្នងបង្ខិតសាលារៀនមកជិតផ្ទៈប្រជាពលរដ្ឋបង្កើតវិទ្យាល័យឱ្យមានតាមឃុំកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ស្ពានខ្វែងខ្វាត់បានជម្រុញនូវការអភិវឌ្ឍលើគ្រប់វិស័យបានផ្ដល់ឱកាសឱ្យប្រជាជនរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរដើរកំសាន្តដោយសេរីក្រោមម្លប់សន្តិភាពនិងបានធ្វើឱ្យយុវជនបានចូលសិក្សាគ្រប់ៗគ្នានៅតាមគ្រឹៈស្ថានសិក្សារដ្ឋឯកជននិងមានលទ្ធភាពអាចបន្តការសិក្សានៅក្រៅប្រទេស។ ឯកឧត្ដម ណុប រ័ត្ននិមល បានបន្តថាវិស័យអប់រំជាវិស័យមួយមានអទិភាពខ្ពស់ ដែល ប្រមុខរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ក្នុងយុទ្ធសាស្តចតុកោណដំណាក់កាលទី៤បានកំណត់គោលដៅយុទ្ធសាស្រ្តគឺបន្តអន្តវត្តផែនការយុទ្ធសាស្ត្រដោយផ្តោតលើការផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលបានការអប់រំមូលដ្ឋាន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជា សំដៅពង្រឹងគុណភាពអប់រំ អ្នកចេះគឺជាប់ដោយពឹងលើសមត្ថភាពខ្លួនឯង ដើម្បីប្រកួតប្រជែងការងារនិងដើរឱ្យទាន់ការវិវត្តន៍រីកចំរើនសាកលភាវូនីយកម្មនៅក្នុងតំបន់និងពិភពលោក។ ឯកឧត្ដម ណុប រ័ត្ននិមល បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។ គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ស្ថិតក្នុងស្ថានភាពការរាតត្បាតនៃជម្ងឺកូវីដ១៩ មិនទាន់ថមថយនោះ ឯកឧត្ដម ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានបន្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារសុខមាលភាពសាធារណៈនិងការកំចាត់ជំងឺកូវីដ១៩នេះឱ្យអស់ពីកម្ពុជានិងពិភពលោក ។ ត្រូវ ប្រុងប្រយត្ន័ជានិច្ច យើងអាចភ្លេចជំងឺកូវីដ១៩បានក៍ប៉ុន្តែជំងឺកូវីដ១៩វាមិនភ្លេចយើងទេវាអាចចម្លងគ្រប់ពេលវេលា។តាមរបាយការណ៍ របស់លោកអភិបាលរង ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា…