-
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានការបិទ ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ឆ្លងចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ថា មិនមានការបិទ ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីនោះទេ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ សម្ដេចបន្តថា ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវប្រជាពលរដ្ឋ ស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីជូនពលរដ្ឋកម្ពុជាថា នឹងមិនមានការបិទប្រទេស រឺរាជធានីភ្នំពេញ ក្នុងគ្រាមានអាសន្ន ដូចជនអគតិមួយចំនួនលើកឡើងនោះទេ

យោងតាមគេហទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនស្នើសុំព្រះមហាក្សត្រ បិទប្រទេស រឺរាជធានីភ្នំពេញក្នុងគ្រាមានអាសន្ន ដូចជនអគតិមួយចំនួនលើកឡើងនោះទេ។ ការបញ្ជាក់នេះ ដោយហេតុថា មានជនអគតិមួយចំនួន បានប្រឌិតព័ត៌មានបំពុលសង្គម និងចង់ធ្វើអោយប្រទេសចលាចល ទិញទំនិញទុកបំរុង។ ចំណុចនេះ សម្តេចតេជោ បញ្ជាក់ថាគ្មានទេ។ សុំអនុញ្ញាតិ ដាក់ខ្លឹមសារ នៅលើ Facebook សម្តេចតេជោ ទាំងស្រុង។ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញ ត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
-
ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួមថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពី ការពង្រឹងតួនាទីស្ត្រីក្នុងការកសាង និងរក្សាសន្តិភាព នៅព្រឹកនេះ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាង និងរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ។ ការចូលថ្លែងសុន្ទរកថានេះ គឺ តបតាមការអញ្ជើញរួមរបស់ឯកឧត្តម ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ Phumzile Mlambo-Ngcuka អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (អ.ស.ប) និងជានាយកប្រតិបត្តិ នៃអង្គការUNWOMEN។ នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបញ្ជាក់អំពីការកើនឡើងនូវតួនាទីដែល មិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកដល់ការកសាងសង្គមដែលយុត្តិធម៌ មានបរិយាប័ន្ន ប្រកបដោយវិបុលភាព និងសន្តិភាពនៅជុំវិញពិភពលោក។ ឯកឧត្តម នឹងគូសបញ្ជាក់អំពីគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី ហើយនឹងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសមភាព…
-
ប្រធានគណបក្សនគរប្រជាធិបតេយ្យ ប្រកាស ដកខ្លួនឈប់ពាក់ព័ន្ធទំនាស់ដីធ្លីនៅបឹងជង្រុក ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសថា ខ្លួននិងសហការី ឈប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅតំបន់បឹងជង្រុក និង៦៧១ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទៀតហើយ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។ការប្រកាសដកខ្លួនរបស់លោក ចាន់ យ៉េត បន្ទាប់ពីលោកបានឃើញទំនាស់ដ៏រ៉ាំរ៉ៃនៅតំបន់បឹងជង្រុក និង៦៧១ ត្រូវបានដោះស្រាយបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងលិខិតបំភ្លឺជាសាធារណៈមួយដែល ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចាន់ យ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ស្វែងរកការអន្តរាគមន៍របស់លោកឱ្យទទួលយកនូវគោលនយោបាយដោះស្រាយ របស់សម្តេចតេជោ ហ៊ុន សែន។ លោក ចាន់ យ៉េត បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមឱ្យប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ដែលមានអ្នកតំណាងឈ្មោះ សុខ ផាត និង ឆៃ និង មុត តាំង សូមបន្តទទួលយកតាមការព្រមព្រៀងគ្នានៃដំណោះស្រាយបែបឈ្នះឈ្នះ ដែលមាន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន…
-
អភិបាលខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ យកចិត្តទុកដាក់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា
ខេត្តកណ្តាល៖ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកល្វាឯម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋ មកពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលមានមន្ត្រីជំនាញសុខាភិបាលនៅរង់ចាំទទួល។ លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឲ្យដឹងថា នៅក្នុងស្រុកល្វាឯម មានមណ្ឌលចត្តាឡីស័កមួយកន្លែង គឺនៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ហើយនៅទូទាំងស្រុកល្វាឯម…
-
រដ្ឋមន្ត្រីសុខាភិបាលថា ការចម្លងខ្លាំងជាងគេ នៅហាង Pedro សាខាព្រះសីហនុ គឺដោយសារ មិនគោរពវិធានការការពារកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសជូនសាធារណជនឲ្យបានជ្រាបថា ការមិនគោរពវិធានការការពារជំងឺកូវីដ១៩ ទាំងអ្នកលក់ និងអ្នកទិញនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ជាមូលហេតុនាំឲ្យមានការចម្លងខ្លាំង។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឡើង បន្ទាប់ពីវីដេអូមួយបង្ហាញថានៅក្នុងហាង Pedro សាខាព្រះសីហនុដែលជាទីតាំងចម្លងជំងឺកូវីដ១៩ ច្រើនជាងគេនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះ ទាំងអ្នកលក់និងអ្នកទិញ សុទ្ធតែមិនបានពាក់ម៉ាស និងមិនបានរក្សាគម្លាតសង្គមឡើយ ពោលគឺពួកគេល្មើសនឹងវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាការបាត់បង់នូវការគោរពវិធានការការពារជំងឺ COVID-19 ទាំងអ្នកលក់ និងអ្នកទិញមិនបានពាក់ម៉ាសគ្រប់គ្នា ឲ្យបានត្រឹមត្រូវ ហើយព្រមទាំងមិនបានរក្សាគម្លាតបុគ្គលដែលនាំឲ្យមានការចម្លងនៅក្នុងហាង Pedro សាខាផ្លូវព្រះសីហនុ ដែលមានបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន២នាក់ បានចូលនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ពីម៉ោង ១៨៖៥០ ដល់ម៉ោង ២០៖០២»។ ឯកឧត្តមរដ្ឋមន្ត្រីសូមអំពាវនាវបងប្អូនដែលចូលទៅកន្លែងនោះ ទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងការពារការចម្លងទៅអ្នកដទៃផង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩…
-
ឧត្តមសេនីយ៍ឯក សួន ខាំឡ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសកងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសកងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ។ ឧត្តមសេនីយ៍ត្រី ម៉ា វ៉ាន់ធី នាយរងការិយាល័យបច្ចេកទេស កងទ័ពជើងគោក បានឲ្យដឹងថា៖វគ្គហ្វឹក ហ្វឺនបំប៉នជំនាញបច្ចេកទេសកងទ័ពជើងគោកជំនាន់ទី១ ឆ្នាំ២០២០ នេះ មានរយៈពេល ០៣ខែ ស្មើនឹង ៩០ថ្ងៃ ចាប់បើកវគ្គពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ មានកម្មសិក្សាការីសរុបចំនួន ១០៦នាក់ សិក្ខាកាមចំនួន ៩៥នាក់ គ្រូយោធាចារ្យចំនួន ៩នាក់ និងអ្នកបម្រើការចំនួន ០២នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ។ ខ្លឹមសារហ្វឹកហ្វឺនរៀនសូត្ររួមមាន៖ ការងារទូទៅរបស់យោធិន និងមេរៀនផ្នែកបច្ចេកទេស ។ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ចំនួន ២១រូប និទ្ទេសល្អចំនួន ៣៤រូប និទ្ទេសល្អមធ្យមចំនួន ៣១រូប និង និទ្ទេសមធ្យម…
-
ប្រមុខអង្គការ WHO អំពាវនាវអោយគ្រប់គ្នារក្សាការការពារខ្លួន បើទោះបីជាវ៉ាក់សាំង Covid-19 ផលិតជិតបានសម្រេច

ស្វីស៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា អង្គការសុខភាពពិភពលោក WHO ព្រមានដល់រដ្ឋាភិបាល និងប្រជាជនទាំងអស់ មិនត្រូវបោះបង់ចោលវិធានការការពារខ្លួនពីជំងឺ COVID-19 ព្រោះតែឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះជិតសម្រេចបានជោគជ័យនោះឡើយ ។ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានបញ្ជាក់ថាដំណើរការទៅលើវ៉ាក់សាំងនានាបានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺនៅខាងចុងនៃផ្លូវដ៏ងងឹត ។ លោកបានសង្កត់ធ្ងន់ថា យ៉ាងណាមិញ អង្គការ WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ ។សូមជម្រាបថា ការព្រមានបែបនេះរបស់ WHO ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិកសហការជាមួយអាល្លឺម៉ង់គឺ ភីហ្វីហ្សឺ និង បាយអូអិនធិច នៅក្នុងករណីបន្ទាន់ ៕
-
ការអប់រំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ក្រោយការដួលរលំរបបសាធារណរដ្ឋកម្ពុជា របស់សេនាប្រមុខ លន់ នល់ ខ្មែរក្រហមបានកាន់កាប់ប្រទេសហើយបានដាក់ចេញនូវគោលនយោបាយពង្រឹងសន្តិសុខក្នុងប្រទេស កសិកម្ម សង្គមកិច្ច និងការអប់រំ។ ការអប់រំបណ្ដុះមនោគមវិជ្ជាបដិវត្តន៍ របស់បក្សកុម្មុយនិស្តកម្ពុជាហាក់ដូចជាខុសប្លែកពីបណ្ដាប្រទេសនៅក្នុងតំបន់កាលពីសម័យនោះ ដោយយើងសង្កេតឃើញថាចលនាបដិវត្តន៍ខ្មែរក្រហមបានបង្កើតសាលារៀននៅតាមសហករណ៍មួយចំនួន ដើម្បីផ្ដល់ឱកាសឲ្យកូនសហករណ៍បានសិក្សាគ្រប់គ្នាប៉ុន្តែពុំមានសាលារៀនផ្លូវការនោះទេ ដោយគ្រឹះស្ថានដែលធ្លាប់គេប្រើប្រាស់ក្នុងវិស័យអប់រំត្រូវបានគេកែប្រែទៅជាគុក ឃ្លាំងដាក់សម្ភារៈ មន្ទីរសន្តិសុខ និងជាកន្លែងសួរចម្លើយ។ ដេីម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោម។ https://www.facebook.com/blackcrowkh/posts/143781527503477
-
គ.ជ.ប ថ្កោលទោស និងបំភ្លឺ៥ចំណុច

ភ្នំពេញ៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីបំភ្លឺចំពោះការចោទប្រកាន់របស់ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលថាតំណាងគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរសង្កាត់និរោធ បានឃុបឃិតគ្នាគំរាមកំហែងតំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងកិច្ចប្រជុំសម្រេចបណ្តឹងជំទាស់លេខ ០០១ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្តឹងដោយលោក ស៊ិន ហ៊ី សុំប្តឹងឱ្យលុបឈ្មោះប្រជាពលរដ្ឋចំនួន ៩០ នាក់ចេញពីបញ្ជីបោះឆ្នោតដំបូង។ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបង្ហាញសេចក្ដីបំភ្លឺ ៥ ចំណុចដូចខាងក្រោម៖ ១៖ នៅក្នុងកិច្ចប្រជុំសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់និរោធ ពុំមានតំណាង គ.ជ.ប ឬមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំនោះទេ។ ២៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យមិនបានស្វែងរកភស្តុតាងមកបង្ហាញដល់អង្គប្រជុំទេ តែបែរជាសុំថតរាល់ឯកសាររបស់អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ពីក្រុមប្រឹក្សាប្រជុំសម្រេចវិញ។ ៣៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះ តំណាងគណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ មិនបានអនុវត្តតាមបទបញ្ហាផ្ទៃក្នុងនៃអង្គប្រជុំ ដូចជាការហាមថត ឬអាត់សំឡេង ការប្រើប្រាស់ទូរសព្ទដៃជាដើម។ ៤៖ ការចោទប្រកាន់លោក ឈុន ឃាង ថាជាតំណាង គ.ជ.ប គឺមិនពិតទេ។ សូមបញ្ជាក់ថា លោក ឈុន ឃាង ត្រូវបានបញ្ចប់កិច្ចសន្យាបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១…