Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV តាមប្រព័ន្ធវីដេអូ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV តាមប្រព័ន្ធវីដេអូ

    នៅព្រឹកថ្ងៃទី៩ ខែធ្នូ ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានផ្លាស់ប្ដូរយោបល់ និងពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងមូលបទ «ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់» ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានអនុម័តទៅលើឯកសារ៣ សំខាន់៖ ទី១-សេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល CLMV ទី-ការអនុម័តទៅលើឯកសារក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងបួន នៅបញ្ជីគម្រោងអាទិភាពសម្រាប់ប្រទេសទាំងបួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នេះ។ នៅក្នុងកិច្ចពិភាក្សានេះបានផ្ដោតសំខាន់លើការជំរុញការតភ្ជាប់សមាហរណកម្មនៅក្នុងតំបន់ ហើយប្រមុខរដ្ឋាភិបាលបានអនុម័តទៅលើផែនការសកម្មភាព កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ ៥វិស័យ ៖ ១) កិច្ចសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម និងវិនិយោគ២) ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់៣) ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ១៩៤) ការអភិវឌ្ឍកម្មវិធីនៅក្នុងប្រទេសទាំង៤៥) ការអភិវឌ្ឍធនធានមនុស្ស។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ តាមប្រព័ន្ធវីដេអូ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ គឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់ គឺមានចេញឯកសារទី១ គឺសេចក្តីថ្លែងការណ៍ភ្នំពេញ នៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗ ជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMECទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។ អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។ នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសថាកម្ពុជាចូលរួមចំណែកជាថវិកាចំនួន៧លានដុល្លារក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថាកម្ពុជាចូលរួមចំណែកជាថវិកាចំនួន៧លានដុល្លារក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីការចូលរួមរបស់កម្ពុជាចំនួន៧លានដុល្លារក្នុងមូលនិធិអភិវឌ្ឍន៍ACMECS។ មូលនិធិអភីវឌ្ឍន៍ACMECS ដែលមានប្រទេសចំនួន៥ជាសមាជិករួមមាន៖កម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពន្លឿនការងើបឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។ សម្ដេចតេជោប្រកាសបែបនេះក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី៩នាព្រឹកថ្ងៃទី៩ខែធ្នូតាមប្រព័ន្ធវិដេអូ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាថៃបានសន្យាផ្តល់វិភាគទានចំនួន២០០លានដុល្លារអាមេរិកជាមូលនិធិដំបូងសម្រាប់ការបង្កើតមូលនិធិអភិវឌ្ឍន៍ACMECS។ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានសន្យាផ្តល់វិភាគទាន៧លានដុល្លារអាមេរិកហើយសម្តេចក៏ទន្ទឹងរង់ចាំស្វាគមន៍ការចូលរួមដោយស្ម័គ្រចិត្តរបស់ពីសមាជិកដទៃទៀតក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។ សម្តេចបញ្ជាក់ថាជាមួយនឹងផ្តល់វិភាគទានហិរញ្ញវត្ថុគ្រប់គ្រាន់ និងក្រុមប្រឹក្សាប្រតិបត្តិដែលមានសមត្ថភាពខ្ញុំពិតជាមានសុទិដ្ឋនិយមថាយើងអាចចាប់ផ្តើមអនុវត្តន៍គម្រោងអាទិភាពក្រោមផែនការមេACMECS២០១៩-២០២៣ដោយរលូន។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាប្រទេសសមាជិកACMECS ស្មើនឹងពាក់កណ្តាលនៃប្រទេសសមាជិកអាស៊ានទាំង១០ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានក្នុងករណីដែលACMECS ដែលមានប្រទេសជាសមាជិកថ្មីថ្មោងចំនួន៤គឺទទួលបាននូវការអភិវឌ្ឍវា និងកាត់បន្ថយបាននូវគម្លាតហើយវាក៏ទទួលបាននូវការធ្វើសមាហរណកម្ម៕

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងអនុព័ន្ធយោធានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងអនុព័ន្ធយោធានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានអនុញ្ញាតឱ្យឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ នៅក្នុងជំនួបនោះ លោក Michael Tan បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈដល់បេសកម្មការទូតរបស់លោកទទួលបានជោគជ័យគួរជាទីមោទៈ និងបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩។ ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ផ្តើមចេញពីទំនាក់ទំនងនៃរយៈកាលដ៏យូរអង្វែងតាំងពីឆ្នាំ១៩៦៥ ហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងអាណត្តិរបស់ លោក Michael Tan ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ជាពិសេសតាមរយៈសមិទ្ធផលការងារជាច្រើន ដែល លោកឯកអគ្គរដ្ឋទូត សម្រេចបាន។ ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថា នឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនិយាយជារួម និងនិយាយដោយទ្បែករវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។ នៅថ្ងៃទី៨ធ្នូនោះផងដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…

  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធាន​ដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត តាមប្រពន្ធ័វីដេអូ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធាន​ដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត តាមប្រពន្ធ័វីដេអូ នៅព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត តាមប្រពន្ធ័វីដេអូ នៅថ្ងៃទី៩ ធ្នូ យោងតាមសសេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០២០ តាមប្រពន្ធ័វីដេអូ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រោងអញ្ជើញចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល(ACMECS) លើកទី៩ ហើយកិច្ចប្រជុំកំពូលទាំង២នោះ នឹងត្រូវដឹកនាំដោយ ឯ,ឧ បណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ។ អញ្ជើញអមសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំនោះរួមមាន ឯ,ឧ ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, ឯ,ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម,…

  • ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែធ្នូ, សីតុណ្ហភាពអប្បបរមាពី២០-២៦អង្សាសេ និងអតិបរមា ពី២៨-៣២អង្សាសេ

    ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែធ្នូ, សីតុណ្ហភាពអប្បបរមាពី២០-២៦អង្សាសេ និងអតិបរមា ពី២៨-៣២អង្សាសេ

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលឡើងទៅលើជាមួយនឹងខ្យសល់មូសុងឦសាន បក់ខ្សោយមកលើកម្ពុជា។ សម្រាប់ថ្ងៃទី១១-១៥ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីក្រមិតសម្ពោធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល * សីតុណ្ណភាពអប្បបរមា មានពី២២-២៥ អង្សាសេ* សីតុណ្ណភាពអតិបរមា មានពី២៨-៣២អង្សាសេ ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន * សីតុណ្ណភាពអប្បបរមា មានពី២០-២២ អង្សាសេ* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ ៣៖ តំបន់មាត់សមុទ្រ* សីតុណ្ណភាពអប្បបរមា មានពី២៤-២៦ អង្សាសេ* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ

  • ទីក្រុងឆាងវ៉ុន របស់កូរ៉េខាងត្បូងបានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងដល់ខេត្តព្រះសីហនុ

    ទីក្រុងឆាងវ៉ុន របស់កូរ៉េខាងត្បូងបានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងដល់ខេត្តព្រះសីហនុ

    យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងឆាងវ៉ុន ដែលស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ គឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា នាថ្ងៃសទី៧ធ្នូឆ្នាំ២០២០ បានផ្ដល់នៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងក្នុងដំណាក់កាលដំបូងដល់សាលាខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្ត។ ពិធីប្រគល់នោះ ធ្វើឡើងតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េលោកឡុង ឌីម៉ង់ និងអភិបាលក្រុងឆាងវ៉ុន លោក Heo Seong-moo ។ លោក ឡុង ឌីម៉ង់ ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលមានសណ្តានចិត្តជួយចែករំលែកនូវរថយន្ត និងសម្ភារៈបរិក្ខារក្នុងវិស័យសង្គ្រោះបន្ទាន់ ដែលស្ថានភាពនៃការរីកចម្រើន អភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី៣ របស់កម្ពុជា។ លោកថា ខេត្តពិតជាត្រូវការកិច្ចសហប្រតិបត្តិការ ទាំងភ្នែករឹង និងផ្នែកទន់ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុ។ លោកឡុង ឌីម៉ង់ បានបន្តថា ឆ្លើយតប និងសំណូមពរបន្ថែមរបស់លោក សាលាក្រុងឆាងវ៉ុន បានឯកភាពក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យម ដល់មន្ត្រីនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ឲ្យពួកគាត់មករៀនសូត្រផង និងអនុវត្តន៍ជាក់ស្ដែងនៅកូរ៉េផងដែរ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ សាលាក្រុងសេចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់២ គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុនបានផ្ដល់ជូនរថយន្តដឹកសំរាម១ គ្រឿង និងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាប និង ទីក្រុងឆាងវ៉ុនផ្ដល់រថយន្តពន្លត់អគ្គិភ័យដល់ខេត្តព្រះសីហនុ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ៕កឹម…

  • សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំ

    សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០៧ ធ្នូនេះ បានបង្ហោះក្នុងហ្វេសបុកផ្លូវការជូនជនរួមជាតិថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។ សម្តេចតេជោបន្តថា ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវឲ្យសាធារណជនប្រុងប្រយត្ន័ និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម

    អ្នកនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវឲ្យសាធារណជនប្រុងប្រយត្ន័ និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម

    យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃ៧ធ្នូឆ្នាំ២០២០នេះ បានឲ្យដឹងថា នារយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញថា មានជនមួយចំនួនបានប្រឌិតផ្សព្វផ្សាយព័ត៌នាបអកុសល មិនពិត បំពុលបរិយាកាសសង្គម ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ស្លន់ស្លោ ស្ដីពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា គេមានការសោកស្ដាយយ៉ាងខ្លាំងចំពើទង្វើខាងលើ ក្នុងពេលដែលរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុងសហការគ្នាយ៉ាងសស្រាក់ស្រាំ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានចាំបាច់នានា ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាជូនសាធារនជន បានជ្រាបមិនថាពេលយប់ ឬពេលថ្ងៃ នៅទីណានោះទេ។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ចេញព័ត៌មានទាន់ហេតុការណ៍យ៉ាងសកម្ម ពីព្រឹត្តិការសហគមន៍២៨វិច្ឆិកាផងដែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាល ជាស្ថាប័នមានអាទិភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងនឹងការឆ្លងវីរុសកូវីដ-១៩។ អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឲ្យសាធារណជន តាមដានទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី www.facebook.com/hunsencambodia និងដើម្បីបានជ្រាបច្បាស់អំពីចំណាច់ការនានា ដែលរាជរដ្ឋាភិបាលដាក់ចេញ ក៏ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល www.facebook.com/ministeryofhealthcambodia ឬមានចម្ងល់ណាមួយជាយថាហេតុអាចទាក់ទងទៅកាន់លេខ១១៥។ ជាមួយគ្នានោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពវនាវឲ្យសាធារណជន…

  • សម្តេចតេជោ គ្រោងនឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត

    សម្តេចតេជោ គ្រោងនឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត

    យោងតាមសសេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងការបរទេសកម្ពុជានៅថ្ងៃទី៧ធ្នូនេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងធ្វើឡើងនៅថ្ងៃសទី៩ធ្នូឆ្នាំ២០២០តាមប្រពន្ធ័វីដេអូ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏គ្រោងអញ្ជើញចូលរួមផងដែរក្នុងកិច្ចប្រជុំព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល(ACMECS) លើកទី៩ ហើយកិច្ចប្រជុំកំពូលទាំង២នោះ នឹងត្រូវដឹកនាំដោយលោកបណ្ឌិត ថងកុន ស៊ូសុលីត នាយករដ្ឋមន្ត្រីឡាវ។ អញ្ជើញអមសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំនោះរួមមាន លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, បណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ , លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕ដោយ៖ កឹម ទៀង