-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខ នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់ៗចំនួន៨។ របៀបវារៈទាំង៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា មានដូចខាងក្រោម៖ ១៖ ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ២៖ ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។ ៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៤៖ ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤។ ៥៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។ ៦៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា…
-
អប្សរាព្រឹកនេះ ១៦ ធ្នូ ២០២០

-
គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ និងកែលម្អដងស្ទឹង សៀមរាប លើកកម្ពស់សោភ័ណភាពក្រុងសៀមរាប

សៀមរាប៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍វប្បធម៌ដ៏ទាក់ទាញរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងកែលម្អស្ទឹងសៀមរាប ។ គម្រោងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ទាំង ៣៨ខ្សែនេះ មានប្រវែង ១០៨,៧៤គីឡូម៉ែត្រ។ ការស្ថាបនានេះ គ្រោងប្រើប្រាស់ថវិកាជាតិសរុបជាង ១៤០លាន ដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ ក្រៅពីការសាងសង់ផ្លូវទាំង ៣៨ខ្សែ និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញថវិកាប្រមាណ ៥លានដុល្លារ ដើម្បីកែលម្អស្ទឹងសៀមរាបប្រវែងជិត ៩គីឡូម៉ែត្រ។ ផ្លូវទាំង៣៨ ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន៖ ប្រភេទទី១៖…
-
អត្ថន័យ ស.២១ នៃគុកទួលស្លែង របប៣ឆ្នាំ ៨ខែ ២០ ថ្ងៃ ( របបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩)

ពាក្យថា ស.២១ នៃគុកទួលស្លែងមានន័យដូចតទៅ៖ អក្សរ ” ស ” តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសម្ងាត់ ឬគុកសម្ងាត់។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ មុនឆ្នាំ១៩៧៥ ជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ (សម័យសាធារណរដ្ឋខ្មែរ)។ ថ្ងៃទី ១៧មេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម(របបកម្ពុជាប្រជាធិបតេយ្យ) បានកាន់កាប់ទីក្រុងភ្នំពេញ ហើយកន្លែងនេះ ប្រើសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់ទីនេះផងដែរ។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗ ដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គ ដេីម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ “ក” បានរៀបចំជាបន្ទប់ទំហំ៦មx៤ម មានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ “ក” សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និងប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ “ខ គ និង ឃ” ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។…
-
ស្ថានទូតចិនប្រចាំកម្ពុជាផ្ញើលិខិតជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឳកាសខួបកំណើតសម្ដេចនៅថ្ងៃ១៥ធ្នូ

លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ កម្ពុជា និងភរិយា បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ធ្នូ ឆ្នាំ២០២០។ សារលិខិតនោះមានខ្លឹមសារថា « ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យើងខ្ញុំសូមគោរពអបអរសាទរ និងជូនពរបវរមហាប្រសើរជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូណ៌ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ។ ស្ថិតក្រោមការដឹកនាំនិងយកចិត្តទុកដាក់បំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមជាកម្លាំងយ៉ាងសកម្មបំផុតក្នុងកិច្ចការមនុស្សធម៌ ផ្តល់អត្ថប្រយោជន៍ជាច្រើនអនេកជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេស ស្ថិតក្នុងកិច្ចទប់ស្កាត់នឹងគ្រោះមហន្តរាយទឹកជំនន់ និងជំងឺកូវីដ-១៩នាឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការចូលរួមជួយដល់ប្រជាជនដែលមានជីវភាពលំបាក និងក្រីក្រ។ ជាចុងក្រោយនេះ យើងខ្ញុំសូមជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿង ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត មិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ។ »




