-
ប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា មិនត្រូវបាន ប្រទេសអង់គ្លេស អនុវត្តព្យួរផ្នែកខ្លះ នោះទេ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០, លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រ។ លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម កុយ គួង។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា…
-
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ឯកឧត្តម សុខ សូកាន ជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម សុខ សូកាន ក៏បានត្រាស់បង្គាប់អោយ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ។ ឯកឧត្តម សុខ សូកាន ជាកូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី នៃទីស្តីការគណៈរដ្ឋមន្រ្តី។ គិតមកដល់ពេលនេះ ឯកឧត្តម សុខ សូកាន មានវ័យប្រមាណ៣៧ឆ្នាំ និង ត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ធ្វើជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា៕
-
មុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ ត្រូវបាននគរបាលឃាត់ខ្លួនម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់
កណ្តាល៖ មុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់យ៉ាងសកម្មនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង ៥០នាទី នៅចំណុចក្រោយរោងចក្រកាត់ដេរ ភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យទី១ឈ្មោះ ទិត្យ ចិត្រា. ហៅ ខ្មៅ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ជាមុខសញា មានដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ចំនួន០២ ដីកា ( ចេញដោយ ចៅស៊ើបសួរ តុប ឈុនសុង និងចៅក្រមស៊ើបសួរ ទិត ដាលីន ) ។ និងទី២ឈ្មោះ នាង ភេទប្រុស ទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល…
-
គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភានឹងប្រជុំពិនិត្យ ពិភាក្សា លើរបៀបវារៈចំនួន៧ នៅថ្ងៃទី១៨ ធ្នូ

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នឹង ដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការ អចិ ន្ត្រៃ យ៍ ព្រឹទ្ធសភា នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៧ រួមមានៈ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ រួមទាំងរបៀបវារៈមួយចំនួនទៀតទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។របៀបវារៈសំខាន់ៗចំនួន ៧ ដែល គណៈកម្មាធិការ អចិន្ត្រៃ យ៍ ព្រឹទ្ធសភា នឹងលើកយកមកពិនិត្យ សម្រេចដើម្បីដាក់ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។រួមមានៈ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ។៣- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ ។៤- សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើ ការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក ។៦ សេចក្តីព្រាងច្បាប់ស្តីពីយល់ ព្រម លើពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ ។ ពិធីសារទី៤…
-
អាពាហ៍ពិពាហ៍ដែលមិនមែនជាក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាឱឡារឹកមួយរវាងបុរសម្នាក់ និងស្រ្ដីម្នាក់ដែលប្ដេជ្ញាថានឹងរស់នៅរួមសុខ រួមទុក្ខជាមួយគ្នា។ ហើយដោយគ្មាននរណាម្នាក់ ឬភាគីណាមួយអាចមកបង្ខំឆន្ទៈរបស់ភាគីម្ខាងទៀតបានឡើយ ហើយនេះគឺជាគោលការណ៍ទូទៅដែលមនុស្សនៅក្នុងសកលលោកបានអនុវត្ដអស់រយៈពេលជាយូរលង់ណាស់មកហើយ រួមទាំងប្រទេសកម្ពុជាផងដែរ។ ផ្ទុយទៅវិញ ល័ក្ខខណ្ឌ័ទាំងនេះ គឺមិនត្រូវបានអនុវត្ដសោះឡើយនៅក្នុងសម័យខ្មែរក្រហម ដោយអង្គការ គឺជាអ្នកចាត់តាំង និងជ្រើសរើសនិងផ្សំផ្គុំបុរស និងស្ត្រីឲ្យមានគ្រួសារដោយអនុវត្តតាមច្បាប់របស់អង្គការ។ បុរសនិងស្ត្រីណាដែលមិនឯកភាពតាមការចាត់តាំង និងរៀបចំរបស់អង្គការនឹងត្រូវដាក់ពិន័យ ឬយកទៅឃុំឃាំងធ្វើទារុណកម្មជាដើម។ ជាការពិតណាស់វាជាការបំបិទសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយក៏ជាការរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរលើស្ត្រីខ្មែរ ហើយក៏ជាការធ្វើទារុណកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរមិនអាចបំភ្លេចបាននៅក្នុងផ្នត់គំនិតរបស់ស្ត្រីខ្មែរដែលធ្លាប់បានឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំក្រោមការដឹកនាំរបស់ខ្មែរក្រហមនេះផងដែរ។ ចូលចងចាំថាស្ត្រី ជាមាតានៃពិភពលោកនិងជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិមាតុភូមិទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។ https://www.facebook.com/blackcrowkh/posts/151227760092187
-
ក្រសួងកិច្ចការនារី រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងកិច្ចការនារី ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និង កិច្ចប្រជុំពាក់ព័ន្ធនានា របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី តាមរយៈប្រព័ន្ធវីដេអូ ខណៈពេលដែលប្រទេសកម្ពុជា ទទួលតំណែងជាប្រធានគណៈកម្មាការអាស៊ាន ស្ដីពីស្រ្តីចាប់ពីចុងខែធ្នូ ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសាឡឹម បានផុតអាណិត្តនៅក្នុងឆ្នាំ២០២០។ កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមប្រធានបទ «ការជំរុញឲ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមរបស់ស្រ្តីលើឆាកនយោបាយ» ប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកិច្ចការនារី និងជាប្រធានរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី។ កិច្ចប្រជុំប្រចាំឆ្នាំ បានពិភាក្សាយ៉ាងស៊ីជម្រៅ លើសេចក្ដីព្រាងផែនការសកម្មភាពថ្មី របស់គណៈកម្មាការអាស៊ានស្ដីពីស្រ្តី ឆ្នាំ២០២១-២០២៥ ដើម្បីដាក់ជូន រដ្ឋមន្រ្តីស្រ្តីអាស៊ាន ដើម្បីពិនិត្យ និងសម្រេចនៅត្រីមាសទី១ ឆ្នាំ២០២១។កិច្ចប្រជុំបានឯកភាពដាក់ចេញនូវឯកសារសំខាន់ៗមួយចំនួន ក្នុងការអនុវត្តនិងធានាថាយេនឌ័រ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី គណៈកម្មាធិការអាស៊ានក្នុងការលើកកម្ពស់ និង ការការពារសិទ្ធដល់ស្រ្តី និងកុមារ ស្ថាប័នអន្តរវិស័យអាស៊ាន ជាការចូលរួម ពីសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ព័ន្ធស្រ្តី និងក្មេងស្រី។ កិច្ចប្រជុំគណៈកម្មាការអាស៊ានដើម្បីស្រ្តី វត្តមានរបស់អាស៊ានបូកបី ប្រទេសចិន ជប៉ុន…



