Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងសាធារណៈការ ស្នើភាគីពាក់ព័ន្ធ​សហការគ្នា​ឱ្យល្អ ដើម្បីសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបឱ្យបាន តាមការគ្រោងទុក

    រដ្ឋមន្ត្រីក្រសួងសាធារណៈការ ស្នើភាគីពាក់ព័ន្ធ​សហការគ្នា​ឱ្យល្អ ដើម្បីសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបឱ្យបាន តាមការគ្រោងទុក

    សៀមរាប៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការសាងសង់ផ្លូវក្នុងក្រុងសៀមរាបនោះ បានស្នើសុំឱ្យភាគីពាក់ព័ន្ធ រួមទាំងអ្នកទទួលភារៈសាងសង់ផ្លូវ សហការគ្នាជាធ្លុង ដើម្បីសាងសង់ផ្លូវទាំង៣៨ខ្សែ ឱ្យបានបានតាមការគ្រោងទុកទាំងគុណភាព សោភ័ណភាព និងរយៈពេលកំណត់។ សំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្ដារ កែលម្អដងស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ កងវិស្វកម្មក្រសួងការពារជាតិ និងអង្គភាពអនុវត្តការសាងសង់ផ្លូវទាំង ៣៨ខ្សែ ។ កិច្ចប្រជុំដែលធ្វើនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ មានគោលបំណងឱ្យក្រុមការងារស្ថាបនាផ្លូវ និងក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស មានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ មានរបៀបរបបការងារតែមួយ មានស្តង់ដាបច្ចេកទេស និងសម្ភារបរិក្ខារបច្ចេកទេសរួមគ្នា សំដៅសម្រេចការងារឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអ្នកដែលបានសិក្សា និងស្នើដោយផ្ទាល់លើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ត្រូវបានសម្តេចតេជោ ចាត់តាំងឱ្យដឹកនាំអនុវត្តន៍ការងារសាងសង់នេះដោយផ្ទាល់ផងដែរ។…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦០ម៉ឺននាក់ និងជាសះស្បើយជិត៥០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦០ម៉ឺននាក់ និងជាសះស្បើយជិត៥០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧១លាន៤៣ម៉ឺន៧ពាន់៣៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦០ម៉ឺន១ពាន់១៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៩លាន៦៣ម៉ឺន៧ពាន់២៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន២៩ម៉ឺន៥ពាន់៤៥៨នាក់ ស្លាប់ចំនួន៣០ម៉ឺន២ពាន់៧៥០នាក់ និងជាសះស្បើយចំនួន៩លាន៥០ម៉ឺន៧ពាន់៤១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៨២ម៉ឺន៧ពាន់២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន២ពាន់៦៦២នាក់ និងជាសះស្បើយ៩លាន៣២ម៉ឺន៤ពាន់៣២៨នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៨៣ម៉ឺន៦ពាន់៣១៣នាក់ ស្លាប់១៨ម៉ឺន៤៥៣នាក់ និងជាសះស្បើយ៥លាន៩៥ម៉ឺន៤ពាន់៧៤៥នាក់ ៕

  • ពលកម្មកុមារសម័យខ្មែរក្រហម “១៧ មេសា ១៩៧៥-៦ មករា ១៩៧៩”

    ពលកម្មកុមារសម័យខ្មែរក្រហម “១៧ មេសា ១៩៧៥-៦ មករា ១៩៧៩”

    យើងដឹងហើយថាកុមារគឺជាកោសិកាដ៏ចាំបាច់ និងមានតម្លៃបំផុតមួយក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា និងសកលលោកទាំងមូលនាពេលអនាគត។ ដូច្នេះហើយ កុមារត្រូវទទួលបាននូវសិទ្ធិអាទិភាពជាចាំបាច់ក្នុងកិច្ចគាំពារពីសំណាក់មជ្ឈដ្ឋានជុំវិញដោយខានពុំបាន។ ប៉ុន្តែផ្ទុយនឹងស្មារតីខាងលើនេះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ ១៩៧៥-១៩៧៩ កុមារបែរជាត្រូវបានបំពេញដោយគំនិតដែលប្រាសចាក់ពីសីលធម៌ និងទទួលបានតែការប្រល័យទៅវិញ។ ក្នុងរបបខ្មែរក្រហម កុមារត្រូវបានគេសង្កេតឃើញថាត្រូវបានបាត់បង់សិទ្ធិធំទាំង៤របស់ខ្លួន រួមមានដូចជា÷សិទិ្ធរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការអភិវឌ្ឍន៍ ក្នុងនោះកុមារជាច្រើនត្រូវបានប្រើឱ្យធ្វើការងារហួសកម្លាំង ដោយកុមារខ្លះត្រូវបានស្លាប់ដោយកង្វះអាហារបរិភោគ និងខ្លះទៀតត្រូវបានយកទៅសម្លាប់ក្រោមហេតុផលក្បត់អង្គការ។ លើសពីនេះទៀត សិទ្ធិទទួលបានការការពារ ក៏កុមារពុំទទួលបានផងដែរ ព្រោះកុមារភាគច្រើនត្រូវបានបំបែកចេញពីឪពុកម្តាយតាំងពីតូច ដោយម្តាយឪពុកត្រូវជម្លៀសយកទៅធ្វើការនៅតាមសហករណ៍ឆ្ងាយៗដើម្បីបម្រើមហិច្ឆតា មហាលោតផ្លោះ មហាអស្ចារ្យ របស់ខ្មែរក្រហម។ កុមាររស់នៅដោយខ្វះភាពកក់ក្តៅពីឪពុកម្តាយ ខ្វះការថែទាំ ខ្វះការការពារ ព្រោះឪពុកម្តាយពុំមានសិទ្ធិមើលថែរក្សា និងការពារកូនៗរបស់ខ្លួនឡើយ ដោយហេតុថា សូម្បីតែសិទ្ធិរស់រានរបស់ខ្លួនដែលជាឪពុកម្តាយក៏ពុំមានផង បើពួកគាត់ធ្វើការងារប្រហែសតែបន្តិច ពួកគាត់នឹងត្រូវអង្កការយកទៅរៀនសូត្រ និងសម្លាប់ក្រោមហេតុផលថា “ទុកមិនចំណេញ ដកចេញក៏មិនខាត”។ បើឪពុកម្តាយត្រូវបានអង្គការយកទៅសម្លាប់ កូនៗ ញាតិមិត្តបងប្អូនក៏មិនប្រាកដថារួចខ្លួនដែរ ដោយកុមារខ្លះត្រូវបានសម្លាប់តាមក្រោយបន្ទាប់ពីឪពុកម្តាយ ក្រោមគោលការណ៍ “ជីកស្មៅ ត្រូវជីកទាំងឫស”។ យ៉ាងណាមិញ កុមារក៏ត្រូវបានអង្គការចាត់តាំងឱ្យទៅរៀនសូត្រក្រោមប្រព័ន្ធអប់រំរបស់បក្សដើម្បីបណ្តុះមនោគមវិជ្ជា និងគំនិតបដិវត្តន៍ ក្នុងចក្ខុវិស័យជម្រុញកុមារឱ្យចូលបម្រើក្នុងជួរកងទ័ព ចលនាតស៊ូ ឬចលនាបដិវត្តន៍ធំៗរបស់អង្គការ ដោយកុមារខ្លះត្រូវបានតែងតាំងជាកម្មាភិបាលទទួលបន្ទុកមើលការងាររបស់មនុស្សធំនៅក្នុងសហករណ៍។ ខ្មែរក្រហមចាត់ទុកកូនក្មេងដូចជាក្រដាស់ស ដោយយល់ឃើញថាក្មេងជាមនុស្សស្មោះត្រង់…

  • គ.ជ.ប អនុញ្ញាតឱ្យអង្គការខុមហ្វ្រែល ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត

    គ.ជ.ប អនុញ្ញាតឱ្យអង្គការខុមហ្វ្រែល ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុញ្ញាតឱ្យអង្គការខុមហ្វ្រែល (COMFREL) ធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០។ ការសម្រេចធ្វើឡើងតបតាមសំណើរបស់អង្គការខុមហ្វ្រែល ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានស្នើដល់ គ.ជ.ប សុំបញ្ជីឈ្មោះបោះឆ្នោតដំបូង ឆ្នាំ២០២០ និងសុំកិច្ចសម្របសម្រួលជាមួយថ្នាក់ក្រោមជាតិ ដើម្បីធ្វើសវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០។ គ.ជ.ប, កាលពីឆ្នាំមុន អង្គការខុមហ្វ្រែល បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ ហើយបានវាយតម្លៃថា បញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០១៩ មានភាពល្អប្រសើររហូតដល់ ៩៩.៧% ដោយបានរកឃើញឈ្មោះស្ទួន តែ ៤៤ ឈ្មោះប៉ុណ្ណោះ ហើយ គ.ជ.ប ដោះស្រាយឈ្មោះស្ទួនទាំងនោះរួចរាល់ហើយទៅតាមករណីនីមួយៗ។​ ចំពោះការធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អង្គការខុមហ្វ្រែល នឹងចាប់ផ្ដើមដំណើរការនៅចន្លោះ ខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ គ.ជ.ប តែងតែសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ហើយ គឺជាការបើកទូលាយប្រកបដោយតម្លាភាព ក្នុងការវាយតម្លៃទៅលើគុណភាព និងប្រសិទ្ធភាព នៃបញ្ជីបោះឆ្នោត ដើម្បីឱ្យបញ្ជីបោះឆ្នោតឆ្នាំ២០២០ កាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។…

  • គ.ជ.ប៖ បានអនុញ្ញាតឲ្យអង្គការខុមហ្វ្រែលធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០

    គ.ជ.ប៖ បានអនុញ្ញាតឲ្យអង្គការខុមហ្វ្រែលធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអនុញ្ញាតឲ្យអង្គការខុមហ្វ្រែល(Comfrel)ធ្វើសវនកម្មលើបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០។

  • ក្រសួងមហាផ្ទៃ និងបរស្ថានចេញប្រកាសបង្កើតក្រុមការងារដើម្បីពិនិត្យដាក់បញ្ជូលវិធានការអនាម័យបរិស្ថាន ក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ និងបរស្ថានចេញប្រកាសបង្កើតក្រុមការងារដើម្បីពិនិត្យដាក់បញ្ជូលវិធានការអនាម័យបរិស្ថាន ក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសរួមគ្នា ស្ដីពីការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

  • ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

    ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

    ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានចាត់ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ កន្លងមកថាជាការរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។ នេះជាការអះអាងប្រកបថោយមោទនះភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅក្នុងកិច្ចប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ សូមបញ្ជាក់ថា÷ ប្រជុំទ្វេភាគរវាងធនាគារកណ្តាលទាំងពីរ នេះត្រូវបានរៀបចំធ្វើ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។ហើយសម្រាប់កិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ក្រោយពីថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ដែលជារួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន នៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរកម្ពុជាវៀតណាម។ កិច្ចប្រជុំប្រចាំលើកនេះដែរ ក៏បានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងការបង្កើនវិសាលភាព លើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក សម្រាប់ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យ លើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមធនាគាររដ្ឋវៀតណាម បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច…

  • អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំបើកមហាសន្និបាទលើកទី៤០របស់សមាគមAIMF តាមប្រព័ន្ធ(វីដេអូខុនហ្រ្វីន)

    អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំបើកមហាសន្និបាទលើកទី៤០របស់សមាគមAIMF តាមប្រព័ន្ធ(វីដេអូខុនហ្រ្វីន)

    ភ្នំពេញ៖ វេលាម៉ោង១១,៣០នាទីយប់ ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចូលរួមកិច្ចប្រជុំ លើកទី៤០ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលមានសមាជិក១៣០ ប្រទេស ។ តាមប្រព័ន្ធអនឡាញ (វិដេអូខុនហ្វ្រីន) ដោយវិបត្ដិជំងឺកូវីដ-១៩ អភិ បាលក្រុងនីមួយៗ មិនអាចធ្វើដំណើរទៅចូលរួម នៃកិច្ចប្រជុំនៅទីក្រុងទុយនីស ប្រទេស ទុយនីស៊ី ដែលម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាតស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីថលនេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគមAIMF ហើយ សមាគមAIMFតែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេសក្រោមប្រធានបទដាច់ដោយ ឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀតសម្រាប់ឆ្នាំ២០២០នេះ ។ សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល។ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចំរើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។ សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMFនិងធ្វើឡើងក្រោមអធិបតីភាពលោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF…

  • លទ្ធផល នៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩, កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១០, និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណលើកទី១១

    លទ្ធផល នៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩, កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១០, និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណលើកទី១១

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA) លើកទី១១។វណ្ណ លុក

  • ការធ្វើតេស្តលើកទី២ ពុំមានថ្នាក់ដឹកនាំរដ្ឋសភា តំណាង​រាស្ត្រ និងអ្នកពាក់ព័ន្ធទាំងអស់ មានផ្ទុក​កូវីដ-១៩ទេ

    ការធ្វើតេស្តលើកទី២ ពុំមានថ្នាក់ដឹកនាំរដ្ឋសភា តំណាង​រាស្ត្រ និងអ្នកពាក់ព័ន្ធទាំងអស់ មានផ្ទុក​កូវីដ-១៩ទេ

    MC:  នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ការធ្វើតេស្តលើកទី២ លើថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីរកជំងឺកូវីដ- ១៩ កាលពីម្សិលមិញបង្ហាញថា អវិជ្ជមានទាំងអស់។  សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភា, លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, អ្នកតំណាងរាស្ត្រ ក្នុងនោះមានទាំងឧបនាយករដ្ឋមន្រ្តីចំនួន២រូបផងដែរ គឺសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមន្រ្តីរដ្ឋសភា និងក្រុមគ្រួសារ ទាំងអ្នកពាក់ព័ន្ធផ្សេងទៀតដូចជាអង្គរក្ស គឺលទ្ធផលអវិជ្ជមានទាំងអស់។  ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ ឯកឧត្តម ឡូយ សុផាត បានប្រាស្រ័យទាក់ទងជាមួយឯកឧត្តម ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។ របាយការណរបស់ក្រសួងសុខាភិបាល…