-
ឯកឧត្តម សៅ សារឿន ត្រួតពិនិត្យភាពមិនប្រក្រតីចំពោះមុខសញ្ញាជនពិការនៅស្រុកវាលវែង

បន្ទាប់ពីគណៈកម្មការអន្តរក្រសួងសម្រាប់ត្រួតពិនិត្យមុខសញ្ញាជនពិការ ដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យបានចុះត្រួពិនិត្យមុខសញ្ញា ជនពិការដែលជាអតីតៈយុទ្ធជន ក្នុងស្រុក វាលវែង ទិសទី៤ យោធភូមិភាគ ៥ ទាំងចំនួន ៣៣៩ នាក់កន្លងមក ដោយពិនិត្យភាពមិនប្រក្រតីមានចំនួន ៣៧ រូប ។ ទើបព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ វិច្ឆិកា នេះ ជំនាញក្រុមការងារដឹកនាំដោយ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល ជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ត្រួតពិនិត្យមុខសញ្ញាជនពិការ ដោយមានវត្តមាន តំណាងអាជ្ញាធរមូលដ្ឋាននិងបងប្អូនជនពិការដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ បានចុះមកត្រួតពិនិត្យបន្ត នៅទីបញ្ជាការទិសជួរមុខយោធភូមិភាគទី៥ ទីសទី ៤ ក្នុងស្រុកវាលវែង។ ឯកឧត្តម សៅ សារឿន បាននបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំស្វែងរកភាពមិនប្រក្រចំពោះមុខសញ្ញាជនពិការដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលបានចុះត្រួពិនិត្យមុខសញ្ញាជនពិការដែលជាអតីតៈយុទ្ធជន ក្នុងស្រុកវាលវែង ទាំងចំនួន ៣៧ នាក់លើចំនួនរួម ៣៣៩នាក់ នារយៈពេកន្លងមកនេះ គឺត្រូវចុះពិនិត្យមុខសញ្ញាជនពិការ មិនជាប់ថ្នាក់ពិការពិតប្រាកដ ពិការមិនចំមុខសញ្ញា និងរបួសស្រាល ដោយមិនចំមុខសញ្ញាពិការ ទើបថ្ងៃនេះជំនាញបានចុះមកពិនិត្យជាលើកទី២ បន្តទៀតដើម្បីជាផលប្រយោធន៍របស់បងប្អូនជនពិការ…
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រាបលាខណះបញ្ចប់អាណត្តិបេសកកម្មការទូត

ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ ឯកឧត្ដម Michael Tan Keng Siongឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូតនៅកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។ កម្មវិធីជួបសំដែងការគួរសម និងជម្រាបលានេះ ធ្វើឡើង នាព្រឹកថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីស្តីការក្រសួង ។ នៅក្នុងជំនួបនេះ ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុងនាមស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរី សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា…
-
ទេសរដ្ឋមន្រ្តី អៀង មូលី ផ្ដល់សារគន្លិះសំខាន់ៗ ៧ចំណុច

ភ្នំពេញ៖ បិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្ដល់សារជាគន្លិះសំខាន់ ៧ចំណុច សម្រាប់ដល់គ្រប់ភាគីពាកព័ន្ធទាំងអស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ឈានទៅដល់ការបញ្ចប់ទាំងស្រុង ការឆ្លងរីករាលដាលមេរោគអេដស៍- ជំងឺអេដស៍ រួមជាមួយនឹងការបង្ហាញពីវិធីសាស្ត្រវិទ្យាសាស្ត្រមួយចំនួន ក្នុងការពន្លឿនការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការ ពិភាក្សា យ៉ាងផុសផុល នៅក្នុងអង្គសន្និបាតនា លោកសូមចូលរួមចំណែកផ្តល់នូវអនុសាសន៍សំខាន់ៗមួយ ចំនួន ដើម្បីបន្តយុទ្ធនាការប្រយុទ្ធនឹង មេរោគអេដស៍- ជំងឺអេដស៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូច ខាង ក្រោម ៖ ទី១៖ បន្តការអនុវត្តរួមគ្នានូវគម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣)។ទី២៖ ធានាឱ្យបាននូវចីរភាពនៃការឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្កើត និងធ្វើបច្ចុប្បន្នភាពគណៈ កម្មាធិ ការប្រ យុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស ក្នុងឃុំ សង្កាត់ ទាំងអស់នៅទូទាំងប្រទេស និងធ្វើការបញ្រ្ជាប…
-
នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយបន្ថែមទៀតដែរ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ១៩វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកដែលប៉ះពាល់ព្រឹតិត្តិការណ៍ថ្ងៃទី៣វិច្ឆិកា នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការថ្ងៃសទី៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ពន្ធ័ព្រឹត្តិការ៣វិច្ឆិកាផ្ទាល់ និងប្រយោល សរុបចំនួន១ពាន់៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៤នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានចាត់ទុកថា នោះគឺជាលទ្ធផលដ៏ល្អមួយសម្រាប់កម្ពុជា ដែលឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន បានកំណត់រួចហើយថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់តាមការធ្វើចត្តាឡីស័កតាមពេលវេលាដូចជា សម្រាប់ថ្ងៃសទី១៩វិច្ឆិកាឆ្នាំ២០២០ មានរាជធានីភ្នំពេញចំនួន១ពាន់៥៦៩នាក់ ក្នុងនោះមានជនជាតិហុងគ្រីចំនួន៥នាក់ ដោយរាប់ទាំងអ្នកអវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សសូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផងដែរ។ ខេត្តកណ្ដាលមានចំនួន៦៧នាក់ ខេត្តពោធិ៍សាត់មានចំនួន៤០នាក់ ខេត្តព្រៃវែងមានចំនួន២៣នាក់ ខេត្តកំពង់ធំមានចំនួន៣នាក់។ សម្រាប់ថ្ងៃទី២១វិច្ឆិកាឆ្នាំ២០២០ មានខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ សម្រាប់ថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ មានខេត្តកែប១៨នាក់ ខេត្តព្រះសីហនុចំនួន៤០នាក់ និងខេត្តកំពង់ចាម១នាក់។ សម្រាប់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២០ មានខេត្តព្រះវិហារចំនួន២០នាក់ និងខេត្តរតនគិរីចំនួន១០នាក់៕
-
វិញ្ញាសារ៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖ ១៖ ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេល ដែលកំពុងតែមានការរាតត្បាតខ្លាំង នៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក២៖ ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ៣៖ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរ ដោយយកចិត្តទុកដាក់ក្នុងការ សម្រួលឱ្យបងប្អូនខ្មែរ ដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀត ចូលមកកាន់កម្ពុជា៤៖ ព្រឹត្តិការណ៍៣វិច្ឆិកា ។ បរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសារដ៏ស្មុគស្មាញទាំង៤ខាងលើ និយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា «នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា» និង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាច…
-
ទីប្រឹក្សាស្ថានទូតចិនជួបញ៉ឹកប៊ុនឆៃនៅគេហស្ថាន

-
គណបក្សនយោបាយបីត្រៀមប្រកាសសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ



