Category: នយោបាយ

  • គណបក្សប្រជាជនកម្ពុជាអបអរគណបក្សនយោបាយ៣ចងសម្ព័ន្ធត្រៀមប្រកួតប្រជែងការបោះឆ្នោតសកល

    គណបក្សប្រជាជនកម្ពុជាអបអរគណបក្សនយោបាយ៣ចងសម្ព័ន្ធត្រៀមប្រកួតប្រជែងការបោះឆ្នោតសកល

    មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសាន បានថ្លែងគាំទ្រការចងសម្បាច់គ្នារវាងគណបក្ស នយោ បាយបីដើម្បីការត្រៀមចូលរួមប្រកួតការបោះឆ្នោតសកលឆ្នាំ២០២៣។

  • កម្ពុជាហៅការចោទប្រកាន់មូលដ្ឋានរាមរបស់សហរដ្ឋអាមេរិកថាជាការធ្វើអន្តរាយការជឿទុកចិត្តគ្នានិងធ្វើឲ្យកម្ពុជាអរិភាពនឹងអ្នកជិតខាង

    កម្ពុជាហៅការចោទប្រកាន់មូលដ្ឋានរាមរបស់សហរដ្ឋអាមេរិកថាជាការធ្វើអន្តរាយការជឿទុកចិត្តគ្នានិងធ្វើឲ្យកម្ពុជាអរិភាពនឹងអ្នកជិតខាង

    រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធជុំវិញរឿងផ្តល់មូលដ្ឋានកងទ័ពជើងទឹករាមធ្វើជាកន្លែងកងទ័ពជើងទឹករបស់ ប្រទេសចិន និងបានចាត់ទុកការចោទប្រកាន់នោះថាជាការធ្វើឲ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងការបង្កអរិ ភាពរវាងកម្ពុជាជាមួយនឹងប្រទេសក្នុងតំបន់ថែមទៀត។ ការច្រានចោលនេះ បានធ្វើតាមរយៈសេចក្តីប្រកាស ព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី១៥វិច្ឆិកា ដែលជាការឆ្លើយតបរបស់កម្ពុជាទៅនឹងការសម្តែង ក្តី ព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥កាលពីថ្ងៃអាទិត្យ កន្លងមកនេះ។

  • នាយករដ្ឋមន្ត្រីឡាវធ្វើលិខិតអរគុណចំពោះសម្តេចតេជោ

    នាយករដ្ឋមន្ត្រីឡាវធ្វើលិខិតអរគុណចំពោះសម្តេចតេជោ

    នាយករដ្ឋមន្ត្រីឡាវ បានធ្វើលិខិតមួយថែមទៀត ថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រគល់ ម៉ាស់និងបរិក្ខាពេទ្យដល់រដ្ឋាភិបាលនៃប្រទេសឡាវ។ លិខិតរបស់នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ថងលុន ស៊ីសុ លីត បានសរសេរថា លោកសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះ ស្ម័គ្រចំពោះការជួយឧបត្ថម្ភគាំទ្រដ៏មានតម្លៃ ដែលសម្ដេចក៏ដូចជារដ្ឋាភិបាលនិងប្រជាជនកម្ពុជា ផ្ដល់ឲ្យក្នុង គ្រា ដ៏លំបាក ដែលប្រទេសឡាវនិងកម្ពុជាទាំងពីរកំពុងជួបប្រទះ។ នាយករដ្ឋមន្ត្រីឡាវបានសរសេរចាត់ទុក កាយ វិការបស់កម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដ៏ស្និទ្ធ និងជាប្រពៃណី ពីសាមគ្គីភាព និងកិច្ច សហប្រ តិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រ ទេសទាំងពីរដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីឡាវ បានធានាអះអាងបញ្ជាក់ចំពោះសម្ដេចថា ជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹង ត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតនោះ នៅក្នុង ប្រទេសឡាវ។

  • នាយករដ្ឋមន្ត្រីឡាវអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ជំនួយបរិក្ខាបង្កាកូវីដ១៩

    នាយករដ្ឋមន្ត្រីឡាវអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ជំនួយបរិក្ខាបង្កាកូវីដ១៩

    នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានផ្តល់ សម្ភារៈបង្កាកូវីដ១៩ក្នុងនោះរួមមានម៉ាសចំនួន២លាន១សែនម៉ាសនិងបរិក្ខាពេទ្យផ្សេងៗសារុប ចំនួន១២មុខ។ សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិរួមដំណើរ ជាមួយនឹងរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវយក់ សម្បត្តិ បានធ្វើដំណើរតាមយន្តហោះពិសេស មួយនៅថ្ងៃទី១៦វិច្ឆិកា ក្នុងការនាំយកអំណោយសម្ភារៈបង្កាកូវីដ១៩ទាំងនោះ ប្រគល់ជួននាយករដ្ឋមន្ត្រីឡាវ លោក ថងលុន ស៊ីសុលីត ដែលបានរង់ចាំទទួលដោយផ្ទាល់នូវអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីមួយ ដែលប្រព្រឹត្តទៅនាព្រលានយន្តហោះក្រុងវៀងច័ន្ទប្រទេសឡាវដែលជាប្រទេសជាប់នឹងកម្ពុជាគឺជាប្រទេសដែលមានការឆ្លងតិចជាងគេបំផុតក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ការឆ្លងនៅប្រទេសឡាវមានចំនួន២៤ករណី, គ្មានអ្នកស្លាប់ដោយសារកូវីដ១៩ និងចំនួនអ្នក ព្យាបាលជាមានចំនួន២៣នាក់គិតត្រឹមថ្ងៃទី១៦វិច្ឆិកា។អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនរដ្ឋាភិបាលឡាវ រួមមាន ម៉ាស ចំនួន២លាន, ម៉ាសក្រ ណាត់ចំនួន១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វ៉ែនតាសុវត្ថិភាពចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រី សុខាភិបាលចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ា មីនប្រភេទBចំនួន៥០០កេស, ស្បែកជើងកវែងសុវត្ថិភាព១ពាន់គូ, សាប៊ូលាងដៃ២ពាន់គូ និងម៉ាសក្រណាត់១០ ម៉ឺនបន្ថែមទៀតផងដែរ។

  • គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

    គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

    គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីទំាងស្រុង និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរខាងលើជាចុងក្រោយ ដោយមានការចូលរូមពី លោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់ បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល។ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបកិច្ចប្រជុំថា…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

    ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត ចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

    ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកេវ ។ បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មរួចមក អញ្ជើញមានមតិសំណេះសំណាល ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  មានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ ជាចំណែកដ៏តូចមួយនៃការគិតគូរយកចិត្តទុកដាក់ជារួមរបស់សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធយើងទាំងអស់ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ ។ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសម្តេចក៏ជាប្រធានគណៈកម្មាការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្តាត់ការរីករាលដាលនៃជម្ងឺនេះជាង១០ខែកន្លងមក ពីការរីកសាយភាយពាសពេញផ្ទៃប្រទេស ដោយយើងបានអនុវត្តនូវវិធានការសុខាភិបាលតឹងរ៉ឹង ហើយមានការប្រុងប្រយ័ត្នខ្ពស់…

  • កម្ពុជា៖ ពុំមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ

    កម្ពុជា៖ ពុំមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មខ្លាំង ចំពោះការសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៥ ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឆ្លើយតបនឹងសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់កម្ពុជាគ្មានមូលដ្ឋានដដែលៗចំពោះករណីថាកម្ពុជាមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន។ «ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជា មានផែនការឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿង ដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឲ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់»ជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ។សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៥ ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អាមេរិក…

  • ខ្មែរយើង ពិតមែនតែក្រ ក៏ប៉ុន្តែចិត្តមិនក្រទេ!

    ខ្មែរយើង ពិតមែនតែក្រ ក៏ប៉ុន្តែចិត្តមិនក្រទេ!

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្មែរយើងពិតមែនតែក្រ ក៏ប៉ុន្តែចិត្តមិនក្រទេ» តាមរយៈសារសំលេងផ្សព្វផ្សាយជូនថ្នាក់ដឹកនាំនិងបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ការលើកឡើងនេះគឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចថាកម្ពុជាស្ម័គ្រចិត្តបរិច្ចាគម៉ាស ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសឡាវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្មែរយើង ពិតមែនតែក្រ ក៏ប៉ុន្តែចិត្ត វាមិនក្រទេ» ដោយលើកហេតុផលមួយចំនួនថា មាន ខ្លះគេអោយយើងត្រឹមតែ ២០ម៉ឺនម៉ាស ៣០ម៉ឺនម៉ាស! ឥឡូវយើងហ៊ានទៅផ្តល់ឲ្យប្រទេសឡាវ ដល់ទៅ ២លានម៉ាស។ «អាហ្នឹង យើងធ្វើទៅតាមអ្វីដែលជាសមានចិត្តរបស់យើង ចំពោះឡាវ» នេះជាការលើកឡើងបន្ថែមរបស់សម្តេចម្រុខរាជរដ្ឋាភិបាលកម្ពុជា។ ដូចគ្នាដែរ នៅក្នុងរាត្រីថ្ងៃទី ១៤ ខែវិច្ឆិកា ដដែល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងលិខិត ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទូរស័ព្ទមកសួរសុខទុក្ខសម្តេចតេជោថា «ផ្អែកលើកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមរយៈការរួមដៃគ្នា…

  • សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូ នាំយកម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយ ចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាង សម្តេចតេជោ ហ៊ុន សែន ខណៈកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន ដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងដំណើរនាំយកអំណោយម៉ាសចំនួន២លាននិងបរិក្ខារពេទ្យសរុបចំនួន១១មុខ ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផងដែរ។ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់លោក ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន៕

  • ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក

    ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក

    ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០គណកម្មាធិការគណបក្សស្រុកតាំងគោកបានបើកពិធីប្រកាសបញ្ចូលសមាជិកគណបក្សឃុំសូយោង ចំនួន៥៨នាក់ស្រី៣១នាក់នៅស្នាក់ការគណបក្សឃុំសូយោង ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ ច័ន្ទតារា ប្រធានក្រុមការងារចុះជួយឃុំសូយោង និងលោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការស្រុកតាំងគោក ដោយមានការចូលរួមពីសមាជិសមាជិកគណបក្សស្រុកនិងឃុំ។ ក្ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សួរ សុខ ទុក្ខពីសំណាក់ សម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែ ន នាយក រដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា និងជាប្រធាន គណបក្សប្រជាជន កម្ពុជា ជូនដល់បង ប្អូនសមាជិក បក្សដែល ទើបនឹង ចូលថ្មីក្នុង ឱកាសនោះ ផង ដែរ។ លោក បានលើក ឡើងអំពីប្រវត្តិ របស់គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលមានវ័យចំណាស់ មានគោលនយោបាយដឹក នាំត្រឹម ត្រូវ ដោយ យក ផល…