Category: នយោបាយ

  • បណ្តាប្រទេស អាស៊ានបូកបី បន្តរួមគ្នាក្នុងការ​លើក​កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់

    បណ្តាប្រទេស អាស៊ានបូកបី បន្តរួមគ្នាក្នុងការ​លើក​កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់

    ភ្នំពេញ៖ បណ្តាថ្នាក់ដឹកនាំនៃអាស៊ានបូកបី ( អាស៊ាន + ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានពិភាក្សា និងបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ តាមរយៈការគាំទ្រ និងការចូលរួមចំណែករបស់ប្រទេសបូកបី ចំពោះគំនិតផ្តួចផ្តើមនានា សំដៅជួយដោះស្រាយបញ្ហាបន្ទាន់ ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ និងសម្រាប់អនាគតដូចជា៖ «កិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)», «ការបង្កើតមូលនិធិអាស៊ានឆ្លើយតបជំងឺ កូវីដ-១៩» និង «ការស្តុកបម្រុងបរិក្ខារវេជ្ជសាស្រ្តចាំបាច់នានារបស់អាស៊ានបូកបី សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ»។កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដឹកនាំដោយឯកឧត្តម ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃវៀតណាម។ ឈរលើស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការខ្ពស់រវាងអាស៊ានបូកបី, អង្គប្រជុំ បានបង្ហាញនូវការគាំទ្រ និងឆន្ទៈរួមយ៉ាងមុតមាំលើការស្រាវជ្រាវ, អភិវឌ្ឍ និងផលិតវ៉ាក់សាំងឱ្យសម្រេចបាននាពេលឆាប់ៗនេះ ក៏ដូចជា ការចែកចាយវ៉ាក់សាំងនេះ ឱ្យបានទាន់ពេលវេលា ក្នុងតម្លៃសមស្រប សម្រាប់ប្រជាជនទាំងអស់គ្នា។ ថ្នាក់ដឹកនាំ អាស៊ានបូកបី ក៏បានធ្វើការវាយតម្លៃខ្ពស់…

  • ក្រសួងការបរទេស បង្ហាញលទ្ធផល​នៃកិច្ចប្រជុំ​កំពូលអាស៊ានបូកបី លើកទី២៣

    ក្រសួងការបរទេស បង្ហាញលទ្ធផល​នៃកិច្ចប្រជុំ​កំពូលអាស៊ានបូកបី លើកទី២៣

    ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំផ្តោតពីសារៈសំខាន់នៃយន្តការអាស៊ានបូកបី ដែលជាវេទិកាដ៏សំខាន់សម្រាប់ការកសាងសហគមន៍អាស៊ីបូព៌ា។ ថ្នាក់ដឹកនាំបានសម្តែងសេចក្ដីសោមនស្សចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។ ថ្នាក់ដឹកនាំអាស៊ានបូក៣ទទួលស្គាល់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូកបី ជាពិសេសការជួយគ្នាទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ។ ថ្នាក់ដឹកនាំបានឯកភាពគ្នាធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានតម្លៃសមរម្យ ក៏ដូចជាការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពរលូន។ ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរគុណចំពោះការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ដូចជាតាមរយៈមូលនិធិឆ្លើយតបអាស៊ាន សម្រាប់ជំងឺកូវីដ-១៩ និងស្ដុកបម្រុងបរិក្ខារពេទ្យតំបន់ អាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានប្តេជ្ញាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានជាអាទិ៍ បញ្ហាបរិស្ថាន, សុខាភិបាល, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល, លើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម, សន្តិសុខស្បៀង, ការអប់រំប្រកបដោយគុណភាព, វប្បធម៌ និងសិល្បៈ, ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងការតភ្ជាប់ ថ្នាក់ដឹកនាំ អាស៊ានបានលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកអាស៊ានបូកបីឱ្យគាំទ្រដល់គម្រោងនានាដែលស្ថិតនៅក្រោមផែនការមេស្ដីពីការតភ្ជាប់ (MPAC)…

  • ព្រះមហាក្សត្រ ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័ត​យល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងកម្ពុជា និងបារាំង

    ព្រះមហាក្សត្រ ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័ត​យល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងកម្ពុជា និងបារាំង

    ភ្នំពេញ៖ យោងតាមព្រះរាជក្រម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង៕

  • ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងរុស្ស៊ី ត្រូវបាន ព្រះមហាក្សត្រ ប្រកាសឲ្យប្រើប្រាស

    ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងកម្ពុជា និងរុស្ស៊ី ត្រូវបាន ព្រះមហាក្សត្រ ប្រកាសឲ្យប្រើប្រាស

    ភ្នំពេញ៖ បើយោងតាមព្រះរាជក្រម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី៕

  • ក្រសួងការបរទេស ប្រកាសពីលទ្ធផល នៃកិច្ចប្រជុំ កំពូលអាស៊ាន-នូវ៉ែលហ្សេឡង់ តាមប្រព័ន្ធវីដេអូ

    ក្រសួងការបរទេស ប្រកាសពីលទ្ធផល នៃកិច្ចប្រជុំ កំពូលអាស៊ាន-នូវ៉ែលហ្សេឡង់ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-នូវ៉ែលហ្សេឡង់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះមានខ្លឹមសារ ដូចខាងក្រោម៖ កិច្ចប្រជុំបានប្រារព្ធឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់។ ថ្នាក់ដឹកនាំអាស៊ាន បានអបអរសាទរដល់លោកស្រី ជេស៉ីនដា អាឌិន ដែលទទួលបានជោគជ័យដ៏លើសលុប ក្នុងការបោះឆ្នោតសកល នៅប្រទេសនូវ៉ែលហ្សេឡង់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំបានកត់សម្គាល់ការអនុម័តផែនការសកម្មភាពអាស៊ាន-នូវ៉ែលហ្សេឡង់ (២០២១-២០២៥) ដែលផ្ដោតសំខាន់លើកម្មវិធីភាពជាដៃគូថ្មី ៤ ជាអាទិ៍មាន៖ ប្រជាជន វិបុលភាព សន្តិភាព និងភពផែនដី។ កិច្ចប្រជុំក៏បានអនុម័តសេចក្តីប្រកាសរួមចក្ខុវិស័យថ្នាក់ដឹកនាំអាស៊ាន-នូវ៉ែលហ្សេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវ៉ែលហ្សេឡង់៖ កេរ្តិ៍ដំណែលនៃភាពជាដៃគូមួយ និងអនាគតរួមគ្នាមួយ។ ថ្នាក់ដឹកនាំអាស៊ានបានអរគុណការគាំទ្រថវិកាចំនួន ១លានដុល្លារ របស់នូវ៉ែលហ្សេឡង់ ដល់មូលនិធិអាស៊ានឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ កិច្ចប្រជុំបានឯកភាពធ្វើការរួមគ្នាក្នុងការលើកស្ទួយការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជននឹងប្រជាជន និងកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស អប់រំ និវានុវត្តន៍ និងបច្ចេកទេស។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរ…

  • ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ច​ប្រ​ជុំ​កំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ តាមប្រព័ន្ធ​វីដេអូ

    ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ច​ប្រ​ជុំ​កំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ តាមប្រព័ន្ធ​វីដេអូ

    ភ្នំពេញ៖ ក្នុងនាមជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ មានដូចខាងក្រោម៖ ឆ្នាំនេះគឺជាខួបលើកទី៤៣ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំអាស៊ាន បានសម្តែងការអបអរសាទរចំពោះការបោះឆ្នោតទូទៅដោយជោគជ័យនៅសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ និងបានសម្តែងនូវបំណង ដើម្បីធ្វើឲ្យភាពជាដៃគូយុទ្ឋសាស្រ្តជាមួយសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅថែមទៀត។ កិច្ចប្រជុំបានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក រួមមានតាមរយៈការអនុវត្តពេញលេញនូវផែនការការងារ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- សហរដ្ឋអាមេរិក (២០១៦-២០២០) និងការអនុម័តផែនការការងារថ្មី (២០២១-២០២៥)។ ថ្នាក់ដឹកនាំអាស៊ាន បានកោតសរសើរការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងពហុភាគីនិយម បូករួមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក។ ក្នុងកិច្ចសប្រតិបត្តិការសេដ្ឋកិច្ច ថ្នាក់ដឹកនាំបានកោតសរសើរចំពោះការងាររបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) ក្នុងការលើកស្ទួយទំនាក់ទំនងកាន់តែរឹងមាំថែមទៀត រវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។ ថ្នាក់ដឹកនាំមានជំហររួមអំពីសារៈសំខាន់នៃកិច្ចសហការ ដើម្បីធ្វើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍…

  • រាជរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    រាជរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការពិសេសមួយជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក។ នៅក្នុងលិខិត សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន។នៅក្នុងលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។

  • រាជរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    រាជរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការពិសេសមួយជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក។ នៅក្នុងលិខិត សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន។នៅក្នុងលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។

  • គ្រួសាររងផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ដោយសារតែជម្ងឺឆ្លងកូវីដ-19 និងទឹកជំនន់កន្លងមក ចំនួន១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងទទួលបាន នូវអំណោយ ពីក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង

    គ្រួសាររងផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ដោយសារតែជម្ងឺឆ្លងកូវីដ-19 និងទឹកជំនន់កន្លងមក ចំនួន១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងទទួលបាន នូវអំណោយ ពីក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង

       គ្រួសារដែលទទួលរងនូវផលប៉ះពាល់ ដោយសារតែការរាតត្បាតជាសកល នូវ ជម្ងឺឆ្លងកូវីដ-19និងជំនន់ទឹកភ្លៀងរហ័សកន្លងមកក្នុងខេត្តនិងជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ ចំនួន ១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង បានទទួលនូវអំណោយជាស្បៀងមនុស្សធម៌ ពីសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង តាមរយៈនៃក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដឹកនាំដោយ ឯកឧត្តម ខាន់ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ហើយពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តគរ សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ចុងសប្តាហ៍នេះ។       ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចក្រឡាហោម បានថ្លែងថា៖តាមរយៈសំណូមពរពីអាជ្ញាធរសង្កាត់ និងឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់វត្តគរ បានទទួចស្នើសុំដល់សម្តេចក្រឡាហោម ដើម្បីផ្តល់នូវស្បៀងជួយដល់គ្រួសារដែលកំពុងតែជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃដោយសារតែបញ្ហានៃការរាតត្បាតពីជម្ងឺឆ្លងកូវីដ-19ផងនិងគ្រោះទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ កន្លងមកនេះ។      ឯកឧត្តមប្រធានក្រមការងារមនុស្សធម៌សម្តេចក្រឡាហោម សខេង បានថ្លែងគូសបញ្ជាក់ទៀតថាដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរនិងក្រុមការងារថ្នាក់ជាតិនៅទីនេះទើបបញ្ហាប្រឈមនានា ដែលកើតមានកន្លងមកនេះ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសពីសម្តេចក្រឡាហោមសខេង…

  • កងពលតូចលេខ៧០ បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

    កងពលតូចលេខ៧០ បានទទួលអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន

    តាកែវ៖ ពិធីប្រគល់នេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ។ សូមបញ្ជាក់ថា ពិធីចែកអាវរងានៅព្រឹកនេះ បានចែកជូនដល់ អង្គភាពចំណុះ បញ្ជាការដ្ឋានកងទ័ពជេីងគោក នឹងបណ្តាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពិធីចែកអាវរងាដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះផងដែរ។ ក្នុងឱកាសជូនអំណោយនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត…