Category: នយោបាយ

  • ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២

    ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២

    ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ២”តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានឯកឧត្តមង្វៀន សួន ហ៊្វុក(Nguyen XuanPhuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមម៉ូន ចេ អ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លើប្រធានបទ “ការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងទិសដៅអនាគត”, ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលនិងវឌ្ឍនភាពជាសារវ័ន្តជាច្រើន ដូចជា “សេចក្តីប្រកាសស្តីពីទន្លេមេគង្គ-ហាន ដើម្បីបង្កើតភាពជាដៃគូសម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព”, “ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េ ២០១៧ – ២០២០”, កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺឆ្លង…

  • ប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ទទួលបានម៉ាសសម្ដេចតេជោ ពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន

    ប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណវត្តប្រយូវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ទទួលបានម៉ាសសម្ដេចតេជោ ពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន

    ភ្នំពេញ៖ ប្រជាពលលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅក្នុងបរិវេណវត្តប្រយូវង្ស ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន បានទទួលម៉ាសពីអាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលបានរួមគ្នាធ្វើយុទ្ធនាការចុះចែកផ្ទាល់ ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចូលរួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។ ការចុះចែកម៉ាសជូនពលរដ្ឋនៅក្នុងបរិវេណវត្តប្រយូវង្ស និងបន្តចែកជូនបុគ្គលិកប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ១៣០នាក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ ទន្លេបាសាក់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌចំការមនផងដែរ។ អភិបាលខណ្ឌចំការមន បានបញ្ជាក់ថា ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ ជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្រីក្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនឲ្យឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសចែកម៉ាសនេះដែរ, លោក ថេង…

  • សម្ដេចតេជោ ថា លទ្ធផលធ្វើតេស្តលើកទី៣ របស់សម្ដេច និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់

    សម្ដេចតេជោ ថា លទ្ធផលធ្វើតេស្តលើកទី៣ របស់សម្ដេច និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ។ ជាលទ្ធផលទាំងសម្ដេចតេជោ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ សម្ដេចបន្តថា សម្ដេចកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថា លទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ សម្ដេចនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលសម្ដេចសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងសម្ដេច និងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា ២០២០ ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង ។ សម្ដេចតេជោ ហ៊ុន សែន និងភរិយា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្ដេច និងភរិយា ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នក ប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា…

  • អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមបន្តការចូលរួមនិងរួមគ្នាទប់ស្កាត់ការរាតត្បាត ពីជម្ងឺឆ្លង កូវីដ-19 ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសិស្សានុសិស្ស

    អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមបន្តការចូលរួមនិងរួមគ្នាទប់ស្កាត់ការរាតត្បាត ពីជម្ងឺឆ្លង កូវីដ-19 ឲ្យបានម៉ឺងម៉ាត់ ជាពិសេសសិស្សានុសិស្ស

       ម៉ាស់ ជិត១ម៉ឺនបន្ទះ រួមនិងទឹកអាល់កុលលាងដៃសម្លាប់មេរោគមួយចំនួន បាននាំយកទៅចែកជូនតាមសាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមាន៖សាលាបឋមសិក្សាវត្តកំផែង, សាលាបឋមសិក្សា អូរតាគាំ១, សាលាអូរតាគាំ២, សាលាអូរចារ , សាលាពោធិ៍វង្ស, សាលាវត្តលៀប,សាលាមិត្តភាព និងសាលាបឋមសិក្សាថ្កូវ។​ ដោយសាលានីមួយៗទទួលបាន ម៉ាស់ ចំនួន២០ប្រអប់ស្មើនឹង១.០០០សន្លឹក និងអាល់កុលលាងសម្លាប់មេរោគ ចំនួន ០១កេស ស្មើនឹង១២ដបធំ កាលពីពេលថ្មីៗនេះ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង អមដំណើរពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនិងមន្ត្រីមួយចំនួនក្នុងខេត្តផងដែរ។       ការអញ្ជើញចែកម៉ាស់ដល់សាលាបឋមសិក្សាទាំង៨ខាងលើនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលអំពីដំណើរនៃការបើកសាលារៀនឡើងវិញនូវដំណាក់កាលទី៣ ក្នុងបរិបទនៃការកំរើកឡើងវិញនៃការចម្លងពីជំងឺកូវីដ-១៩ក្នុងព្រឹត្តុការណ៍ ថ្ងៃទី៣ ខែវិច្ឆិកា២០២០កន្លងទៅនេះ និង បានប្រគល់នូវសម្ភារ:ការពារ ជំងឺកូវីដ-១៩ ដល់សាលាបឋមសិក្សាចំនួន៨ក្នុងក្រុងបាត់ដំបងខាងលើផងដែរ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ បច្ចុប្បន្នការរាតត្បាត និងការរីករាលដាលនៃការចម្លងពីជម្ងឺកូវីដ-19 នៅលើសកលលោក គឺនៅតែបន្តមានកំណើនកើនឡើងនិងបានបង្កនូវហានិភ័យដល់ប្រជាជនទូទាំងសកលលោក។និងស្របពេលដែល…

  • សម្ដេចក្រឡាហោម៖ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលសម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    សម្ដេចក្រឡាហោម៖ សេចក្ដីជូនដំណឹងស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលសម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕

  • ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

    ក្រុមហ៊ុនក្នុងស្រុកមួយបានឧបត្ថម្ភស្បាបាញ់យសម្លាប់មេរោគដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

    រាជធានីភ្នំពេញ ៖ ស្ព្រាយ ( Spray) សម្លាប់មេរោគចំនួន ១០០៨ ដប ស្មើនឹង ១៤កេស សរុបជាទឹកប្រាក់ចំនួន ៦, ០៤៨ដុល្លា អាមេរិក ជាការជួយឧបត្ថម្ភរបស់លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុនក្នុងស្រុកមួយ តាមរយៈ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី នាយការិយាល័យសិក្សាគំរោងអគ្គបញ្ជាការ ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នេះ នៅទីបញ្ជាការកងទ័ពជើងគោក ។ ក្នងឱកាសប្រគល់ ទទួលសម្ភារៈ លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុន បានមានប្រសាសន៍កោតសរសើរដល់កងទ័ពដែលនិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចការពារជាតិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេង និងកិច្ចការមនុស្សធម៌ ព្រមទាំងបានរក្សាសុខមាលភាពបានល្អប្រសើរ ។ ហើយស្បាយសម្លាប់មេរោគដែលផ្តល់ជូនបញ្ជាការកងទ័ពជើងគោក នាពេលនេះ សម្រាប់កងទ័ពប្រើប្រាស់ និងចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ ១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះ ។ អញ្ជើញមានប្រសាសន៏នាឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន មេបញ្ចាការរង នាយសេនាធិការកងទ័ពជើងគោក…

  • ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ផ្តោតសំខាន់លើ វិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ

    ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ផ្តោតសំខាន់លើ វិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ

    ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នំា២០២០។ កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការស្វែងរកចំណុចចាប់ផ្តើម ដើម្បីឱ្យមានទំនាក់ទំនងសហប្រតិបត្តិការ​ទ្វេភាគីលើវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ។   ជាចុងក្រោយ ភាគីទាំងពីរប្តេជ្ញាបង្កើនលទ្ធភាពនៃកិច្ចសហការក្នុងការកសាងអភិវឌ្ឍសមត្ថ​ភាពធនធានមនុស្សជាមន្ត្រី​រាជការ សំដៅរួមចំណែកដល់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជនប្រទេស​ទាំងពីរ​ កម្ពុជា-អង់គ្លេស៕

  • ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន២ នៅខណ្ឌដូនពេញ។

    ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន២ នៅខណ្ឌដូនពេញ។

    នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ រួមដំណើរដោយក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញចុះសួរសុខទុក្ខ និងចែកម៉ាស់ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សាថ្មីទី២ និងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជូនប្រជាពលរដ្ឋទាំងអស់ និងបានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានហ្មត់ចត់តាមវិធានការរបស់ក្រសួងសុខាភិបាល៕

  • ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានសំដែងការស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ ចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជាទំនិញសាធារណៈ

    ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានសំដែងការស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ ចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជាទំនិញសាធារណៈ

    ការស្វាគមន៍នោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៣ នារសៀលថ្ងៃ១២វិច្ឆិកាឆ្នាំ២០២០ តាមប្រពន្ធ័វីដេអូ។ កិច្ចប្រជុំនោះ ដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ចំណែកកម្ពុជាដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនាមសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។ កិច្ចប្រជុំបានធ្វើឡើង ក្រោមប្រធានបទ “ការត្រួតពិនិត្យឡើងវិញនៃកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” ។ កិច្ចប្រជុំកំពូល“អាស៊ាន-ចិន លើកទី ២៣” នោះ បានផ្តោតកិច្ចពិភាក្សាជាចម្បងលើបញ្ហាប្រឈម ដែលរួមមាន បញ្ហាសុខភាពសាធារណៈ និងស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរ ជាដើម ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបង្កើនកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងក្នុងការស្តារស្ថេរភាព និងងើបឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនោះត្រូវបានបញ្ចប់ តាមរយៈយន្តការដែលមានស្រាប់ រួមមាន “ផែនការអនុវត្តពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)” ក៏ដូចជា…

  • រាជរដ្ឋាភិបាលកម្ពុជាបានលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021)នៅកម្ពុជា ទៅដើមឆ្នាំ២០២២ វិញ

    រាជរដ្ឋាភិបាលកម្ពុជាបានលើកវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021)នៅកម្ពុជា ទៅដើមឆ្នាំ២០២២ វិញ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកព្រឹត្តិការណ៍ទេសចរណ៍ ២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។ ការសម្រេចនេះធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរ ជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖១. អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។២. ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) អនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ អូខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។វេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum, ATF 2021) ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ កិច្ចប្រជុំរដ្ឋ មន្ត្រី ទេសចរណ៍អាស៊ានបូកបីលើកទី២០ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី២៤ កិច្ចប្រជុំដៃគូសន្ទនា រាត្រីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទទួលជាម្ចាស់ផ្ទះបន្ទាប់ ពិធីចែកជ័យលាភីនៃគុណភាពទេសចរណ៍អាស៊ាននានា ជំនួបទ្វេភាគី ព្រមទាំងការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន (Travel…