-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង

(ក្រសួងផែនការ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ…
-
សមត្ថកិច្ចខណ្ឌឬស្សីកែវ បានយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ មកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
-
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៧ និងកិច្ច-ប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន” តាមប្រព័ន្ធ វីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្តោត ការពិភាក្សាទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ការកំណត់ទិសដៅបន្ទាប់ក្នុង ការស្តារ និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះ ត្រូវបញ្ចប់ ។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងភាគីពាក់ព័ន្ធ ទាំងអស់ ធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់ជាធាតុចូលក្នុងការដោះស្រាយលើបញ្ហាសំខាន់ៗ នៅក្នុង តំបន់ និងសកល…
-
សេចក្តីព្រាងច្បាប់ចំនួន៦ត្រូវបានព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុង ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ចំនួន៦ត្រូវបានព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ២- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ។ ៤- ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។ ៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕
-
អប្សរាព្រឹកនេះ ១២ ខែវិច្ឆិកា ២០២០
-
ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឯករាជ្យជាតិលើកទី៦៧

ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិលើកទី៦៧ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះមក កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕
-
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំផ្ញើសារអបអរទិវាបុណ្យជាតិ៩វិច្ឆិកា

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បានផ្ញើសារអបអរទិវាបុណ្យឯករាជ្យជាតិកម្ពុជា ជាមួយ នឹងការបញ្ជាក់ប្ដេជ្ញាលើកម្ពស់សន្តិភាពនិងវិបុលភាពប្រជាជនកម្ពុជា។ យោងតាមក្រសួងការបទេសថ្ងៃនេះ លិខិតអបអរទិវាបុណ្យឯករាជ្យជាតិខ្មែរនោះ ត្រូវបានលោកប្រធានាធិបតីដូណាល់ត្រាំ បានសរសេរថ្វាយជួន ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានាធិបតីអាមេរិក បានសរសេរថា តាងនាមឲ្យសហរដ្ឋអាមេរិក លោកសូមថ្លែងនូវអំណរសារទរជូនចំពោះ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ខួបលើកទី៦៧ថ្ងៃទី៩ខែវិច្ឆិកា។ លិខិតបានបន្តថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពដើម្បីប្រជាជនកម្ពុ ជា។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ នៅបានថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ និងប្រ ជាជនកម្ពុជា សូមឲ្យមានសុខភាពល្អបរិបូរណ៍ នាពេលអនាគត។
-
កម្ពុជាបិទបញ្ចប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ

កម្ពុជាបានបិទបញ្ចប់ព្រះរាជពិធីទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាដោយមានការយាងរបស់ព្រះករុណាព្រះមហា ក្សត្រពន្លត់ភ្លើងជ័យនៅក្នុងព្រះរាជពិធីប្រព្រឹត្តទៅនៅបរិវេណ វិមានឯករាជ្យ។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិ សាស្ត្រមួយដែលរំលឹកខួប៦៧ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួចពីនឹមអាណានិគមនិយមបារាំង ក្រោយការ ត្រួតត្រាអស់រយៈ ពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ គឺជា អតីតព្រះប្រមុខរដ្ឋតែ មួយ អង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារបានឯក រាជ្យនេះមកវិញ ពីបារាំងដោយគ្មានការ បង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថា សម្តេចព្រះ បិតាឯករាជ្យ ជាតិ។ព្រះរាជពិធីបិទបញ្ចប់ទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី១១វិច្ឆិកានេះ បានយាងនិមន្តចូលរួមពីសម្ដេចព្រះ អគ្គមហា សង្ឃរាជទាំងពីរគណៈ និងវត្តមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហា ពញា ចក្រី ហេងសំរិន ប្រធានរដ្ឋសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតបណ្ដាប្រទេសជាមិត្តនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុ វង្ស នាម៉ឺនសព្វមុខមន្ត្រី…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដង្ហែព្រះមហាក្សត្រ យាងពន្លត់ទៀនជ័យ ក្រោយអុជបំភ្លឺរយៈពេល៣ថ្ងៃ នៃព្រះពិធីបុណ្យឯករាជ្យជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិ ខួបលើកទី៦៧ ដែលបានដុតបំភ្លឺ អស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ នារសៀល ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កម្ពុជាបានទទួលឯករាជ្យកាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ចាប់ពីពេលនោះ កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តចាត់វិធានការម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់នូវផែនកាទុច្ចរិតរបស់ក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

នៅក្នុងឱកាស ប្រារព្ធខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ(៩វិច្ឆិកា១៩៩៣-៩វិច្ឆិកា ២០២០) ដែលរដ្ឋបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ បានប្រារព្វើនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ថ្ងៃទី៩វិច្ឆិកាគឺជាទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរនិងជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញបរិបូរណ៍របស់កម្ពុជា ផងដែរ ក្រោមព្រះរាជបូនីយកិច្ច និងជាស្នាព្រះហស្ថនៃព្រះរាជបេសកកម្មក្នុងទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាព ជាតិខ្មែរ ព្រះបរមរតនដ្ឋ។ ហើយប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា គឺតែងតែចងចាំ និងចារឹកទុកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណដែលប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ ព្រះករុណា ដែលកន្លងមក ព្រះអង្គបានបូជានូវព្រះរាជកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតរបស់ព្រះអង្គ ក្នុងការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីធ្វើការទាមទារនូវឯករាជ្យជាតិរបស់កម្ពុជា ឲ្យរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងសែស។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា៖ ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព នៃសង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា…