Category: នយោបាយ

  • ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ

    ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ

    មួយថ្ងៃមុនការរប្រារព្ធខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០) នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅវិមានឯករាជ្យ និងព្រះបរមរូប នៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ គួររបញ្ជាក់ឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៧ នៃកងយោពលខេមរភូមិន្ទ ផងដែរ។ នៅថ្ងៃទី៩ វិច្ឆិកានេះ កម្ពុជានឹងប្រារព្ធបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមរម្លឹកឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាការរម្លឹកឲ្យឃើញអំពីព្រះរាជបេសសកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ…

  • ឯកឧត្តមរ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ ក្នុងខណ្ឌដង្កោ

    ឯកឧត្តមរ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ ក្នុងខណ្ឌដង្កោ

    នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ មានបើកពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមរ័ត្ន ស្រ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ លោកស្រី គឹម ញឹប អនុប្រធានគណបក្សខណ្ឌ ជាអភិបាលខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានប្រចាំការគណបក្សខណ្ឌ,លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ និងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។ ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរចំពោះ លោក លោកស្រី ប្អូនៗ ក្មួយៗ ទាំងអស់ ដែលត្រូវបានប្រកាសទទួលស្គាល់ជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្នាក់ខណ្ឌ ៤៧នាក់ និងថ្នាក់សង្កាត់ចំនួន ៣០៦នាក់ ។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតី…

  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

    គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

    ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០២០ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញដាក់គម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដែលបានតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចទាមទាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។ សូមជម្រាបថា ប្រទេសកម្ពុជា បានស្ថិតក្រោមអាណាព្យាបាលប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្នុងឱកាសប្រាព្វរពិធីបុណ្យខួបអនុស្សាវរីយលើទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានបន្តអញ្ជើញថ្វាយគម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

  • អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព

    អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព

    ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ ពាក់ព័ន្ធក្នុងរឿងនេះអ្នកនាំពាក្យសាលាក្តីខ្មែក្រហម ឯកឧត្តមនេត្រ ភក្រ្តា ថ្លែងថា”ខ្ញុំសូមបញ្ជាក់បន្ថែមថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង…

  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបា ត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា ក្នុងស្រុកចំនួន៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រព …

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបា ត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា ក្នុងស្រុកចំនួន៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រព …

      ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត  ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយនិងចែក “ពូជស្រូវ”ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងកន្លងមក។ ដែលមកពីក្រុង-ស្រុកចំនួន៨ សរុបជាង១ម៉ឺនគ្រួសារ នៅឯព្រលានយន្តហោះវាលបែកចាន ក្រុង-ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថា៖ អាជ្ញាធរខេត្តនិងមន្ទីរកសិកម្មខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា នៅក្នុងស្រុកចំនួន០៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព។ ស្រុកទាំងនោះរួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ ហើយគ្រួសារដែលទទួលនូវអំណោយមានចំនួន ១០.២១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ”ពូជស្រូវ”ចំនួន១០០គក្រ, អង្ករ២៥គក្រ រួមនិងគ្រឿងឧបភោគបរិភោគនិងថវិកា៥ម៉ឺនរៀល។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងទៀតថា៖បច្ចុប្បន្ននេះទឹកជំនន់បានស្រកចុះថមថយទៅវិញហើយ និងថែមទាំងបង្កលក្ខណៈងាយស្រួលដល់ខេត្ត ក្នុងការស្តារឡើងវិញនូវ វិស័យកសិកម្ម ដែលបានទទួលរងការខូចខាតកន្លងមក។ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការ ជាមួយនិងអាជ្ញាធរក្រុង-ស្រុក ឃុំ.សង្កាត់ ចុះធ្វើការវាយតម្លៃ…

  • អាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលពាក់ព័ន្ធ ជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានឱ្យផ្អាកបញ្ជូនកូនចៅទៅសាលា

    អាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលពាក់ព័ន្ធ ជាមួយគណៈប្រតិភូហុងគ្រី ត្រូវបានឱ្យផ្អាកបញ្ជូនកូនចៅទៅសាលា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំថ្មីមួយទៀតដែលតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនចៅទៅគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នសិនរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។           យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះបានធ្វើការណែនាំដូចខាងក្រោម៖ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់។ គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃដដែលនេះបានឱ្យដឹងដែរថា គិតត្រឹមយប់ថ្ងៃទី៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថាគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត ពោលគឺសរុបមានចំនួន៦គ្រឹះស្ថានសិក្សាហើយដែលពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី៕

  • ឯកឧត្តម កៅ ថាច៖ ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួលបានប្រាក់ចំណេញ

    ឯកឧត្តម កៅ ថាច៖ ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួលបានប្រាក់ចំណេញ

    ខេត្តព្រៃវែង៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍លើកឡើងថា ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួល​បាន​ប្រាក់​ចំណេញ។ ឯកឧត្តម បានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការ ជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជុញគរលើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម ព្រោះថាតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារតិច ផលិតផលច្រើន។ ឯកឧត្តម អគ្គ​នា​យក​លើកឡើងបន្តថា ការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ គឺត្រូវសិក្សាអំពីប្រភេទពូជ ដែលមាន​តម្រូវ​ការ​ទៅ​លើ​ទីផ្សារខ្ពស់ ហើយការដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដុះបន្លែដែលមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ ២០០នាក់ ។  កម្មវិធីនេះរៀបចំឡើងដោយមានការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន បន្លែសុវត្ថិភាពខ្មែរ និងមន្ទីកសិកម្មខេត្តព្រៃវែង ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយកក៏បានធ្វើការជំរុញ និងស្នើសុំអោយបងប្អូនប្រជាកសិករ ត្រូវកែប្រែទម្លាប់ពីការដាំដុះបែបកសិករ ទៅជាការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គម​និយមចិន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី  ដែលទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គម​និយមចិន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្វាយសារលិខិត ថ្វាយព្រះពរ ដល់អង្គ​សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ទ្រង់បានទទួលគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជន​ឆ្នើមបរទេស​ដែលបាន​ចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។ គ្រឿងឥស្សរិយយសនេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ នាវិមានមហាប្រជាជនចិន ដោយឯកឧត្តមប្រធានាធិបតី Xi JinPing  ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន។ ក្នុងសារលិខិត ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែង នូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយជានិច្ចជាកាលព្រះអង្គតែងមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លា…

  • ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង

    នាវេលារសៀលថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ។ ឯកឧត្តម Xi JinPing បានសង្កត់ធ្ងន់ថាយើងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំផុតជាមួយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ និងសូមអរគុណចំពោះការផ្ញើសារចូលរួមរំលែកទុក្ខ និងការបរិច្ចាគដ៏សប្បុរសបន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 ក្នុងប្រទេសចិន ពីសំណាក់ព្រះអង្គទាំងទ្វេ ។ ឯកឧត្តមបានបន្តថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

  • ក្រសួងសុខាភិបាល បញ្ជាក់ពីពេលវេលា ធ្វើតេស្ដ​មេរោគកូវីដ១៩លើកទី២ ដល់អ្នកដែល​ប៉ះពាល់​រដ្ឋមន្រ្តីការបរទេសហុងគ្រី

    ក្រសួងសុខាភិបាល បញ្ជាក់ពីពេលវេលា ធ្វើតេស្ដ​មេរោគកូវីដ១៩លើកទី២ ដល់អ្នកដែល​ប៉ះពាល់​រដ្ឋមន្រ្តីការបរទេសហុងគ្រី

    ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់ពីពេលវេលាកំណត់​សម្រាប់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសហការី ដែលជាអ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មកធ្វើតេស្ដរកមេរោគកូវីដ-១៩ លើកទី២ នៅវិមានមិត្ដភាព ទីស្ដីការគណៈរដ្ឋមន្ដ្រី។ តាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា «ការរៀបចំតាមពេលវេលាកំណត់នេះ ដើម្បីចែករំលែកគ្នា សម្រួលដល់ការធ្វើតេស្ដ កុំឱ្យមានភាពកកកុះ​ខណៈអ្នកមក​ធ្វើតេស្ដជិត៩០០នាក់។ ដូច្នេះ សូមអញ្ជើញអ្នកដែលប៉ះពាល់ រដ្ឋមន្ដ្រីការបរទេសហុងគ្រី ដែលត្រូវធ្វើតេស្ដជាលើកទី២នេះ អនុវត្ដតាមកាលកំណត់នេះ»។