Category: នយោបាយ

  • រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បញ្ជាក់ថា ការស្នើសុំបើក កាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន

    ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាននាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ការស្នើសុំបើកសារព័ត៌មាន កាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាននិងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។  បើតាម ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីមុនការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គភាពសារព័ត៌មានមួយចំនួនចំពោះការអនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន។ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងក្រសួងព័ត៌មានមានមេធាវីប្រចាំការចំនួន៩រូប ដើម្បីជាជំនួយការដល់កិច្ចការងារច្បាប់ សម្របសម្រួល បណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា។ ជាមួយគ្នានេះក៏បានបង្កើតគណ:កម្មាធិការនីតិកម្ម ដើម្បីជាគុណតម្លៃដល់ការតាក់តែងសេចក្តីព្រាងច្បាប់ផ្សេងៗ៕

  • តោះទៅលេងភ្នំបូក

    តោះទៅលេងភ្នំបូក

    ភ្នំបូកទីតាំងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបំផុតនៅលើភ្នំបូក គឺប្រាសាទចំនួនពីរ ដែលនៅចំពីលើដំបូលនៃប្រាសាទនីមួយៗ មានដើមចំប៉ី អាយុកាលយូរឆ្នាំដុះលើនោះ។ នៅខែមេសា រៀងរាល់ឆ្នាំ គេអាចទៅមើលផ្កាចំប៉ីពណ៌.ស នៅទីនោះ។ ទីតាំងប្រវត្តិសាស្ត្រមួយទៀតនៅលើភ្នំបូក គឺលឹង្គព្រះឥសូរធ្វើពីថ្មភក់ដែលមានកំពស់ ០៤ ម៉ែត្រ និងមុខកាត់ ០១ ម៉ែត្រ ហើយធំជាងគេបំផុតនៅប្រទេសកម្ពុជា ដែលដូនតាខ្មែរបានកសាង។ គេដំណាលថា លឹង្គនេះ ត្រូវបានដកយកចេញពីយោនីធ្វើពីថ្មបាយក្រៀម និងដាក់នៅក្បែរនោះ កាលពីសម័យបារាំងគ្រប់គ្រងកម្ពុជា។ ទីតាំងមួយទៀតដែលគេមិនអាចភ្លេចបាន នៅលើភ្នំបូកគឺ ជាកន្លែងដែលអាចមើលឃើញបារាយណ៍ ភ្នំបាខែង ប្រាសាទនាគព័ន្ធ ប្រាសាទប្រែរូប ភ្នំគូលែន បឹងត្រាវកុដ (ភោជនីយដ្ឋានកែច្នៃ) ភ្នំក្រោម ភ្នំដី។ អ្នកស្រុកតែងតែមកបន់ស្រន់បារមីស័ក្តសិទ្ធិរបស់លោកតាប៉ោង នៅជើងភ្នំ និងលោកតាព្រហ្មនៅលើភ្នំដើម្បីសុំសេចក្តីសុខ។ អ្នកស្រុកដែលរស់នៅទីនោះ គេចផុតពីការកាប់សម្លាប់នៅក្នុងអំឡុងពេល នៃរបបប្រល័យពូជសាសន៍ប៉ុល ពត បាននិទានថា មានកងទ័ពខ្មែរក្រហមបានលើកគ្នាឡើងទៅលើភ្នំបូក ក្នុងគោលបំណងវាយកំទេចព្រះវិហារវត្ត ដែលបានកសាងនៅឆ្នាំ១៩៦២ នៅលើភ្នំនោះ។ លុះពេលទៅដល់ មានពស់នាគរាជយ៉ាងធំពីរក្បាលបានបង្ហាញខ្លួននៅត្រង់ទ្វារចូលព្រះវិហារវត្តនោះ ហើយកងទ័ពខ្មែរក្រហមក៏បានរត់ចេញមកវិញ ដោយមិនបានវាយកំទេចវត្តនោះ និងស្ថិតស្ថេរមកដល់បច្ចុប្បន្ននេះ។ អ្នកស្រុកមានជំនឿថា ជារាគរាជបារមីមើលថែរក្សាវត្តនៅទីនោះ។ ភ្នំបូក…

  • ទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល

    ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរុស្ស៊ីថ្មីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។ ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម Anatoly Borovik ដែលទើបត្រូវបានរដ្ឋាភិបាល-សហព័ន្ធរុស្ស៊ីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា, ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំមិនភ្លេច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាកកាលពីទសវត្សទី៨០ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌។ កាលនោះ អតីតសហភាពសូវៀត បានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់កម្ពុជា…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា សម្ដេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា សម្ដេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា លទ្ធផលនៃការធ្វើតេស្តរបស់សម្ដេច និងភរិយា ក្រុម អង្គរក្ស អ្នកបើកបរសរុប១៨ នាក់ អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងនោះទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃទី០៤ ខែ វិច្ឆកា ឆ្នាំ២០២០ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថា រដ្ឋមន្ត្រីក្រសួងការ បរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ មានវិជ្ជមានកូវីដ១៩ ដែល រកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូលអ្នក មានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ។ ដោយឡែក នៅផ្ទះខ្ញុំ មានរូបខ្ញុំ និង ភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លង ជម្ងឺកូវីដ១៩នោះទេ ។ សម្ដេចបានបន្តថា…

  • ឯកឧត្តម ជា ចាន់តូ ជួបជាមួយទូតសង្ហបូរី

    ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមនឹងបញ្ចប់ការទូត នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តុការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផល ដល់ពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ។ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សិង្ហបុរី បានបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ីនិងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ ​​ចំពោះទំនាក់ទំនងទ្វេភាគី រវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ កាលពីឆ្នាំ២០១៩ កន្លងទៅ…

  • មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកឡើយ

    មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកឡើយ

    អាមេរិក៖ នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡា អាលី ខាមេនី អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនបង្កការរំខានដល់គោលនយោ បាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកនោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ IRGC ក៏បានបញ្ជាក់ដែរថា ខ្លួនមិនមានការចាប់អារម្មណ៍ខ្លាំង ចំពោះនរណាឈ្នះ ឬក៏ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ដោយសារតែគណបក្សអាមេរិកទាំងពីរគឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ សុទ្ធតែមាននយោបាយគគ្លើន ចំពោះប្រទេសអ៊ីរ៉ង់ដូចៗគ្នា ។ យ៉ាងណាមិញ បើតាមការយល់ឃើញរបស់អ្នកជំនាញនយោបាយនោះ អ៊ីរ៉ង់ហាក់ដូចជាចង់ឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីជាជាងលោក ដូណាល់ ត្រាំ ដ្បិតអ៊ីរ៉ង់សង្ឃឹមថា លោក បៃដិន នឹងអាចស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ គឺទំនងជាមិនមានការផ្លាស់ប្តូរឡើយ ៕

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤

    អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងអោយគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១២:០៨នាទីថ្ងៃត្រង់ម៉ោងនៅកម្ពុជា ។សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕

  • លោក Mitch McConnell ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧

    លោក Mitch McConnell ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧

    អាមេរិក៖ លោក Mitch McConnell ដែលជាប្រធានក្រុមសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋ បន្តជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧ ខណៈលោក McConnell បានផ្ដួលគូប្រជែងមកពីបក្សប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក Mitch McConnell ដែលជាសម្ព័ន្ធមិត្តមួយរូបរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលបាន១.១លានសំឡេង ឬ៥៨ភាគរយ ឈ្នះលោកស្រី Amy McGrath មកពីគណបក្សប្រជាធិបតេយ្យដែលទទួលបានត្រឹមតែ៧សែន៣ម៉ឺនសំឡេង ឬ៣៨ភាគរយ ។ លោក McConnell នឹងបន្តជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Kentucky ដោយមានអាណត្តិរយៈពេល៦ឆ្នាំទៀត ។ លទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាបង្ហាញថា បក្សប្រជាធិបតេយ្យទទួលបាន៤៣អាសនៈ ចំណែកបក្សសាធារណៈរដ្ឋទទួលបាន៣៨អាសនៈ ។ ចំណែកអាសនៈចំនួន២០ទៀតកំពុងតែបន្តរាប់សន្លឹកឆ្នោត ។ អាសនៈដែលដាក់ឲ្យប្រជែងក្នុងការបោះឆ្នោតលើកនេះមាន៣៥ក្នុងចំណោមអាសនៈសរុប១០០ ។ នៅឯសភាតំណាងវិញ សមាជិកទាំងអស់មានចំនួន៤៣៥រូប នឹងត្រូវធ្វើការបោះឆ្នោតសារជាថ្មី ។ សមាជិកសភាតំណាងមានអាណត្តិ២ឆ្នាំ ។ បើតាមលទ្ធផលបណ្ដោះអាសន្នដែលចេញផ្សាយដោយកាសែត New York Times នោះ បក្សសាធារណរដ្ឋបានអាសនៈ៨៤…

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨

    អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអោយដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១១:៣៦នាទីព្រឹកនេះម៉ោងនៅកម្ពុជា ។សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង២០៧ ទល់នឹង១៤៨សំឡេង

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង២០៧ ទល់នឹង១៤៨សំឡេង

    អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២០៧ ទល់នឹង ១៤៨ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១១:១០នាទីព្រឹកនេះម៉ោងនៅកម្ពុជា ។ សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕