Category: នយោបាយ

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១២៩ ទល់នឹង១០០សំឡេង

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១២៩ ទល់នឹង១០០សំឡេង

    អាមេរិក៖ លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង១២៩ ទល់នឹង ១០០ ។គួរជម្រាបថា ប្រសិនបើបេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ ៕

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១២៩ ទល់នឹង៩៤សំឡេង

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១២៩ ទល់នឹង៩៤សំឡេង

    អាមេរិក៖ លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង១២៩ ទល់នឹង ៩៤ ។ គួរជម្រាបថា ប្រសិនបើបេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ ៕

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន

    អាមេរិក៖ លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង៩១ ទល់នឹង ៧៣ ។ គួរជម្រាបថា ប្រសិនបើបេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ ៕

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញនៅរដ្ឋមួយចំនួន

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញនៅរដ្ឋមួយចំនួន

    អាមេរិក៖ សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកានេះថាលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកបឋមបង្ហាញថា លោក ចូរ បៃសិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ ក្រោយលោក បៃដិន បានឈ្នះនៅក្នុងរដ្ឋ Virginia និងរដ្ឋ Vermont ។ ការឈ្នះនៅក្នុងរដ្ឋទាំងពីរខាងលើនេះ នាំឱ្យលោក បៃដិន ទទួលបានអ្នកបោះឆ្នោតតំណាង១៦រូប ខណៈលោក ត្រាំ ទទួលបាន១៣រូប ក្រោយលោកឈ្នះក្នុងរដ្ឋ Kentucky និងរដ្ឋ West Virginia ៕

  • លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន

    លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន

    អាមេរិក៖ សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកានេះថាលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន ។ប្រភពបានអោយដឹងទៀតថា ទន្ទឹមនឹងការបង្ហាញលទ្ធផលនេះ ការិយាល័យបោះឆ្នោតមួយចំនួននៅទូទាំងរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមបិទទ្វារជាបណ្ដើរៗហើយ ។ ដោយឡែកលទ្ធផលនៅក្នុងរដ្ឋ Kentucky បង្ហាញថា លោក ត្រាំ ជាអ្នកឈ្នះដោយទទួលបានសំឡេងអ្នកបោះឆ្នោត តំណាងទាំងអស់ក្នុងរដ្ឋនេះចំនួន៨រូប ខណៈលោក ត្រាំ ក៏កំពុងនាំមុខក្នុងរដ្ឋ Indiana ផងដែរ ៕

  • រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ

    រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ផ្តោតជាសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។ ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០២១ ខាងមុខ។ នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឱ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម រួមមាន៖ (១) ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ…

  • លោកកឹមសុខាបង្ហាញអារម្មណ៍រីករាយខុសពីអារម្មណ៍របស់មេខ្លោងធ្វើនយោបាយក្រៅស្រុក

    លោកកឹមសុខាបង្ហាញអារម្មណ៍រីករាយខុសពីអារម្មណ៍របស់មេខ្លោងធ្វើនយោបាយក្រៅស្រុក

    អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខា បានថ្លែងបង្ហាញអារម្មណ៍រីករាយ ក្នុងពេលឃើញទឹកមុខ រាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុក និងលោកបញ្ជាក់ថារួបភាពទាំងនេះហើយដែលលោកមិនចង់ចាក ចេញពីប្រទេសនិងធ្វើដំណើរទៅណាឆ្ងាយពីពលរដ្ឋខ្មែរក្នុងស្រុកឡើយ។

  • តុលាការកោះហៅសមរង្ស៊ីនិងមនុស្សជាង៦០នាក់ឡើងសវនាការថ្ងៃ២៦វិច្ឆិកា

    តុលាការកោះហៅសមរង្ស៊ីនិងមនុស្សជាង៦០នាក់ឡើងសវនាការថ្ងៃ២៦វិច្ឆិកា

    ទណ្ឌិត សម រង្ស៉ី និងបក្សពួកជាង៦០នាក់ទៀត ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះដើម្បីចូលរួម ក្នុងសវនាការនៃសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។

  • ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសហុងគ្រី

    ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសហុងគ្រី

    ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម សួស យ៉ារ៉ា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី  ភីធើ ស៊ីចាតូ និងគណៈប្រតិភូនៅកម្ពុជា ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ។ ឯកឧត្តម បានលើកឡើងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរកម្ពុជា-ហុងគ្រីនោះឡើយ។ ជាពិសេសទំនាក់ទំនងដ៏ស្អិតរមួតរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសហុងគ្រី។ ក្នុងជំនួបដ៏ស្និទ្ធស្នាលរវាង ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម…

  • អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយសពីប្រទេសជប៉ុន

    អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយសពីប្រទេសជប៉ុន

    ភ្នំពេញ៖ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់រដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។ ស្ថានទូតបានឲ្យដឹងថា បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងជាសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដែលជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ ទាក់ទងនឹងស្ថានទូតជប៉ុន បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស ស្ថានទូតមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នៅឡើយ៕