-
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា សម្ដេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្ត បញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិថា លទ្ធផលនៃការធ្វើតេស្តរបស់សម្ដេច និងភរិយា ក្រុម អង្គរក្ស អ្នកបើកបរសរុប១៨ នាក់ អវិជ្ជមានកូវីដ-១៩ ទាំងអស់ មិនមានអ្នកណាឆ្លងនោះទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃទី០៤ ខែ វិច្ឆកា ឆ្នាំ២០២០ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថា រដ្ឋមន្ត្រីក្រសួងការ បរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ មានវិជ្ជមានកូវីដ១៩ ដែល រកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូលអ្នក មានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ។ ដោយឡែក នៅផ្ទះខ្ញុំ មានរូបខ្ញុំ និង ភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លង ជម្ងឺកូវីដ១៩នោះទេ ។ សម្ដេចបានបន្តថា…
-
ឯកឧត្តម ជា ចាន់តូ ជួបជាមួយទូតសង្ហបូរី
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមនឹងបញ្ចប់ការទូត នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តុការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផល ដល់ពាណិជ្ជកម្ម និងការវិនិយោគ នៃប្រទេសទាំងពីរ។ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សិង្ហបុរី បានបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ីនិងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ ចំពោះទំនាក់ទំនងទ្វេភាគី រវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។ កាលពីឆ្នាំ២០១៩ កន្លងទៅ…
-
មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកឡើយ

អាមេរិក៖ នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡា អាលី ខាមេនី អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនបង្កការរំខានដល់គោលនយោ បាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកនោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ IRGC ក៏បានបញ្ជាក់ដែរថា ខ្លួនមិនមានការចាប់អារម្មណ៍ខ្លាំង ចំពោះនរណាឈ្នះ ឬក៏ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ដោយសារតែគណបក្សអាមេរិកទាំងពីរគឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ សុទ្ធតែមាននយោបាយគគ្លើន ចំពោះប្រទេសអ៊ីរ៉ង់ដូចៗគ្នា ។ យ៉ាងណាមិញ បើតាមការយល់ឃើញរបស់អ្នកជំនាញនយោបាយនោះ អ៊ីរ៉ង់ហាក់ដូចជាចង់ឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីជាជាងលោក ដូណាល់ ត្រាំ ដ្បិតអ៊ីរ៉ង់សង្ឃឹមថា លោក បៃដិន នឹងអាចស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ គឺទំនងជាមិនមានការផ្លាស់ប្តូរឡើយ ៕
-
លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងអោយគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១២:០៨នាទីថ្ងៃត្រង់ម៉ោងនៅកម្ពុជា ។សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕
-
លោក Mitch McConnell ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧

អាមេរិក៖ លោក Mitch McConnell ដែលជាប្រធានក្រុមសំឡេងភាគច្រើនរបស់បក្សសាធារណរដ្ឋ បន្តជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាជាថ្មីប្រចាំរដ្ឋ Kentucky សម្រាប់អាណត្តិទី៧ ខណៈលោក McConnell បានផ្ដួលគូប្រជែងមកពីបក្សប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក Mitch McConnell ដែលជាសម្ព័ន្ធមិត្តមួយរូបរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលបាន១.១លានសំឡេង ឬ៥៨ភាគរយ ឈ្នះលោកស្រី Amy McGrath មកពីគណបក្សប្រជាធិបតេយ្យដែលទទួលបានត្រឹមតែ៧សែន៣ម៉ឺនសំឡេង ឬ៣៨ភាគរយ ។ លោក McConnell នឹងបន្តជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Kentucky ដោយមានអាណត្តិរយៈពេល៦ឆ្នាំទៀត ។ លទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាបង្ហាញថា បក្សប្រជាធិបតេយ្យទទួលបាន៤៣អាសនៈ ចំណែកបក្សសាធារណៈរដ្ឋទទួលបាន៣៨អាសនៈ ។ ចំណែកអាសនៈចំនួន២០ទៀតកំពុងតែបន្តរាប់សន្លឹកឆ្នោត ។ អាសនៈដែលដាក់ឲ្យប្រជែងក្នុងការបោះឆ្នោតលើកនេះមាន៣៥ក្នុងចំណោមអាសនៈសរុប១០០ ។ នៅឯសភាតំណាងវិញ សមាជិកទាំងអស់មានចំនួន៤៣៥រូប នឹងត្រូវធ្វើការបោះឆ្នោតសារជាថ្មី ។ សមាជិកសភាតំណាងមានអាណត្តិ២ឆ្នាំ ។ បើតាមលទ្ធផលបណ្ដោះអាសន្នដែលចេញផ្សាយដោយកាសែត New York Times នោះ បក្សសាធារណរដ្ឋបានអាសនៈ៨៤…
-
លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអោយដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៣ ទល់នឹង ១៤៨ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១១:៣៦នាទីព្រឹកនេះម៉ោងនៅកម្ពុជា ។សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕
-
លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង២០៧ ទល់នឹង១៤៨សំឡេង

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២០៧ ទល់នឹង ១៤៨ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១១:១០នាទីព្រឹកនេះម៉ោងនៅកម្ពុជា ។ សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕
-
លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១៣៣ ទល់នឹង១១៥សំឡេង

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអោយដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង១៣៣ ទល់នឹង ១១៥ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១០:៤០នាទី ព្រឹកនេះម៉ោងនៅកម្ពុជា ។ សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕
-
អាមេរិក៖ លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេង១២៩ ទល់នឹង១០៩សំឡេង
