-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ

ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្តេចបានមានប្រសាសន៍ថា ការដំាដុះ ជាជីវភាព របស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែ ចូលរួមបង្កបង្កើនផលស្រូវ ជាមួយបងប្អូន កូនក្មួយជាកសិករ នៅពេលនៅទំនេរពីការងារប្រទេសជាតិ តំាងពីដើម រហូតរៀងមក មិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់ បោកបែន នោះទេ។ ក្នុងពេលនោះដែរ សម្តេចបានអញ្ជើញចុះពិនិត្យ តំបន់ដែលសម្តេចធ្លាប់បានឆ្លងកាត់ ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា “ទីនោះជាស្លាកស្នាមអតីតកាលនិងប្រវត្តិសាស្រ្ត មិនអាចបំភ្លេចបាន ក្នុងបុព្វហេតុជាតិមាតុភូមិ”។ បន្ទាប់មកសម្តេចបានអញ្ជើញបន្តដំណើរទៅពិនិត្យ វឌ្ឍនភាពការសាងសង់សមិទ្ធផលនានា នៅច្រកទ្វាព្រំដែនអន្តរជាតិ កំពង់ម៉ឺនជ័យ។ នៅក្នុងថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះផងដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមជូនពរជនរួមជាតិ…
-
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៦រូប

របៀបវារៈសម័យប្រជុំនាថ្ងៃនេះ មានចំនួន៦ គឺ៖១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។៦- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
-
ព្រឹកនេះ រដ្ឋសភានឹងបន្តសម័យប្រជុំលេីកទី៥ នីតិកាលទី៦ ដែលមានរបៀបវារៈដូចក្នុងសេចក្តីជូនដំណឹងនេះ

-
លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ

លោកស្រី អៀង ធីរិទ្ធ មានឈ្មោះដើមថា ខៀវ ធីវិទ្ធ កើតនៅក្នុងឆ្នាំ១៩៣២ នៅក្នុងខេត្តបាត់ដំបង។ លោកស្រី បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ហើយបន្តការសិក្សាផ្នែកអក្សរសាស្រ្តនៅប្រទេសបារាំង កាលពីឆ្នាំ១៩៤៥។ លោកស្រីបានរៀបការជាមួយលោក អៀង សារី នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយនៅក្នុងឆ្នាំ១៩៧៥ លោកស្រីត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកម្មុយនីស្ត តែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទស្តីពីជីវប្រវត្តិលោកស្រី អៀង ធីរិទ្ធ។ #BlackCrow #KhmerHistory
-
រដ្ឋសភានឹងបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃស្អែក

ភ្នំពេញ៖ រដ្ឋសភានឹងបន្តបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន។ កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គនេះមានដូចជា៖
-
រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបំរុងនូវស្រូវពូជប្រមាណ ២០០០តោន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតនិងរងគ្រោះទឹកលិចស្រូវដោយជំនន់ទឹកភ្លៀងកន្លងមក

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា-ប្រម៉ាញ់ និង នេសាទ បានថ្លែងថា៖ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែត្រៀមស្រូវពូជ ប្រមាណ ២.០០០តោន ក្នុងការផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជួបនិងគ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់ត្រូវទឹកលិចស្រូវ ដោយសារតែឆ្នាំនេះទឹកជំនន់បានជន់លិចខូចនិងប៉ះពាល់ដល់ស្រូវជាច្រើនម៉ឺនហិកតា ក្នុងនេះទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងកសិកម្ម ទិញពូជស្រូវបន្ថែម ចំនួន២.០០០តោនទៀតចែកពលរដ្ឋរងគ្រោះ ហើយបើនៅតែខ្វះខាត រាជរដ្ឋាភិបាលនឹងទិញបន្ថែម ចំនួន២.០០០តោនទៀត រួមជាមួយនឹងពូជបន្លែ ពូជកូនត្រី ជាច្រើនតោនផងដែរ ។ ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ និងវត្តមាន របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ ចំនួន២៩០គ្រួសារ ក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងការចែកស្រូវពូជដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ កន្លងមកនេះ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម…
-
រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាជូនដំនឹងពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ អំឡុងពេលមកដល់កម្ពុជា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី ដូចខាងក្រោម៖ ១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី ២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី ក្រសួងការបរទេសបានបញ្ជាក់ទៀតថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយ…
-
ប្រជាពលរដ្ឋចំនួន៥៥០គ្រួសារ ដែលទទួលរង ផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខណ្ឌកំបូលបានទទួលអំណោយពីឯកឧត្តម ចាប ភក្តី

គ្រោះធម្មជាតិ គ្មានប្រទេសណា ឬនណារ អាចទប់ស្កាត់ បានឡើយ ។ ក៏ប៉ុន្តែ អ្វីដែលយើងអាចធ្វើបាន នៅពេលនេះ គឺការជួយសង្គ្រោះប្រជាពលរដ្ឋ មិនអោយលិចលង់ ដោយប្រើប្រាស់នៅមធ្យោបាយនិង កម្លាំងសរុប គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។ លើសពីនោះបានចែកជូនជាអំណោយ សម្ភារប្រើប្រាស់ ស្បៀងអាហារ ជូនជនរងគ្រោះដោយមិនអោយនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ រួមទាំងថ្នាំ សង្កូវ សំរាប់ព្យាបាល។ នេះជាប្រសាសន៏លើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ក្នុងឱកាស ចុះសួរសុខទុក និងចែកអំណោយ ជូនគ្រួសារប្រជាពលរដ្ឋ ៥៥០គ្រួសារ មកពីសង្កាត់ចំនួន៣ រួមមានសង្កាត់កំបូល សង្កាត់ស្នោរ និងសង្កាត់ឪឡោក ទទួលរងផលប៉ះពាល់ដោយទឹកជំនន ដែលពិធីនេះធ្វើឡើងនៅ សាលាបឋមសិក្សាកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០នេះ។ លោក ឃឹម ស៊ុន សូដា អភិបាល…
-
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា មានប្រសាសន៍ថាទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងសិង្ហបុរីលើការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់

ឯកឧត្តម មៃខើល តាន់កេងស៊ីង (Michael Tan Keng Siong )ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលនឹងបញ្ចប់បេសកកម្មនាពេលខាងមុខ កាលពីសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបនេះ ទាំងឯកអគ្គរដ្ឋទូតសិង្ហបុរីនិង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងកម្ពុជានិងសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានលើកឡើងថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តម មៃខើល តាន់កេស៊ីង (Michael Tan Keng Siong ) នៅកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងសិង្ហបុរីលើការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ជាក់ស្តែង កម្មវិធីផ្លាស់ប្តូរពិសោធន៍ការងារ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលបានរៀបចំឡើងនៅកម្ពុជានិងនៅសិង្ហបុរី និងវគ្គហ្វឹកហ្វឺនដទៃទៀតដែលជាកម្មវិធីសហការរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) និងសាលាមុខងារសាធារណៈសិង្ហបុរី(Singapore Civil ServiceCollege)មានមន្ត្រីរាជការកម្ពុជាជាច្រើនរយនាក់បានចូលរួម។ ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី មៃខើល តាន់កេងស៊ីង Michael Tan Keng Siong បានគូសបញ្ជាក់អំពីលទ្ធភាពដែលអាចបង្កើតការងាររាប់ម៉ឺនកន្លែងដល់កម្មករ ពលករកម្ពុជា…
-
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ មន្រ្តី កងកម្លាំង អាជ្ញាធរ សង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់សាក់សំពៅ …..
ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ មន្រ្តី អាជ្ញាធរ សង្កាត់ និងកងកម្លាំងនគរបាលប៉ុស្តិ៍ កងកម្លាំងប្រជាការពារ យុវជននារី នៅសាលាសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីបានស្តាប់លោកស្រី ចៅសង្កាត់ និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល សង្កាត់សាក់សំពៅ ជម្រាបរាយការណ៍ ជូនអំពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមក និងការខូចខាតដូចជា កំណាត់ផ្លូវថ្នល់, ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាជន និងផលដំណាំផ្សេងៗ មានជាអាទិ៍ ដំណាំស្រូវ…។ល។ សម្តេចប្រធានក្រុមការងារ បានលើកសរសើរដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ដែលកន្លងមកបានសហការរួមកម្លាំងគ្នាចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ បានទាន់ពេលវេលា យ៉ាងសស្រាក់សស្រាំ ហើយអនុវត្តតាមតួនាទីភារកិច្ច ក្នុងការសហការដោះស្រាយបញ្ហា និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានលទ្ធផលល្អ…។ ចំពោះការខូចខាតកំណាត់ផ្លូវថ្នល់ គឺជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធ ដែលនឹងចុះមកពិនិត្យផ្តល់ការជួសជុលឡើងវិញ។ ចំពោះផលដំណាំ និងស្រូវដែលខូចខាត សូមអាជ្ញាធរភូមិ…