Category: នយោបាយ

  • មេបញ្ជាការកងទ័ពកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការការងារគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ

    មេបញ្ជាការកងទ័ពកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការការងារគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ

    លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃ២៨តុលាឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំជាមួយ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងរយៈពេលកន្លងមក។ ក្នុងជំនួបនោះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤មក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន បង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង។ នៅចំពោះមុខបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩ បណ្តាកងកម្លាំងនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ បានខិតខំសហការជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារៈ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនោះ។ សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ,…

  • អង្គភាពប្រឆាំងអំពើពុករលួយ៖នៅខែតុលាមានពាក្យប្តឹង៧៥និងឱ្យសាមីខ្លួន-សាមីស្ថាប័នចូលបំភ្លឺ៥៥

    អង្គភាពប្រឆាំងអំពើពុករលួយ៖នៅខែតុលាមានពាក្យប្តឹង៧៥និងឱ្យសាមីខ្លួន-សាមីស្ថាប័នចូលបំភ្លឺ៥៥

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពុករលួយបានឱ្យដឹងថានៅក្នុងខែតុលាឆ្នាំ២០២០នេះអង្គភាពរបស់ខ្លួនមួយនេះបានទទួលពាក្យបណ្តឹងសរុបចំនួន៧៥(អនាមិក ៣១ពាក្យប្តឹង)ហើយក្នុងនេះបានធ្វើលិខិតឱ្យសាមីស្ថាប័ន សាមីខ្លួនបំភ្លឺចំពោះការចោទប្រកាន់ ចំនួន ៥៥លិខិត សាមីខ្លួន សាមីស្ថាប័ន បានបំភ្លឺ និងភ្ជាប់ឯកសារបង្អែក ចំនួន ៣៥លិខិត។           បើយោងតាមសេចក្តីជួនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែល បានបើកកិច្ចប្រជុំលើកទី៤ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយបានឱ្យដឹងថាក្នុងពាក្យបណ្តឹងទាំងអស់ដែលអង្គភាពប្រឆាំងអំពុករលួយទទួលបានមួយចំនួនក៏មានតម្រុយបញ្ជាក់ពីអំពើពុករលួយហើយករណីខ្លះទៀតពុំមែនជាបទល្មើសអំពើពុករលួយនោះទេ។ចំពោះបទល្មើសអំពើពុករលួយអង្គភាពនឹងចាត់ការ ឯករណីខ្លះទៀតនឹងរាយការណ៍ជូនដល់ម្ចាស់បណ្តឹងវិញបើកវាពុំមែនជាករណីអំពើពុករលួយ។         ប្រភព្វខាងលើនេះបញ្ជាក់ដែរថាចំពោះសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិនទៅនឹងការប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងអំឡុងខែតុលានេះដែរគឺមានមន្ត្រីចំនួន ១៧៧នាក់ ដែលទើបទទួលការតែងតាំងថ្មី ចូលមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ,មានមន្ត្រីចំនួន ៨២នាក់ បានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើក ចុងក្រោយ បន្ទាប់ពីត្រូវបានដាក់ឱ្យចូលនិវត្តន៍ លាឈប់ពីការងារចប់អាណត្តិ និងត្រូវបញ្ឈប់ពីការងារ។ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ នៅខែមករាខាងមុខនេះ ៕

  • ឯកសារសំខាន់ៗចំនួន៩ត្រូវបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន+៣ លើកទី១១

    ឯកសារសំខាន់ៗចំនួន៩ត្រូវបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន+៣ លើកទី១១

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំមួយរវាង រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនិងរដ្ឋមន្ត្រីការងារអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) ដែលក្រោមប្រធានបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដោយក្នុងនេះឯកសារសំខាន់ៗ ចំនួន៩ត្រូវបានអនុម័ត។ កិច្ចប្រជុំនេះរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិ ជាប្រធានប្តូរវេនអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅ២៨ ខែតុលា ឆ្នាំ២០២០នេះ។           នាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន+៣ លើកទី១១នេះដែរឯកឧត្តមក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ចំពោះជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩ រួមមាន៖  ១)  កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២១-២០២៥, ២)  ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥, ៣)…

  • សែលកាតចូលរួមជួយបណ្តុះបណ្តាលជំនាញឌីជីថលក៏ដូចជាសុវត្តិភាពតាមប្រព័ន្ធអនឡាញ ដល់យុវជនកម្ពុជា

    សែលកាតចូលរួមជួយបណ្តុះបណ្តាលជំនាញឌីជីថលក៏ដូចជាសុវត្តិភាពតាមប្រព័ន្ធអនឡាញ ដល់យុវជនកម្ពុជា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាតបានប្រកាសពីកិច្ចសហការ ជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប។ ក្នុងសន្និសិទសារព័ត៌មាន រួមគ្នា និងស្របគ្នាជាមួយ ព្រឹត្តិការណ៍ TdH-NL Annual Cluster Event កាលពីថ្មីៗមកនេះក្រុមហ៊ុនសែលកាតនិងអង្គការ Terre des HommesNetherlands ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារសៀមរាប ប៉ាស៊ីហ្វិក ខេត្តសៀមរាប។ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ យុវជនចំនួន៣៥រូប របស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានា នៅក្នុងខេត្តសៀមរាប។ គោលបំណងសំខាន់ នៃការជួបជុំនេះដែរ គឺ ដើម្បីបង្កើនជំនាញ ឌីជីថលរបស់កុមារ ដោយក្នុងនោះ រួមមានទាំងវិធីបង្កើតមាតិកា ជុំវិញបញ្ហាដែលពួកគេ កំពុងប្រឈមមុខ និងការប្រើប្រាស់ បណ្តាញសង្គម ដើម្បីជះឥទ្ធិពល ជាវិជ្ជមានដល់អ្នកដទៃ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បាននិយាយ…

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

    ភ្នំពេញ៖  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។    ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា អំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស  ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ ឯកឧត្តម បានយល់ស្របថា កន្លងមកតាំងពីឆ្នាំ ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើន ក៏ប៉ុន្តែកម្ពុជា ក៏ទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលប្រទេសគុយបា ដោយបានផ្ដល់នូវជំនួយផ្សេងៗ ជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខ ពីប្រជាជននិងរដ្ឋាភិបាលគុយបា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៣៦ នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរ ហើយលោកជំទាវ ជឿជាក់ថាស្ថានភាពគ្រោះទឹកជំនន់នាពេលនេះ បានធូរស្បើយ ហើយសង្ឃឹមថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូន…

  • តំណាងស្នងការនគរបាលរាជធានីភ្នំពេញចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនមន្ត្រីនគរបាល ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់ លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មន្ត្រីនគរបាលឈជើងនៅគោលដៅកាំកូ ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកបានចុះទៅការពារគោលដៅនៅទីលានប្រជាធិបតេយ្យ លុះដល់ម៉ោង ៩ និង ៥០ នាទី លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មានអាការៈឈឺក្បាល និងវិលមុខយ៉ាងខ្លាំង ហើយគាត់ក៏បានយកទឹកមកស្អំ មួយសន្ទុះក្រោយមក ឈាមក៏បានហូរតាមច្រមុះ បន្ទាប់មកក្រុមការងារ ក៏បានទាក់ទងទៅក្រុមគ្រួសារ ឲ្យមកយកគាត់នៅគោលដៅនោះ។ លុះដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយឃើញសភាពជំងឺមិនបានធូរស្បើយ ក្រុមគ្រួសាររបស់គាត់ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះអង្គឌួង…

  • សិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»

    សិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»

    ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានសហការជាមួយវិទ្យាសា្ថនអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អគ្គលេខាធិការរង ក.ជ.អ.ច. តំណាងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃក.ជ.អ.ច. និងលោកស្រី Karoline Casaer តំណាងប្រចាំប្រទេសកម្ពុជានៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត-ក្រុងសៀមរាប វិស័យឯកជន និងអ្នកជំនាញជាតិ និងអន្តរជាតិ សរុបប្រមាណ៥០ រូប។សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងពិភាក្សាលើ ១) ការវិភាគស្ថានភាពបច្ចុប្បន្ន នៃវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា និង ២) ការវិភាគអំពីតម្រូវការទីផ្សារ បច្ចេកទេស អប់រំ-ផ្សព្វផ្សាយ សេដ្ឋកិច្ច បរិស្ថាន សង្គម និងគោលនយោបាយ សម្រាប់ជំរុញការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា៕ ប្រភព៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន

  • យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួម និងដឹកនាំ “យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប។ យុទ្ធនាការនេះមានគោលបំណង ស្តារព្រៃនៅតាមព្រំប្រទល់ និងក្នុងបរិវេណនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅជំវិញមជ្ឈមណ្ឌល ដែលបាន និងកំពុងរងគ្រោះដោយសារជម្ងឺកូវីដ១៩ (Covid-19) តាមរយៈការផ្តល់ថវិកាមួយចំនួនដល់ពួកគាត់ ដែលបានចូលរួមដាំ​ និងថែរក្សាកូនឈើនៅក្នុងយុទ្ធនាការនេះ។ ជាលទ្ធផល យុទ្ធនាការនេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានកិច្ចសហការ និងចូលរួមពី ឯកឧត្តម ង៉ាន់ ភិរុណ​ អភិបាលរង​ នៃគណអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាង អង្គការ UNDP អគ្គលេខាធិការដ្ឋាន អ.ក.អ.ច. រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី មេឃុំ មេភូមិ ប្រជាការពារ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលបាន និងកំពុងរងគ្រោះដោយជំងឺកូវី១៩ ប្រមាណជា៤០០នាក់។នៅចុងបញ្ចប់ឯកឧត្តម សៅ…

  • ក្រសួងបរិស្ថាន «ផ្សព្វផ្សាយ និងផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែប»

    ក្រសួងបរិស្ថាន «ផ្សព្វផ្សាយ និងផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែប»

    បរិស្ថានកែប ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព សហការជាមួយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន រដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានខេត្តកែប នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានធ្វើការផ្សព្វផ្សាយនិងប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនសណ្ឋាគារ ដែលបានប្រតិបត្តមេត្រីភាពបរិស្ថានឆ្នើមនៅក្នុងខេត្តកែប ចំនួន ០៤ រួមមាន សណ្ឋាគារថ្ងៃបាំងឆត្រ សណ្ឋាគារផាមហៅស៍ សណ្ឋាគារនិងរម្មណីយដ្ឋានអាម៉ាណេអា និងសណ្ឋាគារនិងរម្មណីយដ្ឋានខូមិនស៊ាឡូត ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចចក្រា តាមរយៈការលើកទឹកចិត្តប្រតិបត្តិមេត្រីភាពបរិស្ថាន ។ លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែបនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍នៃការចូលរួមរបស់វិស័យឯកជនក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ក៏ដូចជាការចូលរួមអនុវត្តសេដ្ឋកិច្ចចក្រា ក៏ដូចជាការផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងសណ្ឋាគារនៅក្នុងខេត្តកែប ដាក់ពាក្យស្នើសុំវាយតម្លៃការប្រតិបត្តិមេត្រីភាពបរិស្ថាន សម្រាប់សណ្ឋាគារមេត្រីភាពបរិស្ថាននៅឆ្នាំ២០២១។ ជាងនេះទៀត គឺបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជា ។ លោកអគ្គនាយករង បានបន្ថែមថា ក្រសួងបរិស្ថានមានគោលនយោបាយលើកទឹកចិត្តមេត្រីភាពបរិស្ថាន…

  • សិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ»

    សិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ»

    កាលពី​ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំសិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារ​បច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៦០នាក់ (ស្រី ១៩នាក់)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១) ជូនដំណឹងដល់វិស័យឯកជនពីដំណើរការរៀបចំរបាយការណ៍រួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ២) បង្ហាញពីកិច្ចសហការ និងការចូលរួមរបស់វិស័យឯកជនក្នុងការអនុវត្តសកម្មភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ៣)បង្កើតគំនិតផ្តួចផ្តើមជាមូលដ្ឋានសម្រាប់ភាពជាដៃគូក្នុងវិស័យសារធារណៈ និងវិស័យឯកជនសម្រាប់ការអភិវឌ្ឍដោយបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ និង៤) បញ្ជ្រាបមេរៀន និងបទពិសោធន៍ដែលមានទៅក្នុងសេចក្តីព្រាងផែនការកិច្ចសហការជាមួយវិស័យឯកជន៕ ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន