-
កម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជាលើកទី២»

ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសមាគមមគ្គុទេសក៏សត្វស្លាប បានរៀបចំកម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជា លើកទី ២» ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» ដោយជោគជ័យ នៅខេត្តសៀមរាប។ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះការចូលរួមទស្សនាពិព័រណ៍របស់សាធារណជន និង ការចូលរួមគាំទ្ររបស់ដៃគូនានាសម្រាប់ដំណើរការនៃកម្មវិធីពិព័រណ៍ទាំងមូល។ ប្រភព ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន
-
សម្តេចក្រឡា ហោម សខេង អនុញ្ញាតិ្តអោយឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជាចូលជួបសម្តែងការគួមនិងពិភាក្សាការងារនៅទីស្តីក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ព្រមទាំងសហការីចូលជួបសម្ដែងគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឯកអគ្គរដ្ឋទូតរស្ស៊ី បានថ្លែងអំណរគុណសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតឱកាសទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមក៏បានសម្ដែងនូវការរំលែកមរណទុក្ខចំពោះប្រជាជនកម្ពុជាដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំងក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនដល់ទីតាំងស្ថានទូតក៏ដូចជាមន្រ្តីរបស់ស្ថានទូតរស្ស៊ីនៅកម្ពុជា។ ឯកឧត្តមជម្រាបជូនសម្ដេចអំពីស្ថានភាពជំងឺកូវីដ១៩នៅលើពិភពលោកដែលនៅតែកំពុងរាតត្បាត ប៉ុន្តែថាឯកឧត្តមសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលជំងឺនេះ ធ្វើឱ្យឯកឧត្តម រួមទាំងជនបរទេសដ៏ទៃទៀតនៅកម្ពុជា មានភាពកក់ក្ដៅដូចប្រជាជនកម្ពុជាដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ក៏បានជម្រាបជូនសម្ដេចក្រឡាហោមនូវការថ្លែងអំណរគុណរបស់រដ្ឋាភិបាលរុស្ស៊ីចំពោះកម្ពុជា ដែលបានជួយគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗរបស់សហព័ន្ធរុស្ស៊ី និងសម្ដែងក្ដីសង្ឃឹមថាភាគីកម្ពុជា និងអាចទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលជោគជ័យនេះ គឺជាការបង្ហាញឥទ្ធិពលរបស់អាស៊ី និងកម្ពុជាដែលនៅក្នុងតំបន់នេះ។ ឯកឧត្តមបានបន្តលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរបស់សហព័ន្ធរុស្ស៊ី ក្នុងនោះមានវិស័យប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រឹដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្សេងៗទៀត ដូចជាការទប់ស្កាត់បដិវត្តន៍ពណ៌ និថការបណ្ដុះបណ្ដាលធនធានមនុស្ស។ ឯកឧត្តមបានបន្តថាភាគីរុស្ស៊ីនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជូនកម្ពុជា ជាពិសេសដល់កងកម្លាំងនគរបាលក្រសួងមហាផ្ទៃតាមរយៈបណ្ដាញអនឡាញ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិការរវាងក្រសួងទាំងពីរនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានបន្តថា កន្លងមកភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន…
-
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែកញ្ញា ឆ្នាំ២០២០។
-
គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត ខែវិច្ឆិកា ឆ្នាំ២០២០
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត ខែវិច្ឆិកា នៅទីស្នាក់ការគណបក្សខណ្ឌ ដែលកិច្ចប្រជុំនេះ បានធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ឯកឧត្តម សូ ម៉ូរ៉ា ប្រធានក្រុមកាងាររាជរដ្ធាភិបាលចុះជួយខណ្ឌដូនពេញនិងមានការចូលរួមពីមន្ត្រីពាក់ពន្ធជាច្រើនរូបរបស់សាលាខណ្ឌ ក៏មានវត្តមានក្នុងឱកាសនោះដែរ ។ ជាកិច្ចចាប់ផ្តើម លោក អ៊ុច សារុំ មន្ត្រីការងារបក្សខណ្ឌ បានឡើងអានរបាយការណ៏ស្តីពីការងារបក្សប្រចាំខែ ជូនអង្គប្រជុំ និងប្រធានក្រុមការងារអោយបានជ្រាបដោយយោងតាមរបាយការណ៏ឃើញថា សកម្មភាពការងាររបស់គណបក្សខណ្ឌ មានចំណុចសំខាន់ៗជាច្រើនដែលគូរអោយកត់សម្គាល់ផងដែរ ។ ទាក់ទិននឹងបញ្ហានេះដែរ លោក ហែម អាន ប្រធានគណបក្សខណ្ឌ បានមានយោបល់ថា ការធ្វើបច្ចុប្បន្នភាព របស់សមាជិកបក្សក្រោមឱវាទខណ្ឌ និងត្រូវធ្វើបណ្ណ័សំគាល់គោលដៅ សំខាន់បំផុតនោះ គឺការពង្រីក សមាជិកបក្សថ្មីនៅតាមមូលដ្ធានសង្កាត់និមួយៗរហូតដល់សាខាបក្សភូមិ ដែលទើបតែគ្រប់អាយុមកចុះឈ្មោះបោះឆ្នោត ព្រោះវាជាចំណុចមួយដែលមានសារះសំខាន់ណាស់ ហើយការធ្វើបច្ចុប្បន្នភាពជាក់ស្តែងនេះ យើងចង់ដឹងថា តើវត្តមានមនុស្សមានជាក់ស្តែងដែរឬអត់នៅក្នុងមូលដ្ធាន ដូច្នេះយើងត្រូវតែខិតខំជំរុញយន្តការនេះ អោយបានកាន់តែក្តៅជាបន្តទៅទៀត ។ ការធ្វើបច្ចប្បន្នភាពនេះ វាសំដៅទៅលើសមាជិករបស់គណបក្សជាក់ស្តែងតែប៉ុណ្ណោះ ដោយកន្លងមក តួលេខវាមានភាពមិនច្បាស់លាស់នោះឡើយ ។ ឯកឧត្តម សូ ម៉ូរា…
-
កងរាជអាវុធហត្ថទាំង៧៣នាក់ ដែលទើបបញ្ចប់បេសកកម្មនៅស៊ូដង់ខាងត្បូង ត្រលប់មកដល់មាតុប្រទេសវិញត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅរសៀលថ្ងៃទី២៧តុលា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។ ពិធីទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ គួរជម្រាបថា កងរាជអាវុធហត្ថលេខ៨៦១ ត្រូវបានជំនួសដោយកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងរាជអាវុធហត្ថទាំង ៧៣នាក់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក អោក សៀង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ,…
-
ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមការងារ ភាគីពាក់ព័ន្ធទាំងអស់ ដែលជាកត្តាជំរុញឲ្យរបាយការណ៍កាន់តែមានភាពសម្បូរបែបទៅដោយព័ត៌មាន ងាយស្រួលដល់ការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងជឿទុកចិត្តបាន។ ឯកឧត្តម បានឲ្យដឹងថា របាយការណ៍នេះជាលើកទី៤ក៏ពិតមែន ប៉ុន្តែជាលើកទី១ហើយ ដែលយើងបានធ្វើជាលក្ខណៈអន្តរជាតិ ព្រោះយើងមានទីប្រឹក្សាជាតិ និងអន្តរជាតិ ចូលរួមបង្កើតជារបាយការណ៍ ដែលអាចប្រើប្រាស់ជាអន្តរជាតិ។ ឯកឧត្តម សង្ឃឹមទៀតថា បន្ទាប់ពីរបាយការណ៍នេះផ្សាយចេញទៅ ស្ថានប័នពាក់ព័ន្ធ អង្គការដៃគូ ប្រើប្រាស់នូវទិន្នន័យនេះជាគោល ដើម្បីជៀសវាងនូវការប្រើប្រាស់ទិន្នន័យផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ របាយការណ៍នេះ នឹងធ្វើការបោះពុម្ពផ្សាយជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេសផងដែរ។ អញ្ជើញជាអធិបតីបើកសិក្ខាសាលា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន…



