-
លទ្ធផលនៃការបើកសម័យប្រជុំលើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

-
សត្វព្រៃជិតផុតពូជ ១៣ប្រភេទ បន្តមានវត្តមានក្នុងដែនជម្រកកែវសីមា ខណៈរងការគំរាមកំហែង

ក្រុមអ្នកជំនាញបានរកឃើញសត្វព្រៃជិតផុតពូជចំនួន ១៣ប្រភេទ កំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ ដោយចំនួនប្រភេទសត្វព្រៃមួយចំនួននៅថេរ ឬមានការកើនឡើង ប៉ុន្តែមួយចំនួនទៀតមានការថយចុះ។ លោក អូលី ហ្គ្រីហ្វ៊ីន (Olly Griffin) អ្នកវិភាគទិន្នន័យ និងជាទីប្រឹក្សាបច្ចេកទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា សត្វព្រៃជិតផតុពូជចំនួន១៣ប្រភេទ ដែលបានអង្កេតឃើញវត្តមានក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមាន៖ ស្វាកន្ទុយ.ស, ទោចថ្ពាល់លឿង ,ស្វាព្រាម, ស្វាក្តាមុំ, ស្វាត្រោស, ស្វាអង្គត់, ក្ងោក, ជ្រូកព្រៃ, ឈ្លូស, ទន្សោង ,ខ្ទីង, រមាំង និងប្រើស។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពប្រភេទសត្វព្រៃសំខាន់ៗ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឆ្នាំ២០១០-២០២០ នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៦ ខែតុលានេះ លោកបានបញ្ជាក់ថា ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ នៅថេរ ប៉ុន្តែចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកជំពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។ «សត្វស្វាកន្ទុយ.ស មានចំនួន៦៧៥៦ក្រុម ទោចថ្ពាល់លឿងចំនួន៦៦៩ក្រុម ស្វាព្រាមចំនួន៣៦៤ក្រុម ស្វាក្តាមចំនួន៤២៤ក្រុម…
-
ព្រះរាជអំណោយព្រះមហាក្សត្រនិងសម្តេចម៉ែចែកជួនពលរដ្ឋរងទឹកជំនន់នៅសៀមរាប

-
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ដោយឥតកែប្រែ

ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ បន្ទាប់ពីរដ្ឋសភាអនុម័តកន្លងមកហើយបញ្ជូនឱ្យព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ទុកជាលិខិតគតិយុត្តិបម្រើផលប្រយោជន៍ជាតិ។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់សម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដោយ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា នេះ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យ ព្រឹទ្ធសភាមានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ដោយសំឡេងគាំទ្រចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ឯកឧត្ដមបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចំនួន៤នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។ «សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តិកាន់តែរឹងមាំ ប្រកបដោយតម្លាភាព ដែលនឹងផ្ដល់ផលប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចជាតិ និងប្រជាជនយើង»។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចំនួន៤ដែលព្រឹទ្ធសភាអនុម័តគាំទ្រនេះ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា…
-
រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ចំនួន២ ទាក់ទងពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អន្គរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន រួមនិងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ៖១.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ២.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។តំណាងរាជរដ្ឋាភិបាល បានជម្រាបជូនរដ្ឋសភាថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណា គឺរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តដ៏មោះមុតក្នុងឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរវាងកម្ពុជា-វៀតណាម ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណីដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព…
-
គ.ជ.ប ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅកោះពេជ្រ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្រឹកនេះ ។ យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ។ ក្នុងលិខិតបានបន្តថា តាមផែនការ ក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ ហេតុនេះដើម្បីជួយសម្រួលដល់ការស្ថាបនាស្ពាននេះ ក្រុមហ៊ុន OCIC…
-
កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ៧៣នាក់ ចូលរួមបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសស៊ូដង់ខាងត្បូង

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ជំនួសកងរាជអាវុធហត្ថលេខ៨៦១ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីជូនដំណើរនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាម ទទួលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង UN ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រឿនរំឮកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ…

