-
ថ្ងៃនេះ ជាខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេច ទម្រាំឈានដល់មានកិច្ចព្រមព្រៀងនេះ

ភ្នំពេញ៖ នៅលើទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ ក្នុងសារអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេចទម្រាំឈាន ដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដែលមានភាគីហត្ថាលេខី៤ភាគី គឺសម្តេចតេជោ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងថា៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ…
-
ខ្លឹមសារសំខាន់ៗ នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស

កិច្ចព្រមព្រៀង ២៣ តុលា ធ្វើឲ្យកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបប រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឲ្យកម្ពុជា ស្គាល់ការវិវឌ្ឍដូចសព្វថ្ងៃ ។ គួររំលឹកថា៖ ជម្លោះ ឬសង្គ្រាមនៅកម្ពុជា គឺជាការជះឥទ្ធិពលពីសង្គ្រាមនៅឥណ្ឌូចិន ដែលមានមេលទ្ធិកុម្មុយនិស្ត និងលទ្ធិសេរី ពោលគឺមហាអំណាចពិភពលោក និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ ជាប្រភព ។ រដ្ឋប្រហារ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ទម្លាក់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ កាលពីថ្ងៃពុធ ទី១៨ ខែ មីនា…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសវានាការជាមួយប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាជាមួយលោក ថាស៊ីឡូ ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ និងពង្រឹកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួង ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូននូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ក៏ដូចជាធ្វើបច្ចុប្បន្នភាពជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមជូនដល់ប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុប អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានបញ្ចប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចាជាមួយប្រទេសជាដៃគូសំខាន់ៗដទៃទៀតជាដើម។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តឲ្យប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបពាណិជ្ជកម្មជាមួយអ្នកធុរកិច្ចកម្ពុជា និងបានស្នើឲ្យកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា ក្នុងការចូលរួមរៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅកម្ពុជា នាពេលខាងមុខផងដែរ។ លោក លោក ថាស៊ីឡូ ព្រីនសឺ…
-
អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យមើលទីតាំងដីក្រុមហ៊ុនCHPB)ដែលកំពុងរងការកាប់ទន្ទ្រាន ពីសំណាក់ក្រុមអនាធិបតេយ្យ

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំបូរ ចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងនៅទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច(CHPB) development ដែលស្ថិតនៅក្នុងឃុំកំពងចាម ស្រុកសំបូរ ខេត្តក្រចេះ គណៈក្រុមហ៊ុនមួយនេះត្រូវបានក្រុមជនអនាធិបតេយ្យធ្វើសកម្មភាពកាប់ទន្ទ្រាន នឹងសាងសង់ផ្ទះនៅលើដីរបស់ក្រុមហ៊ុន នេះ ។ ការចុះពិនិត្យមើលទីតាំងដីសម្បទាន ខាងលើគឺធ្វើឡើងបន្ទាប់ពី ខាងភាគីក្រុមហ៊ុនបានស្នើរដល់អាជ្ញាធរខេត្តក្រចេះ និងក្រសួង មន្ទីរពាក់ពន្ធ័ ជួយទប់ស្កាត់ការកាប់រានដីព្រៃរបស់ក្រុមហ៊ុន ធ្វើជាកម្មសិទ្ឋ ពីសំណាក់ពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ ដែលកំពុងនាំគ្នាកាប់រានដីព្រៃក្រុមហ៊ុន ធ្វើជាកម្មសិទ្ឋផ្តាល់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ ។ លោក ជា ចំរើន តំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយនេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច (CHPB) development មានផ្ទៃដីចំនួន១២១៩០ហិកតា សម្រាប់វិនិយោគដាំដំណាំកសិឧស្សាហកម្ម ដាំកៅស៊ូ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ តែបច្ចុប្បន្ននេះ ដីព្រៃក្រុមហ៊ុនមួយផ្នែកធំ កំពុងរងការកាប់ទន្ទ្រានពីសំណាក់ពលរដ្ឋចំណាកស្រុក យកធ្វើជាកម្មសិទ្ឋ និងបានសាងសង់សំណង់អនាធិបតេយ្យ សង់ជាកូនផ្ទះតូចៗ ដាំដើមចែក លើដីក្រុមហ៊ុននោះទៀតផង។ លោកបន្តថា ក្រុមពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ បាននាំគ្នា…
-
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៤១១ គ្រួសារ នៅឃុំ០៣ ក្នុងស្រុក ថាឡាបរិវ៉ាត់ ទទួលបានអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ អភិបាល ខេត្តស្ទឹងត្រែង

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានដឹកក្រុមការងារ ចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន.៤១១ គ្រួសារ មកពីឃុំ ចំនួន ៣ រួមមាន៖ ឃុំកាំងចាម ឃុំអន្លង់ជ្រៃ និងឃុំស្រែឬស្សី ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ពិធីចែកអំណោយនេះប្រារព្ធធ្វើ នៅទីតំាងបរិវេណសាលាឃុំកាំងចាម ដោយមានប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ចំនួន ១១៦ គ្រួសារ ។ និងទីតាំង១ទៀត ស្ថិតក្នុង បរិវេណអនុវិទ្យាល័យស្រែឬស្សី ក្នុងឃុំស្រែឬស្សី មានចំនួន២៩៥ គ្រួសារ ។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានលើកឡើងថា. អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន…
-

រដ្ឋមន្រ្តីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ Conferenc ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ គឺ ១. កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៖ ១. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។ ២. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០។ ៣.…
-
លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកកភ្លាមៗ ប្រសិនបើមិនមានអំពើហិង្សាកើតឡើងទេនោះ

ថៃ៖ ថ្លែងនៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិ នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ខ្ញុំនឹងចាត់វិធានការណ៍ ដើម្បីបន្ធូបន្ថយស្ថានការណ៍នាពេលបច្ចុប្បន្ន… ឥឡូវនេះ ខ្ញុំកំពុងត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកក ហើយខ្ញុំនឹងចេញបទបញ្ជាភ្លាមៗតែម្តង ប្រសិន បើមិនមានអំពើហឹង្សាកើតឡើងទេនោះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ បានកើតមានឡើងក្រោយរដ្ឋាភិបាលរបស់លោកបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល០៣ខែមកហើយ ។ ប៉ុន្តែវិធានការណ៍នេះ មិនត្រឹមតែមិនបានបន្ធូបន្ថយស្ថានការណ៍ប៉ុណ្ណោះទេ តែថែមទាំងបានបញ្ឆេះកំហឹងក្រុមបាតុករឲ្យកាន់តែខ្លាំងឡើង ។ សូមរំលឹកឡើងវិញថា បាតុកម្មនៅក្នុងប្រទេសថៃ បានផ្ទុះឡើងចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងទៅ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មី ព្រះបាទ មហា វិជ្ជរ៉ាឡុងកន ៕


